ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូជអ្នក​ចម្បាំង​ការ​ពារប្រាសាទតាក្របីដ៏អង់​អាច

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​លើ​បណ្ដាញ​សង្គមឆន្ទៈ​ដ៏​អង់អាច​ក្លាហាន​គួរ​ឲ្យ​គោរព​បំផុត​មួយ គឺ​កងទ័ព​កម្ពុ​ជាមួយ​រូប បាន​ឈរ​បាញ់ប្រហារ​តបត​យ៉ាង​ក្លាហាន ទៅ​លើ​ទាហាន​សៀម​ដោយ​មិន​ញញើត​ដៃ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ស្ញប់ស្ញែង​បំផុត​នោះ​គឺ​ភាព​មោះមុត​នៅ​ក្នុង​សង្គ្រាម ។ គាត់​ឈ្មោះ ម៉ៅ…

រាជធានី​ភ្នំពេញ ៖ នៅ​លើ​បណ្ដាញ​សង្គមឆន្ទៈ​ដ៏​អង់អាច​ក្លាហាន​គួរ​ឲ្យ​គោរព​បំផុត​មួយ គឺ​កងទ័ព​កម្ពុ​ជាមួយ​រូប បាន​ឈរ​បាញ់ប្រហារ​តបត​យ៉ាង​ក្លាហាន ទៅ​លើ​ទាហាន​សៀម​ដោយ​មិន​ញញើត​ដៃ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ស្ញប់ស្ញែង​បំផុត​នោះ​គឺ​ភាព​មោះមុត​នៅ​ក្នុង​សង្គ្រាម ។

គាត់​ឈ្មោះ ម៉ៅ ណុ​ល មាន​ឋានន្តរស័ក្ដិ​នាយចំណង់ ឈរ​នៅ​លើ​លេណដ្ឋាន ស្លៀក​តែ​ខោខ្លី អត់​ពាក់អាវ កំពុង​បាញ់កាំភ្លើង​បង់​ត្រឡោក និង​B៤០ ទប់ទល់​ការ​ឈ្លានពាន​ពី​សំណាក់​កងទ័ព​ថ្មើរជើង​សៀម និង​ដ្រូ​ន ។ គាត់​ជា​យុទ្ធ​ជន​មួយ​រូប​ឈរជើង​នៅ​ទិស​ប្រាសាទ​តា​ក្របី​ស្លាប​ឆ្វេង ។
មូលហេតុ​ដែល​ឃើញ​គាត់​ស្លៀក​ខោខ្លី អត់​ពាក់អាវ ធ្វើការ​ប្រយុទ្ធ​តទល់​នឹង​ខ្មាំងសត្រូវ​បែប​នេះ មក​ពី​មុន​ពេល​មានការ​ផ្ទុះអាវុធ គឺ​គាត់​កំពុង​ជីក​លេណដ្ឋាន​សម្រាប់​ឈ​ជើង មាន​គ្នា​២ នាក់ ។

ក្រោយមក មានការ​ផ្ទុះអាវុធ និង​ឃើញ​ដ្រូ​នរបស់​ទាហាន​ថៃ​ហោះ​មក គាត់​ក៏​ស្ទុះ​ទៅ​យក​កាំភ្លើង​បង់​ត្រឡោក​មក​បាញ់​ទល់​នឹង​ខ្មាំងសត្រូវតែ​ម្តង ។ ដោយ​ការ​ទប់ទល់​នឹង​សត្រូវ គាត់​ក៏​ទាញ​យក​កាំភ្លើង B៤០ បាញ់​អស់​១​គ្រាប់ ធ្វើ​ឲ្យ​គាត់​រង​របួស​ខ្លោច​ស្មា​ខាងស្ដាំ ព្រោះតែ​គាត់​មិន​បាន​ពាក់អាវ និង​ទាន់ហន់​ពេក មិន​ខុស​ពី​ព​ក្យ​ថា​«​ពូជ​អ្នក​ចម្បាំង​»​ឡើយ​។

ប​ច្ចុប្បន្ន លោកនាយ​ចំណង់ ម៉ៅ ណុ​ល កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មណ្ឌល​សុខភាព
ដោយ​សារ​គេច​គ្រាប់ និង​ស្នាម​រលាក​ដោយសារការ​បាញ់ B៤០ ។ ប៉ុន្តែ​ទោះបីជា​មាន​របួស​តែ
លោក​មិន​បាន​ខ្វល់ខ្វាយ​ពីរ​បួស​នេះ​ទេ ដោយ​លោក​បាន​ហូប​បាយ​យ៉ាង​ឆ្ងាញ់​ខណៈ​ដៃ​របួស
របស់​លោក​ព្យួរសេរ៉ូម ។ សូម​ឲ្យ​លោក​ឆាប់​ជា​សះស្បើយ​ពីរ​បួស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ