ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ការ​បរទេស​និង​ការពារ​ជាតិ​ម៉ា​ឡេ​ស៊ី កម្ពុជា​និងថៃ​ត្រូវ​ចាត់​ឱ្យ​ធ្វើការ​អនុវត្ត​ផ្ទៀងផ្ទាត់​ល​ម្អិ​ត និង​រាយការណ៍​ពី​បទ​ឈប់​បា.ញ់​រវាង​កម្ពុជា​-​ថៃ​

13 ម៉ោង មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​ត្រូវ​ចាត់​ឲ្យ ធ្វើការ​ផ្ទៀងផ្ទាត់​ក្នុង​ការ​អនុវត្ត​នៃ ការ​ឯកភាព​គ្នារ វាង​កម្ពុជា -​ថៃ​ស្តី​ពី​បទ​ឈប់​បាញ់​។​នេះ​បើ​យាម​អ្នក​នាំ ពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​។…

​រាជធានី​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​ត្រូវ​ចាត់​ឲ្យ ធ្វើការ​ផ្ទៀងផ្ទាត់​ក្នុង​ការ​អនុវត្ត​នៃ ការ​ឯកភាព​គ្នារ វាង​កម្ពុជា -​ថៃ​ស្តី​ពី​បទ​ឈប់​បាញ់​។​នេះ​បើ​យាម​អ្នក​នាំ ពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​។

​ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥​លោក​ជំទាវ​ឧត្តមសេនីយ៍​ឯក​ ម៉ា​លី សុជាតា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖« រដ្ឋមន្ត្រី​ការ​បរទេស និង​ការពារ​ជាតិ​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី កម្ពុជា និង​ថៃ ត្រូវ​បាន​ណែនាំ​ឲ្យ បង្កើត​យន្តការ​លម្អិ​ត​សម្រាប់​ការ​អនុវត្ត​ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​បទ​ឈប់​បាញ់ យន្តការ​នេះ​នឹង​ដើរតួ​នាទី​គ្រឹះ​ដើម្បី​សន្តិភាព និង​ទំនួល​សុខ​ត្រូវ​ប្រកបដោយ​ចីរភាព »​។​

​បើ​តាម​លោក​ជំទាវ​អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា​ការ​ឯកភាព​នូវ​បទ​ឈប់​បាញ់​នេះ កិច្ចប្រជុំ​បាន​ប្តេជ្ញា​ចិត្ត​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី កម្ពុជា និង​ថៃ ដោយ​ប្រកាន់​ភ្ជាប់​នូវ​ច្បាប់​អន្តរជាតិ និង​ការ​រួមរស់​នូវ ជាមួយ​គ្នា​ដោយ​សន្តិភាព កិច្ច​សហប្រតិបត្តិការ ពហុភាគី និង​ការ​ស្វែងរក​ដំ​ណោះ​ស្រាយ​ដោយ​យុត្តិធម៌ និង​យូរអង្វែង​ចំពោះ​ស្ថានការណ៍​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ