ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ៖ បុគ្គលណាលក់ខ្លួនឱ្យថៃកំពុង ឈ្លា.នពានកម្ពុជា ជាជនក្ប.ត់ជាតិនឹងត្រូវ«ដកសញ្ជាតិខ្មែរ»

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បានឱ្យ​ដឹង​ថា បុគ្គល​ណា​លក់ខ្លួន​ឱ្យ​ថៃ​ដែល​កំពុង​ឈ្លានពាន​កម្ពុជា​ជា​ជន​ក្បត់ជាតិ ទាំងនោះ​នឹង​ត្រូវ​«​ដក​សញ្ជាតិ​ខ្មែរ​» ស្រប​តាម​ច្បាប់​ជា​ធរមាន ។…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បានឱ្យ​ដឹង​ថា បុគ្គល​ណា​លក់ខ្លួន​ឱ្យ​ថៃ​ដែល​កំពុង​ឈ្លានពាន​កម្ពុជា​ជា​ជន​ក្បត់ជាតិ ទាំងនោះ​នឹង​ត្រូវ​«​ដក​សញ្ជាតិ​ខ្មែរ​» ស្រប​តាម​ច្បាប់​ជា​ធរមាន ។

តាម​រយៈ​បណ្ដាញ​សង្គម នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ ឯកឧត្តម​ទូច សុ​ឃៈ បាន​សេចក្ដី​ប្រកាស​ដំណឹង​ថា ដោយ​សង្កេត​ឃើញ​ថា សមត្ថកិច្ច​ចាប់​បាន​បុគ្គល​មួយ​ចំនួន​ជា​បន្តបន្ទាប់ លក់ខ្លួន​ឱ្យ​ប្រទេស​ថៃ ដែល​កំពុង​ឈ្លានពាន​កម្ពុជា​ឯកឧត្តម​សូម​ប្រកាស​យ៉ាង​ដាច់អហង្កា​ថា សមត្ថកិច្ច នឹង​មិន​អត់​ឪ​ន​ឱ្យ​បុគ្គល​ទាំងឡាយ​ណា​ដែល​ប្រព្រឹត្តិ​អំពើ​ក្បត់ជាតិ​ឯង​ដូច​ខាងក្រោម ៖ ១.​ការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស បង្កើត​ឱ្យ​មានការ​ប្រទូសរ៉ាយ ឬ​នាំ​ឱ្យ​មាន​អំពើ​ឈ្លានពាន​កម្ពុជា ត្រូវ​ផ្ដន្ទាទោស​ពី​១៥​ឆ្នាំ ទៅ​៣០​ឆ្នាំ ។
២.​អំពើ​ប្រគល់ ឬ​ធ្វើ​ឱ្យ​ងាយស្រួល​ធ្លាក់​ព័ត៌មាន​ដល់​ដៃ​បរទេស ត្រូវ​ផ្ដន្ទាទោស​ពី​៧​ឆ្នាំ ទៅ​១៥​ឆ្នាំ ។ ៣.​ការ​ទទួល ឬ​ប្រមូលផ្ដុំ​ព័ត៌មាន​ផ្សេង​ៗ​ផ្ដល់​ឱ្យ​បរទេស​ត្រូវ​ផ្ដន្ទាទោស ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ ។ ៤.​ការ​ប្រព្រឹត្តិ​អំពើ​ហិ​.​ង្សា​នាំ​ឱ្យ​គ្រោះថ្នាក់​ដល់​ស្ថាប័នរដ្ឋ ឬ​នាំ​ឱ្យ​ប៉ះពាល់​ដល់​បូរណភាព​ដែនដី​កម្ពុជា ត្រូវ​ផ្ដន្ទាទោស ពី​១៥​ឆ្នាំទៅ​៣០​ឆ្នាំ​។

ឯកឧត្តម​បាន​គូសបញ្ជាក់​ថា «​ក្រៅពី​ការ​ផ្ទ​ន្ទា​ទោស​ដូច​ខាងលើ គ្រប់​ជន​ក្បត់ជាតិ​នឹង​ត្រូវ «​ដក​សញ្ជាតិ​ខ្មែរ​» ស្រប​តាម​ច្បាប់​ជា​ធរមាន ។

យើងខ្ញុំ​សង្ឃឹមថា បងប្អូន​មួយ​ចំនួន​ដែល​លង់ខ្លួន​ចា​.​ញ់​ឧ​បាញ​កល​របស់​បរទេស​ឈ្លានពាន ភ្ញាក់រលឹក​មាន​មនសិការ​ឡើង​វិញ និង​បញ្ឈប់​ជា​បន្ទាន់ រាល់​អំពើ​ក្បត់ជាតិ​ដូច​បាន​ប្រកាស​ជូន​ខាងលើ​នេះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ