ក្រសួងអប់រំ លើកពេលការប្រឡងបាក់ឌុប ទៅថ្ងៃ ២៨-២៩ សីហាវិញ
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ការប្រឡងសញ្ញាបត្រទុតិយភូមិបាក់ឌុប នៅឆ្នាំ២០២៥នេះ នឹងត្រូវលើពេលទៅថ្ងៃទី២៨-២៩ ខែសីហាវិញ…
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ការប្រឡងសញ្ញាបត្រទុតិយភូមិបាក់ឌុប នៅឆ្នាំ២០២៥នេះ នឹងត្រូវលើពេលទៅថ្ងៃទី២៨-២៩ ខែសីហាវិញ…
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ការប្រឡងសញ្ញាបត្រទុតិយភូមិបាក់ឌុប នៅឆ្នាំ២០២៥នេះ នឹងត្រូវលើពេលទៅថ្ងៃទី២៨-២៩ ខែសីហាវិញ ។
យោងតាមសំណេររបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ ជួនណារ៉ុន បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖ “ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គ្រោងធ្វើថ្ងៃ១៨-១៩សីហា
ត្រូវពន្យាពេលទៅថ្ងៃទី២៨-២៩ សីហា វិញ” ។
សូមជម្រាបថា ការផ្លាស់ប្ដូរកាលបរិច្ឆេទការប្រឡង បាក់ឌុបនេះ បន្ទាប់ពីយោធាថៃ បានធ្វើការឈ្លានពានវាយប្រហារដោយអាវុធធន់ធ្ងន់ មកលើកម្ពុជា ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា រហូតមកដល់ពេលបច្ចុប្បន្ននេះ ។
ការប្រហារនេះ ធ្វើឲ្យសាលារៀនមួយចំនួន នៅតាមបណ្ដាខេត្តនៅជាប់ព្រំប្រទល់ជាមួយថៃ បានបិទទ្វារ ៕
ចែករំលែកព័តមាននេះ