រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីសង្ឃឹមថា កិច្ចព្រមព្រៀងឈប់បាញ់ ដែលសម្រេចនៅប្រទេសម៉ាឡេស៊ី នឹងបញ្ឈប់ការប្រយុទ្ធគ្នា ដែលនាំអោយស្លា.ប់មនុស្សជាច្រើន និងធ្វើអោយមនុស្សជាច្រើន បានជម្លៀសខ្លួនទៅទីសុវត្ថិភាព ។
ក្រោយកិច្ចប្រជុំនៅម៉ាឡេស៊ី សម្រេចកិច្ចព្រមព្រៀងឈប់បាញ់ សម្តេចធិបតី បានមានប្រសាសន៍នៅម៉ាឡេស៊ីថា ថ្ងៃនេះ យើងមានកិច្ចប្រជុំដ៏ល្អណាស់ ហើយលទ្ធផលក៏ល្អណាស់ ដោយសង្ឃឹមថា កិច្ចព្រមព្រៀងបទឈប់បាញ់ នឹងបញ្ឈប់ភ្លាមៗ ការប្រយុទ្ធគ្នា ដែលនាំដល់ការស្លាប់មនុស្សជាច្រើន និងធ្វើអោយមនុស្សជាច្រើនជម្លៀសខ្លួនទាំងភាគីកម្ពុជា និងថៃ ។
កិច្ចព្រមព្រៀង នៃបទឈប់បាញ់ បានបង្ហាញពីឆន្ទៈរួម នៃការប្រឹងប្រែង ដើម្បីសន្តិភាពតាមព្រំដែនកម្ពុជា និងថៃ ក៏ដូចជាក្នុងតំបន់ និង ពិភពលោក ៕
ចែករំលែកព័តមាននេះ