ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ​កោត​ស​សើរ​គំនិត​ផ្តួចផ្តើម​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​ដូ​ណា​ល់ ត្រាំ បាន​សង្គ្រោះ​​ជីវិត​មនុស្ស​រាប់​ពាន់​ម៉ឺន​នាក់​ពី​សង្គ្រាម​កម្ពុជា​និង​ថៃ

14 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កោត​សរ​សើរគំនិត​ផ្តួចផ្តើម​ដ៏​ប្រពៃ​របស់​ឯកឧត្តម​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​សង្គ្រោះ​ជីវិត​មនុស្ស​រាប់​ពាន់​ម៉ឺន​នាក់​ពី​សង្គ្រាម​កម្ពុជា​និង​ថៃ​…

រាជធានី​ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កោត​សរ​សើរគំនិត​ផ្តួចផ្តើម​ដ៏​ប្រពៃ​របស់​ឯកឧត្តម​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​សង្គ្រោះ​ជីវិត​មនុស្ស​រាប់​ពាន់​ម៉ឺន​នាក់​ពី​សង្គ្រាម​កម្ពុជា​និង​ថៃ​ ។

នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម នា​យប់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ សម្ដេច​តេ​ជោ​បាន​សរសេរ​​ថា សមិទ្ធផល​នៃ​គំនិត​ផ្តួចផ្តើម​ដ៏​ប្រពៃ​របស់​ឯកឧត្តម ដូ​ណា​ល់ ត្រាំ បាន​សង្គ្រោះ​ជីវិត​មនុស្ស​រាប់​ពាន់​ម៉ឺន​នាក់​ពី​សង្គ្រាម​កម្ពុជា​និង​ថៃ​។ ជាដំបូង​ខ្ញុំ​សូម​អរគុណ​ចំពោះ ឯកឧត្តម​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​បាន​ផ្តួចផ្តើម​គំនិត​ដ៏​ប្រពៃ​បង្កើត​ឱ្យ​មាន​បទ​ឈប់​បាញ់ និង​សន្តិភាព​រវាង កម្ពុជា និង​ថៃ ដែល​គំនិត​នេះ​គឺជា​សមិទ្ធផល​ដ៏​អស្ចារ្យ​បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​យ៉ាងច្រើន​ទាំង​នៅ​កម្ពុជា និង​ថៃ​។

សម្តេច​តេ​ជោ​ក៏​សូម​អរគុណ​ដល់ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី ម៉ា​ឡេ​ស៊ី អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម ដែល​បាន​ជួយ​រៀបចំ​ទីកន្លែង​កិច្ចប្រជុំ និង​បង្កើត​ឱ្យ​មាន​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​នេះ ហើយ ខ្ញុំ​ក៏​សូម​អរគុណ​ចំពោះ​មិត្ត​ចិន​ដែល​បាន ចូលរួម​ជួយ និង​សូម​អរគុណ​បណ្តា​ប្រទេស​ជា​មិត្ត​ទាំងអស់ ដែល​បាន​គាំទ្រ នូវ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​សន្តិភាព​នេះ កំពុង​ទទួល​បាន​លទ្ធផល​ល្អ និង​ប្រកបដោយ​ប្រសិទ្ធភាព ​។

ជាមួយ​គ្នា​នេះ សម្តេច​តេ​ជោ​ក៏​សូម​អរគុណ​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ សូម​អរគុណ​ចំពោះ​កងទ័ព​កម្ពុជា ព្រមទាំង​កងទ័ព​ថៃ ដែល​បាន​គាំទ្រ​ដល់​ដំណើរការ​សន្តិភាព​មួយ​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ