ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួប​មេ​ភូមិភាគ​ទី​៤ កម្ពុជា​និង​មេ​ភូមិភាគ​ទី​១​ថៃ​ព្រមព្រៀង​ឈប់​បា.ញ់ មិន​បន្ថែម​កងទ័ព បើ​មាន​បញ្ហា​ផ្សេង​ៗ​ស្នើ​ទៅ​ថ្នាក់លើ

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា ​នៅ​ក្នុង​ជំនួប​ពិភាក្សា​រវាង​មេ​យុទ្ធ​ភូមិភាគ​ទី​៤​ កម្ពុជាជាមួយ​មេ​ភូមិភាគ​ទី​១​ថៃ ​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​ឈប់​បាញ់ មិន​បន្ថែម កង​ទ័ព និង​មាន​បញ្ហា​ផ្សេង​ៗ​ត្រូវ​ស្នើ​ទៅ​ថ្នា​ក់លើ​។ លោក​ជំទាវ​ឧត្តមសេនីយ៍ឯក…

រាជធានី​ភ្នំពេញ ​៖ ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា ​នៅ​ក្នុង​ជំនួប​ពិភាក្សា​រវាង​មេ​យុទ្ធ​ភូមិភាគ​ទី​៤​ កម្ពុជាជាមួយ​មេ​ភូមិភាគ​ទី​១​ថៃ ​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​ឈប់​បាញ់ មិន​បន្ថែម កង​ទ័ព និង​មាន​បញ្ហា​ផ្សេង​ៗ​ត្រូវ​ស្នើ​ទៅ​ថ្នា​ក់លើ​។

លោក​ជំទាវ​ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹង​ក្នុង ស​ន្និ​សី​ទ​សារព័ត៌​មាន នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា​ ឆ្នាំ​២០២៥​ថា ​មេ​យុទ្ធ​ភូមិភាគ​ទី​៤ និង​មេ​ភូមិ​ភា គី​ទី​១​របស់​បាន​ជួប​ពិភាក្សា​គ្នា​នៅ​វេលា​ម៉ោង​៩​ព្រឹក​ បាន​ជួប​គ្នា​រយៈពេល​ជាង​១០​នាទី នៅ​ទី​តាំង​ភូមិ​ក្បាលស្ពាន​សង្កាត់ អូ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ហើយ​បា​ន​ចុះហត្ថលេខា​​យ​ល់​ព្រម​មិន​ឱ្យមាន​បទ​ឈប់​បាញ់ ឈប់​បង្កើន​ទ័ព ចៀស​វាង​ការ​ប្រឈម​មុខ​ដាក់​គ្នា និង​បង្កើន​ភាព​តានតឹង ភ្ជាប់​ទំនាក់ទំនង ​និង​ផ្តល់ ព័ត៌មាន​ឱ្យ​​គ្នា​ទៅ​វិញ​ទៅ​មក ​បើសិន​មាន​បញ្ហា​អ្វី​ផ្សេង ​ក្រៅ​ពី​នេះ​ត្រូវ​ស្នើ​សុំ​យោបល់​ទៅ​ថ្នាក់លើ​។

លោក​ជំទាវ​បា​ន​ប​ញ្ជា​ក់ថា​ «​អីចឹង​ភាគី​ទាំង​ពីរ ​បើ​មាន​បញ្ហា​អ្វី​ផ្តោត​លើ​កិច្ចប្រជុំ​ផ្សេង​ៗ​ទៀត ទៅ​ដាក់​កិច្ចប្រជុំ​គណៈកម្មការ​GBC»​។ ចំពោះ​កិច្ចប្រជុំ​របស់​ភូមិភាគ​ទី​៤​កម្ពុជា និង​កិច្ចប្រជុំ​ភូមិភាគ​ទី​២ មិន​ទាន់​ទទួល​បាន​លទ្ធ​ផល​នោះ​ទេ​។ ហើយ​កិច្ចប្រជុំ​ភូមិភាគ​ទី​៣​កម្ពុជា ជាមួយរ​ដ្ឋា​ន​ព្រំដែន​ច័ន្ទ​បុរី​ថៃ និង​ត្រា​ត​ ក៏​មិន​ទាន់​ទទួល​បាន​របាយការណ៍​នោះ​ដែរ​។

ពាក់ព័ន្ធ​នឹង​បទ​ឈប់​បាញ់​គ្នា​រវាង​កងកំលាំង​ទាំង​ពីរ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​បាន​ត្រូវ​បាន​បង្កើត​យន្តការ​មួយ​កើតឡើង​ ដោយ​មានការ​ជួប​ជាមួយ​អនុព័ន្ធយោធា​របស់​បណ្តា​ប្រទេស
​នានា​ដែល​ដឹកនាំ​ដោយ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ជា​ប្រធាន​អាស៊ាន ដើម្បី​នាំ​នូវ​ប្រក្រតី​ភាព​នៃ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ ​។ នៅ​ក្នុង​នោះ​ មាន​ក្រុម​អង្កេត​ការ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ផ្ទៀងផ្ទាត់ និង​អនុ​ម័ត​ពី​បទ​ឈប់​បាញ់​ ។

បើ​លោក​ជំទាវ​អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា​ ប្រទេស​ម៉ា​ឡេ​ស៊ី​នឹង​ចូល​ចំណែក​ក្នុង​ការ​ខិតខំ​សង្កេត​ការណ៍​ដែល​ឆ្លុះ​បញ្ចាំង​ក្នុង​កម្រិត​តំបន់​ដែល​គាំទ្រ​សន្តិភាព​នៅ​លើកដី​ជាក់ស្តែង​ ។ វត្ត
​មា​ន​របស់​អ្នក​ទាំងអស់​គ្នា បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​រក្សា​សន្តិភាព ការ​សន្ទនា និង​ស្ថេ​រ​ភាព ក្នុង​តំបន់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ