រាជធានីភ្នំពេញ ៖ ព្រឹកនេះ មេយោធភូមិភាគទី៥កម្ពុជា កំពុងជួបពិភាក្សាការងារជាមួយយោធភូមិភាគទី១ថៃ នៅទីតាំងក្បាលស្ពាននៃបន្ទាប់ព្រំដែននៃប្រទេសទាំងពីរ ។ នេះបើតាមអ្នកនាំពាក្យក្រសួងការជាតិកម្ពុជា ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលីសុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា «នៅម៉ោង៧និង០០នាទីព្រឹកថ្ងៃទី២៩ កក្កដា នេះ មេយោធភូមិភាគទី៥កម្ពុជា និងមេយោធភូមិភាគទី១ ថៃ បានកំពុងជួបពិភាក្សាគ្នានៅក្បាលស្ពាន»។
ជាមួយគ្នានោះដែរ លោកជំទាវអ្នកនាំពាក្យបានឲ្យដឹងទៀតថា ចំពោះមេយោធភូមិភាគទី៤កម្ពុជា និងយោធភូមិភាគទី៤ នឹងជួបប្រជុំគ្នានៅអូស្មាចនៅវេលាម៉ោង១០ព្រឹកនេះ ។ រួមជាមួយគ្នានោះ ដែរក៏មានការជួបប្រជុំគ្នា រវាងមេបញ្ជាការភូមិភាគទី៣កម្ពុជា និងបញ្ជាការរដ្ឋានព្រំដែនច័ន្ទបុរីត្រាតជាកិច្ចប្រជុំតាមរយៈសូមZoom នៅវេលម៉ោង៩ព្រឹកនេះផងដែរ៕
ចែករំលែកព័តមាននេះ