អាស៊ាន អាមេរិក និង ចិន កំពុងរួមគ្នាជំរុញអោយមានបទឈប់បាញ់រវាងកម្ពុជានិងថៃ តាមរយ:ការរៀមចំកិច្ចប្រជុំមេដឹកនាំកម្ពុជានិងថៃនៅទីក្រុង កូឡា ឡាំពួរ នៅថ្ងៃទី២៨ ខែ កក្កដានេះ។
សម្តេចធិប តី ហ៊ុន ម៉ាណែត បានសរសេរនៅបណ្តាញសង្គមថា ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំនឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីសម្រេចឲ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជានិងថៃ បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីយប់ម្សិលមិញ។
ចំណែក សាារព័ត៌មានថៃក៏បានអោយដឹងផងដែរថា នាយករដ្ឋមន្ត្រីស្តីទីថៃក៏នឹងទៅចូលរួមកិច្ចប្រជុំនេះផងដែរ។
សូមបញ្ជាក់ថាការបាញ់ប្រហារពីភាគីថៃនៅតែកើតមាននៅឡើយនៅថ្ងៃទី ២៨ ខែ កក្កដានេះចាប់តាំងពីម៉ោង ជាង ៣ ព្រឹកដល់ ម៉ោងជាង ៥ ព្រឹក ៕
ចែករំលែកព័តមាននេះ