រាជធានីភ្នំពេញ ៖ បន្ទាប់ពីប្រើសភាវុធធ្ងន់ធ្ងរជាច្រើនប្រភេទបាញ់ស្រោចលើដែនអធិបតេយ្យភាពរបស់កម្ពុជាកម្ពុជាច្រើនថ្ងៃមកនេះ ពេលនេះកងទ័ពថៃក៏បានប្រើប្រាស់យន្តហោះ បាញ់ គ្រាប់ បែបផ្សែងពុលចូលដែនធិបតេយ្យកម្ពុជា ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ នៅទីស្តីការគណៈលោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា៖ កម្ពុជាសូមច្រានចោលចំពោះការផ្សាយថា កម្ពុជាបានប្រើប្រាស់អាវុធបាញ់ចម្ងាយPHL03 ចូល ទឹកដីថៃ ការចូលប្រកាន់នេះ គឺគ្មានមូលដ្ឋាន នឹងឆ្លុះបញ្ចាំងពីភាគីថៃ ជាលេស ដើម្បីខ្លួនប្រើ ប្រាស់អាវុធកាន់តែសាហាវព្រៃផ្សែងជាងមុន និងអមនុស្សធម៌ជាងមុន កាន់តែច្រើនក្នុងការវាយប្រ ហារឲ្យរំលោភបំពានលើដែនធិបតេយ្យកម្ពុជាកម្ពុជា ។
លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងចាប់ពីម៉ោង១២រំលងអធ្រាត្រ ថ្ងៃទី២៧កក្កដា ឆ្នាំ២០២៥ ថៃបានចាប់ផ្តើមវាប្រហារជច្រំនៅតំបន់៥មករា ចម្កាចេក និងប្រាសាទព្រះ វិហារនិងបានប្រើយន្តហោះបាញ់គ្រាប់បែបផ្សែងចូលតំបន់អានសេះ ។
លោកជំទាវក៏បានឲ្យដឹងថា នៅវេលាម៉ោង៦ និង១២នាទី ថៃបានបាញ់ផ្លោងចូលតំបន់ជប់គគី ថ្មដូន ចំណែកប្រាសាទតាន់ធំនិងប្រាសាទតាក្របី ថៃបានផ្លោងចូលដូចភ្លៀងរលឹម ។ នៅតំប ន់ភ្នំខ្មោច អានសេះថៃបានធ្វើការវាប្រហាកាន់តែខ្លាំងឡើង។ ក្នុងនោះថៃក៏បានប្រើយន្ត ហោះ ចម្បាំងបាញ់ប្រហារមកលើកម្ពុជាច្រើនគ្រាប់។
លោកជំទាវបានបញ្ជាក់ថា៖«ថៃបានប្រើប្រាស់យន្តហោះអត្តឃាតបាញ់គ្រាប់បែបចម្កោម និងផ្សែងពុលនៅតំបន់ភ្នំខ្មោច រហូតដល់ថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២៥ បើទោះបី ជាមាន ការកំ ណត់កិច្ចប្រជុំកម្រិតនាយករដ្ឋមន្ត្រីនៅប្រទេសម៉ាឡេស៊ីយ៉ាងណាក្តីនៅម៉ោង៣រំលងអាត្រាធភាគីថៃនៅតែបន្តបើការវាយប្រហារមុន មកលើកម្ពុជានៅតំបន់ប្រាសាទតាមមាន់ធំ ប្រាសាទតា ក្របីដោយបាញ់ស្រោចរហូតដល់ម៉ោង៥និង៧នាទី »។
ជាមួយគ្នានោះដែរ លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងថាថៃនៅបន្តបាញ់មកលើកម្ពុជានៅបាញ់នៅតំបន់តាមាន់ធំ ជប់គគី ថ្មដូន ៥មករា តាថាវ ភ្នំខ្មោច អានសេះ ។ ហើយថៃបានសម្រុកបាញ់យ៉ាងខ្លាំងនៅតំបន់៥មករា ដើម្បីដណ្តើមយកវត្តកែវសិក្ខាគិរីស្វារៈ ជប់គគី ថ្មដូន និងវាលឥន្ទ្រីយ៍ ដោយឆេះយ៉ាងសន្ធោសនៅ្ធ ប៉ុន្តែកងកំលាំងកម្ពុជានៅ តែឈរយ៉ាងរឹងមាំតស៊ូយ៉ាងស្វិតស្វាញ់រស៊ូជាមួយសត្រូវឃ្លានពាន ។
ចែករំលែកព័តមាននេះ