ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​អំពាវនាវ​ឱ្យ​កម្ពុជា​-​ថៃ អនុ​វត្តបទ​ឈប់​បា.ញ់​ប្រកបដោយ​ប្រសិទ្ធភា

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ប្រទេស​បារាំង បាន​អំពាវនាវ​ឱ្យ​កម្ពុជា​-​ថៃ អនុ​វត្តបទ​ឈប់​បាញ់​ប្រកបដោយ​ប្រសិទ្ធភាព នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​ការ​បទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ។ ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន នា​រសៀល​ថ្ងៃ​ទី​២៩…

រាជធានី​ភ្នំពេញ ៖ ប្រទេស​បារាំង បាន​អំពាវនាវ​ឱ្យ​កម្ពុជា​-​ថៃ អនុ​វត្តបទ​ឈប់​បាញ់​ប្រកបដោយ​ប្រសិទ្ធភាព នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​ការ​បទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ។

ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន នា​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួង​ការ​បទេស​បាន​ឲ្យ​ដឹង​ថា យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​បារាំង​ប្រទេស​បារាំង វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ប្រកាស​ពី​បទ​ឈប់​បាញ់ ដែល​ចូល​ជា​ធរមាន​ចាប់ពី​យប់​ថ្ងៃ​ចន្ទ ទី​២៨ ខែកក្កដា និង​ការ​ចាប់ផ្តើម​កិច្ច​សន្ទនា រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ក្រោយ​ជំនួប​រវាង​នាយក​រដ្ឋមន្ត្រី នៃ​ប្រទេស​ទាំង​ពីរ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ។

ឯកឧត្តម​បាន​លើក​ឡើង​ថា ៖ ប្រទេស​បារាំង​អំពាវនាវ​ឱ្យ​មានការ​អនុ​វត្តបទ​ឈប់​បាញ់ ប្រកបដោយ​ប្រសិទ្ធភាព ។ ប្រទេស​បារាំង​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​សម្របសម្រួល​របស់​លោកនាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម ក្នុង​នាម​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន ហើយ​បារាំង សូម​គូសបញ្ជាក់​ជា​ថ្មី ពី​ការ​គាំទ្រ​ដល់​ម​ជ្ឈ​ភាព​អាស៊ាន ក្នុង​ការ​ដោះស្រាយ​ជម្លោះ​នានា​ក្នុង​តំបន់ ។

កា​រវិ​វត្ត​គួ​ឱ្យ​កត់សម្គាល់​នេះ គឺជា​ចំណុច​ចាប់ផ្តើម នៃ​ការ​ដោះស្រាយ​ជម្លោះ​ប្រកបដោយ​ចីរភាព តាម​មាគ៌ា​សន្តិភាព ដោយ​ផ្អែក​លើ​ច្បាប់​អន្តរជាតិ​។ ក្នុង​ន័យ​នេះ ប្រទេស​បារាំង ត្រៀមខ្លួន​ជា​និច្ច ក្នុង​ការ​រួមចំណែក​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​អន្តរជាតិ ជា​ពិសេស​កិច្ច​ខិតខំ​ប្រែង​ប្រែង​របស់​អាស៊ាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ