ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​កំព្រា​ក្នុង​មណ្ឌល​មួយកន្លែងនៅស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ​ត្រូវ​បាន​ជម្លៀស​​មក​ដល់​ខេត្តកំពង់ឆ្នាំង​ ដើម្បី​សុវត្ថិភាព

1 នាទី មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សូ​ម្បី​តែ​កុមារ​កំព្រា​តូច​ៗ រស់នៅ​ក្ន​យ​ង​មណ្ឌលកុមារ​កំព្រា​មួយ​ក្នុងស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ក៏​ត្រូវ​រត់​ភៀស​សឹក មក​រក​ទី​សុវត្ថិភាព​ដែរ ដោយសារ​គេច​ពី​សង្គ្រាម​មាន​គ្រាប់​ផ្លោង ធ្លាក់ ក្បែរ​ៗ​មណ្ឌល​ខ្លាំង​ពេក​។…

ខេត្តកំពង់ឆ្នាំង ៖ សូ​ម្បី​តែ​កុមារ​កំព្រា​តូច​ៗ រស់នៅ​ក្ន​យ​ង​មណ្ឌលកុមារ​កំព្រា​មួយ​ក្នុងស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ក៏​ត្រូវ​រត់​ភៀស​សឹក មក​រក​ទី​សុវត្ថិភាព​ដែរ ដោយសារ​គេច​ពី​សង្គ្រាម​មាន​គ្រាប់​ផ្លោង ធ្លាក់ ក្បែរ​ៗ​មណ្ឌល​ខ្លាំង​ពេក​។ ជាក់ស្ដែង​កុមារ​កំព្រា​ប៉ុន្មាន ៥០​នាក់​បាន​រត់​ភៀស​សឹក​មក​កាន់​ទី​សុវត្ថិភាព ដល់​ខេត្តកំពង់ឆ្នាំង​ដែរ​។

លោកស្រី ម៉ក់ ស៊ីនួន អ្នក​មើល​ការ​ខុស​ត្រូវ​កុមារ​កំព្រា ដែល​បាន​ដឹកនាំ ក្មេង​កំព្រា​ទាំងនោះ មក​ដល់​ខេត្តកំពង់ឆ្នាំង បាន​និយាយ​ថា កុមារ​កំព្រា​ទាំងនោះ មក​ពី​មណ្ឌលកុមារ​កំព្រា​ដេ​វីត ស្ថិត​នៅ​ក្នុង ឃុំ​អូរ​ស្មាច់ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​  ។

កាលពី​ថ្ងៃ​ទី ២៥ ខែកក្កដា​កន្លង​ទៅ​នេះ ដោយសារ​គ្រាប់​ប្លោង​ធ្លាក់​ជិត​ៗ​មណ្ឌល​ខ្លាំង​ពេក អភិបាលស្រុក អន្លង់​វែង​បាន​ណែនាំ អោយ​ដឹក​កុមារ​កំព្រា​ទាំងនោះ មក​កាន់​ទី​សុវត្ថិភាព​។ ហើយដោយ​សារ​ថា​នៅ​មណ្ឌលកុមារ​កំព្រា ឈ្មោះ​មណ្ឌល​ថែទាំ​កុមារ​និង​អភិវឌ្ឍ​ថ្មី​ខេត្តកំពង់ឆ្នាំង ជា​មណ្ឌល​មួយ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា ទើប​រូប​គាត់​បាន​នាំ​កុមារ​កំព្រា​ទាំងនោះ​ដែល​មាន​ចំនួន​សរុប​៥០ នាក់​ស្រី ២៨  នាក់ អ្នក​ថែទាំ​កុមារ​១២​នាក់​ស្រី ៨ នាក់ សរុប​ទាំង​កុមារ​កំព្រា​អ្នក​ទទួលខុសត្រូវ​មាន​ចំនួន​៦២ នាក់ បាន​មក​កាន់​មណ្ឌល​ថែទាំ​កុមារ​និង​អភិវឌ្ឍន៍​ថ្មី​ខេត្តកំពង់ឆ្នាំង កាលពី​យប់​ថ្ងៃ​ទី​២៦ ខែកក្កដា​ឆ្នាំ ២០២៥ ។

លោកស្រី បាន​បន្ត​ថា​ភាគច្រើន​កុមារ​កំព្រា​ទាំងនោះ​មាន​ឪពុក ម្ដាយ ស្លាប់ ខ្លះ​ស្លប់​ម្ដាយ​ខ្លះ​ស្លាប់​ឪពុក​  និង​ខ្លះ​ទៀត​ជា​កូន​កងទ័ព នៅ​សមរភូមិ​មុខ​គ្មាន​អ្នក​មើលថែ ។ ពេល​ចេញ​មក លោកស្រី ក៏​បាន​ផ្តល់​ដំណឹង​ទៅ​ក្រុម​គ្រួសារ ដែរ ដើម្បី​កុំ​ឲ្យ​ពួក​គាត់​ព្រួញ​បារ​ម្ម​ណ៍ហើយ​សង្ឃឹមថា​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ពួក​គាត់​នឹង​នាំ​កុមារ​កំព្រា​ទាំងនោះ​ទៅ​មណ្ឌលកុមារ​កំព្រា​នៅ​ស្រុក​អន្លង់​វែង​វិញ​ហើយ​។

តាម​ការ​បញ្ជាក់ របស់​លោក សេង វិចិត្រ អភិបាល ស្រុក​រលាប្អៀរ​ក្នុង​ពេល​អមដំណើរ លោក​ជំទាវ ផាត សុ​ផា​នី ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ ភរិយា​អភិបាលខេត្ត​កំពង់ឆ្នាំង​  ចុះ​សាកសួរ​សុខទុក្ខ នៅ​ព្រឹក​ថ្ងៃ​ទី ២៩ ខែកក្កដា បាន​ឲ្យ​ដឹង​ថា កុមារ កំព្រា​នៅ​ក្នុង​មណ្ឌល​ថែទាំ​កុមារ​និង​អភិវឌ្ឍ​ថ្មី ក្នុង​ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ មាន​ចំនួន​១០​នាក់ រួម​នឹង​អ្នក​មើល​ការ​ខុស​ត្រូវ​៤ នាក់​សរុប​១២​នាក់ បច្ចុប្បន្ន​សរុប​ទាំង​អ្នក​ចាស់​ទាំង​អ្នក​ថ្មី​មាន​ចំនួន​រហូត​ដល់​ទៅ ៧៦​នាក់ បើ​កំពុង​ខ្វះខាត​ស្បៀង​ជា​ខ្លាំង ដោយហេតុ​នេះ​ហើយ​ទើប​ថ្ងៃនេះ រូប​លោក​នឹង​ភរិយា​ឯកឧត្តម​អភិបាលខេត្ត នាំ​យក​កំណោ​យ ជា​ស្បៀង​និង​សម្ភារៈ មក​ផ្ដល់​ជូន​ដល់​ក្មួយ​ៗ​ដើម្បី​សម្រាលទុក្ខ​លំបាក​មួយ​គ្រា​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ