ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ចា.ប់​ខ្លួ.ន​អាកាស​យានិក​ម្នាក់​កាន់​កា.ប់​រូប​កុ.មា.រ​អា​.ក្រា.ត

22 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ អាកាសយានិក​ម្នាក់​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ដែល​តា​ អ៊ែ​ឡាញ (Delta Airlines) គ្រាន់​តែ​បើក​យន្ត​ហោះ​ចុះ​ដល់​ដី​ភ្លាម​ ​សមត្ថ​កិច្ច​ឡើង​ទៅ​​លើ​យន្ត​ហោះ​ដើម្បី​ចាប់​ក្របួច​អាកាស​យានិក​ម្នាក់​ចុះ​ពី​​លើ​យន្ត​ហោះ​តែ​ម្ដង​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ទី​ក្រុង​សាន់​ហ្វ្រាន់​ស៊ី​ស្កូ (San…

ទី​ក្រុង​វ៉ាស៊ីនតោន៖ គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ អាកាសយានិក​ម្នាក់​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ដែល​តា​ អ៊ែ​ឡាញ (Delta Airlines) គ្រាន់​តែ​បើក​យន្ត​ហោះ​ចុះ​ដល់​ដី​ភ្លាម​ ​សមត្ថ​កិច្ច​ឡើង​ទៅ​​លើ​យន្ត​ហោះ​ដើម្បី​ចាប់​ក្របួច​អាកាស​យានិក​ម្នាក់​ចុះ​ពី​​លើ​យន្ត​ហោះ​តែ​ម្ដង​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ទី​ក្រុង​សាន់​ហ្វ្រាន់​ស៊ី​ស្កូ (San Francisco) រដ្ឋ​កាលីហ្វ័រ​ញ៉ា ប្រទេស​អាមេរិក​។

ប្រភព​ខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា​ការ​ចាប់​ខ្លួន​អាកាស​យានិក​រងម្នាក់​នោះ​កើត​ឡើង​បន្ទាប់​ពី​សមត្ថ​កិច្ច​បាន​ដាក់​ពាក្យ​ប្ដឹង​គាត់​ទៅ​តុលាការ​ពី​បទ​កាន់​កាប់​រូប​ និង​វីឌីអូ​អាស​អាភាស​កុមារ។ ពាក្យ​បណ្ដឹង​នេះ​ធ្វើ​ឡើង​ពី​ច្រើន​ស្ថាប័ន​រួម​ទាំង​ក្រសួង​សន្តិ​សុខ​មាតុ​ភូមិ​ (ប្រហាក់​ប្រហែល​នឹង​ក្រសួង​មហា​ផ្ទៃ​នៅ​ប្រទេស​ដទៃ) និង​នគរ​បាល​ថ្នាក់​មូល​ដ្ឋាន​ផង​ដែរ​។

ហេតុ​ការណ៍​ចាប់​ខ្លួន​កើត​ឡើង​នៅ​លើ​យន្ត​ហោះ​របស់​ដែល​តា​ អ៊ែ​ឡាញ ជើង​ហោះ​ហើរ​លេខ​២៨​០៩​ នោះ​កើត​ឡើង​នៅ​​​ម៉ោង​ប្រហែល​៩:៣៥​ក្បាល​ព្រលប់​។ យន្ត​ហោះ​នេះ​បាន​ចាក​ចេញ​ដំណើរ​ពី​ទី​ក្រុង​មីណេ​ប៉ូលី (Minneapolis) រដ្ឋ​មីណេ​សូតា (Minnesota) ប្រទេស​អាមេរិក​។ ប៉ុន្តែ​ជើង​ហោះ​ហើរ​ត្រូវ​ពន្យារ​ពេល​ចេញ​ដំណើរ​​ដោយ​សារ​ពេល​នោះ​មាន​ចុះ​អ័ព្ទ​ខ្លាំង​ពេក​។​

ទូរ​ទស្សន៍​ហ្វក់​ញូស៍ (Fox News) ផ្សាយ​ថា​ដើម​ហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​​ចាប់​ខ្លួន​នោះ​បន្ទាប់​ពី​មាន​គេ​ប្ដឹង​ថា​​គាត់​​កាន់​កាប់​រូប​ភាព ឬ​វីឌីអូ​បៀត​បៀន​កុមារ​។ ​សារ​ព័ត៌​មាន​សាន់​ហ្វ្រាន់​ស៊ី​ស្កូ​ ក្រូនី​ខល​ (The San Francisco Chronicle) ផ្សាយ​ថា​មនុស្ស​១​​​ក្រុម​មាន​​​ផ្លាក​សម្គាល់, មាន​​​កាំ​ភ្លើង​ និង​ពាក់​អាវ​កាក់​មក​ពី​ស្ថាប័ន​ចម្រុះ​បាន​ដើរ​បន្ត​បន្ទាប់​គ្នា​តម្រង់​ទៅ​រក​បន្ទប់​អ្នក​បើក​យន្ត​ហោះ​។

សារ​ព័ត៌​មាន​ដដែល​នេះ​ផ្សាយ​​​ថា​សមត្ថ​កិច្ច​ចម្រុះ​​សម្រុក​ចូល​ទៅកន្លែង​ពីឡុត, ​​វាយ​ខ្នោះ​​ដៃ​, ចាប់​ខ្លួន​ និង​បណ្ដើរ​ចុះ​មក​ក្រោម​។ អាកាស​យានិក​ម្នាក់​ទៀត​នៅ​ពេល​ឃើញ​ព្រឹត្តិ​ការណ៍​នេះកើត​ឡើង​ ​គាត់​មាន​អារម្មណ៍​ភាន់​ភាំង​រក​និយាយ​អ្វី​មិន​ចេញ​ ហើយ​ក៏​មិន​ដឹង​ថា​​មាន​រឿង​អ្វី​កើត​ឡើង​នោះ​ទេ​​។ ប្រភព​ខ្លះ​ថា​សមត្ថ​កិច្ច​ដែល​ចុះ​ទៅ​ចាប់​ខ្លួន​នោះ​មាន​គ្នា​ប្រហែល​ដប់​នាក់​។ បន្ទាប់​ពី​ចាប់​ខ្លួន​រួច សមត្ថ​កិច្ច​​បន្ត​ស្ថិត​នៅ​ក្នុង​យន្ត​ហោះ​ដើម្បី​ប្រមូល​សម្ភារៈ​របស់​អាកាស​យានិក​ដែល​ចាប់​ខ្លួន​នោះ​​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ