ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះការិយាល័យខុនដូ DE CASTLE បណ្ដាលឲ្យរងការខូចខាតសម្ភារៈមួយចំនួន

5 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគារ ខុន​ដូ DE CASTLE(TK៨៣) ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ ៣១៥​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់…

រាជធានី​ភ្នំពេញ ៖ អគារ ខុន​ដូ DE CASTLE(TK៨៣) ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ ៣១៥​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៥ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ភ្លើង​បាន​ឆេះ​ចេញពី​បន្ទប់​ការិយាល័យ​នៃ​អគារ​ខុន​ដូ​ដែល​ស្ថិត​នៅ​ជាន់​ឡាវ​តឿ ផ្សែង ហុយ​ទ្រលោម ចេញ​មក​ក្រៅ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បុគ្គលិក និង​សន្តិសុខ នាំ​គ្នា​ជួយ​ពន្លត់ និង​ទាក់ទង​ទៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍ ។

ទាក់ទិន​ការ​កើត​មាន​អគ្គិភ័យ​នេះ ត្រូវ​បាន​បុគ្គលិក​នៃ​នៃ​អគារ​ខុន​ដូ​ខាងលើ បាន​ឲ្យ​ដឹង​ថា បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ។ តាម​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៦​គ្រឿង ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ប្រើប្រាស់​អស់​ទឹក​ចំនួន​៤ រថយន្ត​ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ នៅ​វេលា​៥​និង​៥០​នាទី​ថ្ងៃ​ដដែល ។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា អគ្គិភ័យ​នេះ បណ្ដាល​ឲ្យ​បន្ទប់​ការិយាល័យ​នៅ​ជាន់​ឡៅតឿ ទំហំ​០៩​ម៉ែត្រ​x១០​ម៉ែត្រ ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត​រួម និង​កុំ​ព្យួ​ទ័​រ , ម៉ាស៊ីនត្រជាក់ និង​សម្ភារៈ​មួយ​ចំនួន​ហើយ​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ឡើយ ។ ចំណែក​មូលហេតុ​នគរបាល​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ