ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Marco Rubio សន្ទនា​តាម​ទូរ​សព្ទ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា និង​ថៃ ជំរុញ​ឲ្យ​មាន​បទ​ឈប់​បា.ញ់​ជា​បន្ទាន់ លើ​ជម្លោះព្រំដែន

5 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក បាន​ឲ្យ​ដឹង​នៅ​យប់​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នា​២០២៥​នេះ​ថា លោក Marco Rubio រដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​មេ​រិ​ក…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក បាន​ឲ្យ​ដឹង​នៅ​យប់​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នា​២០២៥​នេះ​ថា លោក Marco Rubio រដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​មេ​រិ​ក បាន​សន្ទនា​ជាមួយ​ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ដើម្បី​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បន្ធូរបន្ថយ​ភាព​តានតឹង​ជា​បន្ទាន់ និង​យល់ព្រម​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា​ជាមួយ​ប្រទេស​ថៃ ក្នុង​វិវាទ​ព្រំដែន ដែល​កំពុង​បន្ត នេះ​បើ​យោង​តាម​ផេ​ក​ផ្លូវការ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​ទីក្រុង​ភ្នំពេញ ។

ក្នុង​ពេល​ដំណាលគ្នា​នេះ​ដែរ រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​លោក Marco Rubio ក៏​បាន​សន្ទនា​តាម​ទូរ​សព្ទ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ថៃ លោក Maris Sangiampongsa ដើម្បី​ណែនាំ​អោយ​រាជរដ្ឋាភិបាល​ថៃ បន្ថយ​ភាព​តានតឹង​ជា​បន្ទាន់ ហើយ​យល់ព្រម​លើ​បទ​ឈប់​បាញ់​ជាមួយ​កម្ពុជា ជុំវិញ​ជម្លោះព្រំដែន ដែល​កំពុង​បន្ត ។

លោក Marco Rubio បាន​បញ្ជាក់​ឡើង​វិញ នូវ​បំណងប្រាថ្នា​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​ចង់បាន​សន្តិភាព និង​សារៈសំខាន់ នៃ​ការ​ឈប់​បាញ់​គ្នា​ជា​បន្ទាន់ ។

សហរដ្ឋអាមេរិក ត្រៀមខ្លួន ដើម្បី​ជួយ​សម្របសម្រួល​កិច្ច​ពិភាក្សា នា​ពេល​ខាង​មុខ ដើម្បី​ធានា​នូវ​សន្តិភាព និង​ស្ថិរភាព​រវាង​ប្រទេស​កម្ពុជា និង​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ