ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​៖ ថៃ​ប្រើ​ផ្សែង​​ពុ.លទ.ម្លា.ក់​គ្រា.ប់​បែក​ចង្កោម និងគ្រា.ប់​រ៉ុ​ក្កែ​ត​ពី​យន្តហោះ​ចម្បាំង

1 ថ្ងៃ មុន
  • ភ្នំពេញ

ថៃ​នៅ​តែ​បន្ត​វាយប្រហារ ទោះបីជា​មេដឹកនាំ​នឹង​ជួប​គ្នា​នៅ​ម៉ា​ឡេ​ស៊ី​ថ្ងៃនេះ​រក​ដំណោះស្រាយអ្នកនាំពាក្យ​ក្រសួងការពារជាតិ​បានអោយ​ដឹង​ថា កងទ័ព​ថៃ​បាន​បាញ់​ផ្សែង​ពុល ទម្លាក់​គ្រាប់បែក​ចង្កោម និង​គ្រាប់​រ៉ុក្កែត​ពី​យន្តហោះចម្បាំង​នៅ​ក្នុង​ការ​វាយប្រហារ​ឈ្លានពាន​គិត​ពីក្រោយ ចាប់ពី​ក្រោយ​ម៉ោង​១២​ថ្ងៃត្រង់​ កាលពី​ថ្ងៃ​ទី​២៧ កក្កដា មក​ដល់​ម៉ោង​ជាង​៥​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កក្កដា​។…

ថៃ​នៅ​តែ​បន្ត​វាយប្រហារ ទោះបីជា​មេដឹកនាំ​នឹង​ជួប​គ្នា​នៅ​ម៉ា​ឡេ​ស៊ី​ថ្ងៃនេះ​រក​ដំណោះស្រាយ
អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បានអោយ​ដឹង​ថា កងទ័ព​ថៃ​បាន​បាញ់​ផ្សែង​ពុល ទម្លាក់​គ្រាប់បែក​ចង្កោម និង​គ្រាប់​រ៉ុក្កែត​ពី​យន្តហោះចម្បាំង​នៅ​ក្នុង​ការ​វាយប្រហារ​ឈ្លានពាន​គិត​ពីក្រោយ ចាប់ពី​ក្រោយ​ម៉ោង​១២​ថ្ងៃត្រង់​ កាលពី​ថ្ងៃ​ទី​២៧ កក្កដា មក​ដល់​ម៉ោង​ជាង​៥​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កក្កដា​។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​និយាយ​ថា​ កងទ័ព​ថៃ​នៅ​តែ​បន្ត​វាយប្រហារ​មក​លើ​កម្ពុជា បើ​ទោះបីជា​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ជួប​គ្នា​នៅ​ថ្ងៃនេះ​ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ ប្រទេស​ម៉ា​ឡេ​ស៊ី​ក្តី​ ។

ឧត្តមសេនីយ៍ឯក ម៉ា លី​សុ​ជាតិ​តា បាន​ប្រាប់​សារព័ត៌មាន​ថា តាំងពី​ម៉ោង​ជាង​៣​ព្រឹក រហូត​ដល់​ម៉ោង​ជាង​៥​ព្រឹក ថ្ងៃ​ទី​២៨ ខែ​កក្កដា គឺ​ថៃ​នៅ​តែ​បន្ត​វាយប្រហារ​មក​លើ​តំបន់​មួយ​ចំនួន​នៅ​កម្ពុជា​ដូច​ជាតា​មាន់​ធំ និង​តា​ក្របី ជាដើម​។

ទន្ទឹម​ជាមួយ​គ្នា​នោះ កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​កក្កដា ថៃ​បាន​វាយប្រហារ​ដោយ​ប្រើ​ដ្រូ​ន ផ្សាយ​ពុល​បាញ់​ពី​យន្តហោះ គ្រាប់បែក​ចង្កោម និង​បាញ់​ផ្លោង​កាំភ្លើង​ធំ​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ