ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ខ្មែរ​ជួយ​ខ្មែរ​»​កងទ័ព​ជួរ​ក្រោយ​​បញ្ជូន​ពង​ទា​រាប់​​ពាន់​គ្រាប់ ​និង​ស្បៀងអាហារ​ទៅ​ជូន​កង​ទ័ព​​ជួរ​​មុខ

12 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ «​ខ្មែរ​ជួយ​ខ្មែរ​»​ពង​ទា​ឆ្អិន​ជាង​២.០០០​គ្រាប់​បន្ថែម​នូវ​គ្រឿង​ឧបភោគ បរិភោគ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៀត​ផង ដែល​បាន​មក​ពី​សប្បុរសជន​នានា​បាន​និង​កំពុង​ដឹក​ជញ្ជូន​យក​ទៅ​ចែក​ជូន​កងទ័ព​ជួរ​មុខ​របស់​កម្ពុជា​នៅ​ក្នុង​ទឹកដី​ខេត្ត​ឧត្ត​មាន​ជ័យ​នៅ​ថ្ងៃ​ទី​២៩ កក្កដា ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក សំ ភិ​រម្យ មេឃុំ​ន​រា…

ខេត្តបាត់ដំបង ៖ «​ខ្មែរ​ជួយ​ខ្មែរ​»​ពង​ទា​ឆ្អិន​ជាង​២.០០០​គ្រាប់​បន្ថែម​នូវ​គ្រឿង​ឧបភោគ បរិភោគ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៀត​ផង ដែល​បាន​មក​ពី​សប្បុរសជន​នានា​បាន​និង​កំពុង​ដឹក​ជញ្ជូន​យក​ទៅ​ចែក​ជូន​កងទ័ព​ជួរ​មុខ​របស់​កម្ពុជា​នៅ​ក្នុង​ទឹកដី​ខេត្ត​ឧត្ត​មាន​ជ័យ​នៅ​ថ្ងៃ​ទី​២៩ កក្កដា ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក សំ ភិ​រម្យ មេឃុំ​ន​រា ស្រុក​សង្កែ ខេត្តបាត់ដំបង ។

លោក សំ ភិ​រម្យ មេឃុំ​ន​រា ដែល​ដឹកនាំ​ស្បៀងអាហារ​ផ្ទាល់ ជាមួយ​បងប្អូន​សប្បុរសជន​ទៅ​កាន់​សមរភូមិ​មុខ​នៅ​ព្រឹក​នេះ​បាន​ប្រាប់​ថា ពេល​នេះ រូប​លោក​និង​បងប្អូន​ប្រជាពលរដ្ឋ​ជាមួយ​និង​សប្បុរសជន​រាប់​សិប​នាក់​ផង បាន​និង​កំពុង​ដឹក​ជញ្ជូន​ជំនួយ​ស្បៀងអាហារ​ដ៏​ច្រើន​សន្ធឹក​ទាំងនេះ​ទៅ​ចែក​ជួន​កងទ័ព​ជួរ​មុខ ដែល​ឈរជើង​ប្រចាំ​សមរភូមិ​នៅ​តាម​បន្ទាត់​ព្រំដែន ក្នុងភូមិ​សាស្ត្រ ខេត្ត​ឧត្ត​មាន​ជ័យ ។

លោក​មេឃុំ​ន​រា​បាន​ប្រាប់​ដែរ​ថា នៅ​ក្នុង​ជំនួយ​ស្បៀងអាហារ​ដ៏​សន្ធឹកសន្ធាប់​ទាំងនោះ​មាន​«​ពង​ទា​ស្ងោរ​ឆ្អិន​ស្រាប់​ជាង​២.០០០​គ្រាប់ ហើយ​នៅ​មាន​ម្អូ​ប​អាហារ​មួយ​ចំនួន​ទៀត បាន​ចម្អិន​រួច​ជា​ស្រេច​តែ​ម្ដង​» ។ លោក​ថា នេះ​ជា​ទឹកចិត្ត​ដ៏​ស្មោះសរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និង​សប្បុរសជន ដែល​បាន​គិតគូរ​ពី​ការ​លំបាក និង​ព្រួយបារម្ភ​ពី​សុខទុក្ខ​របស់​កងទ័ព​នៅ​ក្នុង​សមរភូមិ​មុខ ។

ពិតមែនតែ​ជំនួយ​ស្បៀងអាហារ​ទាំងនេះ មិន​គ្រប់គ្រាន់​សម្រាប់​កងទ័ព​ជូរ​មុខ​មែន តែ​នេះ​ទឹកចិត្ត​ដ៏​ស្មោះត្រង់​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ជូរ​ក្រោយ​ក្រោម​ប្រធានបទ «​ខ្មែរ​ជួយ​ខ្មែរ​»​ហើយ​ក៏​អាច​ដោះស្រាយ​បាន​មួយ​គ្រា​ដល់​កង្វះខាត​របស់​កងទ័ព​អង់អាច​ក្លា​ហន ឈរជើង​នៅ​សមរភូមិ​មុខ​របស់​កម្ពុជា​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ