ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ​កម្ពុជា​៖​ការ​អនុ​វត្តបទ​ឈប់​បា.ញ់​បន្ទាន់​រវាង​កងទ័ព​កម្ពុជា​-ថៃ ជា​ជំហាន ដំបូង​​​ឆ្ពោះទៅ​រក​ការ​កាត់​បន្ថយ​អរិភាព និង​ស្តារ​ឡើង​វិញ​នូវ​សន្តិភាព និង​សន្តិសុខ

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​បន្ទាប់​ពី​មានការ​ឯកភាព​នៃ​ការ​ឈប់​បាញ់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​គូសបញ្ជាក់​ថា ការ​អនុ​វត្តបទ​ឈប់​បាញ់​ប​ន្ទា​ន់រ​វាង​កងទ័ព​កម្ពុជា​-ថៃ គឺជា​ជំហាន​ដំបូង​នៃ​ការ​ឆ្ពោះ​ទៅ​រក​ការ​កាត់​បន្ថយ​អរិភាព និង​ស្តារ​ឡើង​វិញ​នូវ​សន្តិភាព និង​សន្តិសុខ​។ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី…

រាជធានី​ភ្នំពេញ​ ៖ ​បន្ទាប់​ពី​មានការ​ឯកភាព​នៃ​ការ​ឈប់​បាញ់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​គូសបញ្ជាក់​ថា ការ​អនុ​វត្តបទ​ឈប់​បាញ់​ប​ន្ទា​ន់រ​វាង​កងទ័ព​កម្ពុជា​-ថៃ គឺជា​ជំហាន​ដំបូង​នៃ​ការ​ឆ្ពោះ​ទៅ​រក​ការ​កាត់​បន្ថយ​អរិភាព និង​ស្តារ​ឡើង​វិញ​នូវ​សន្តិភាព និង​សន្តិសុខ​។

លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រ​សួង​កា​រ​ពារ​ជាតិ បាន​លើក​ឡើង អំពី​ស្ថានភាព​នៃ​ការ​វិវត្តន៍​ចុង​ក្រោយ​​នៅ​តាម​បណ្តា​យោ​ធ​ភូមិភាគ​នានា​ក្រោយ​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ស្តី​ពី​បទ​ឈប់​បាញ់​ជា​បន្ទាន់ និង​គ្មាន​លក្ខខណ្ឌ​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥ បាន​គូស​បញ្ជាក់​ថា នេះ​គឺជា​ជំហាន​ដំបូង​នៃ​ការ​ឆ្ពោះទៅ​រក​ការ​កាត់​បន្ថយ​អរិភាព និង​ស្តារ​ឡើង​វិញ​នូវ សន្តិភាព និង​សន្តិសុខ ដោយ​លទ្ធផល​ជា​វិជ្ជមាន​នៅ​តាម​យោ​ធ​ភូមិភាគ​ទាំងអស់​ មិន​មានការ​ផ្ទុះអាវុធ​ដាក់​គ្នា​ទៀត​ទេ​ ។

លោក​ជំទាវ​អ្នកនាំពាក្យ​ថ្លែង​ថា នេះ​គឺជា​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្ពស់ និង​ការ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ ហ្មត់ចត់​នៃ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​ទាំងអស់ ដោយ​លោក​ជំទាវ​បាន​លើក​ឡើង​ថា ដើម្បី​ធានា​ប្រសិទ្ធ ភាព ចំណុច​ទី​១ ភាគី​ទាំង​ពីរ កម្ពុជា​-​ថៃ ត្រូវ​អនុវត្ត​លក្ខខណ្ឌ​មួយ​ចំនួន នៅ ក្នុង​ការ​ឯកភាព​គ្នា​នៅ​ក្នុង​បទ​ឈប់​បាញ់​ជា​បន្ទាន់​នេះ​គឺ ទី​១-បញ្ឈប់​នូវ​ការ​បាញ់​គ្នា ទី​២-មិន​ឱ្យមានការ​ចល័ត​ទ័ព ឬ​ការ​បន្ថែម​ទ័ព ទី​៣-កងទ័ព​នៃ​ភាគី​ទាំង​ពីរ​ត្រូវ​រក្សា នៅ​ទីតាំង​ដដែល​រាប់​ពី​ម៉ោង​២៤ និង ០០​នាទី ម៉ោង​ក្នុង​តំបន់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ ទី​៤-ត្រូវ​បង្កើត​នូវ​ក្រុមការងារ​ទំនាក់​ទំនង​មួយ​ដើម្បី​ធ្វើ​ការងារ​ជាមួយ​គ្នា​ ។

ចំណុច ទី​២-គឺ​ការ​រៀបចំ​កិច្ចប្រជុំ​ក្រៅផ្លូវការ​នៃ​មេបញ្ជាការ​ភូមិភាគ​ដែល​ក្នុង​នោះ​មាន ភូមិភាគ​ទី​១ ភូមិភាគ​ទី​២ និង​បញ្ជាការដ្ឋាន​ការពារ​ព្រំដែន​ច័ន្ទ​បូ​រី និង​ខេត្ត​ត្រា​តរបស់​ខាង​ភាគី​ថៃ និង​ជួប​ប្រជុំ​គ្នា​ជាមួយនឹង​យោធ ភូមិភាគ​ទី​៤ ទី​៥ និង​មេបញ្ជាការ​ភូមិភាគ​៣ ខាង​ភាគី​កម្ពុជា ខណៈ​ដែល​ចាប់ពី​វេលា​ម៉ោង​៧ និង ០០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥​នេះ​គឺ​បាន​ដំណើរការ​នូវ​កិច្ចប្រជុំ​នៅ​ថ្នាក់​ភូមិភាគ​រួច​ហើយ និង​បន្ទាប់​មក​ខាង​យោធភូមិ​ភាគ​ទី​៥​របស់​កម្ពុជា​បាន​ជួប​ប្រជុំ​ជាមួយ​យោធភូមិ​ទី​១​របស់​ថៃ​នៅ​ទីតាំង​ក្បាលស្ពាន​ផង​ដែរ​ ។

ចំពោះ​យោធភូមិ​ភាគី​ទី​៤ យោធភូមិ​ភាគ​ទី​២​ថៃ និង​យោធភូមិ​ភាគ​ទី​៤​ កម្ពុជា​នឹង​មានការ​ជួប​ប្រជុំ​គ្នា​នៅ​អូរ​ស្មាច់​នៅ​វេលា​ម៉ោង​១០ និង ០០​នាទី ហើយ​រួម​ជាមួយ​គ្នា​នេះ​ផង​ដែរ​ក៏​នឹង​មានការ​ប្រជុំ​រវាង​មេបញ្ជាការ​ភូមិភាគ​ទី​៣​របស់​កម្ពុជា​ជាមួយ​បញ្ជាការដ្ឋាន​ការពារ​ព្រំដែន​ច័ន្ទ​បូ​រី និង​ខេត្ត​ត្រា​ត ជា​កិច្ចប្រជុំ​តាម​រយៈ​កិច្ចប្រជុំ Zoom នៅ​វេលា​ម៉ោង​៩ ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥​នេះ​ផង​
ដែរ​។

លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា បាន​គូសបញ្ជាក់​ថា ដើម្បី​ធានា​បាន​នូវ​បទ ឈប់​បាញ់​គ្នា ជា​ជំហាន​បន្ទាប់​ភាគី​ទាំង​ពីរ​ត្រូវ​តែ​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​មា ន​ការ​ធានា និង​ការ​អនុវត្ត​ពេញលេញ ម៉ឺងម៉ាត់ ហ្មត់ចត់​នូវ​អ្វី​ដែល​បាន​ឯកភាព​គ្នា​នៅ​ក្នុង​កម្រិត​នៃ​ការ​ជ​ជែ ក​គ្នា​របស់​ថ្នាក់ដឹកនាំ​រួច​ហើយ​នោះ គឺ​ត្រូវ​បង្កើត​យន្តការ​តាមដាន និង​ត្រួតពិនិត្យ​មួយ​ឡើង ហើយ​ប្រសិនបើ​ភាគី​ទាំង​ពីរ​មានការ​ឯកភាព និង​មានការ​ជួប​ជាមួយនឹង​ក្រុម​អនុព័ន្ធ យោធា​នៃ​ប្រទេស​នានា​ដែល​ដឹកនាំ​ដោយ​ប្រធាន​អាស៊ាន គឺ​ប្រទេស​ម៉ា​ឡេ​ស៊ី​ដើម្បី​ឈាន ដល់​ការ​នាំ​មក​វិញ​នូវ​ប្រក្រតី​ភាព និង​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ ដែល​ក្នុង​នោះ​ក៏ មាន​ក្រុម អង្កេត​ការណ៍​មួយ​ដែល​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់ និង​ធានា​ដល់​ការ​អនុវត្ត បទ​ឈប់​បាញ់​។

លោក​ជំទាវ​បាន​បន្ត​ថា ប្រទេស​ម៉ា​ឡេ​ស៊ី​ក៏​នឹង​ពិគ្រោះ​យោបល់​ផង​ដែរ​ជាមួយ​បណ្តា ប្រទេស ដែល​ជាស​មា​ជិ​អាស៊ាន​ដទៃ​ទៀត​ដើម្បី​រួមចំណែក​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​សង្កេតការណ៍ ដែល ឆ្លុះ​បញ្ចាំង​អំពី​ការ​ប្តេជ្ញា​ចិត្ត​នៅ​ក្នុង​កម្រិត​តំបន់​លើ​ការ​គាំទ្រ​ដល់​សន្តិភាព​នៅ​លើ​ដី​ជាក់ស្តែង ដែល​វត្តមាន និង​កិច្ចសហការ​របស់​ភាគី​ទាំងអស់​គឺជា​ការ​គូសបញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា ចំពោះ​សន្តិភាព ការ​សន្ទនា និង​ស្ថិរភាព​នៅ​ក្នុង​តំបន់ ហើយ​ក្រៅពី​កិច្ច​ទាំង​អម្បាល ម៉ា​នខា​ង លើ​នេះ​ក៏​នឹង​មានការ​កោះ ប្រជុំ​គណៈកម្មការ​ព្រំដែន​ទូទៅ (JBC) នៅ​ថ្ងៃ​ទី​០៤ ខែ សីហា ឆ្នាំ ២០២៥ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ