ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងអប់រំលើកពេលការប្រឡងបាក់ឌុប ទៅថ្ងៃទី២៨-២៩ ខែសីហាវិញ

5 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ថា ការ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​បាក់​ឌុ​ប នៅ​ឆ្នាំ​២០២៥​នេះ​នឹង​ត្រូវ​លើក​ពេល ទៅ​ថ្ងៃ​ទី​២៨-២៩ ខែសីហា​វិញ…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ថា ការ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​បាក់​ឌុ​ប នៅ​ឆ្នាំ​២០២៥​នេះ​នឹង​ត្រូវ​លើក​ពេល ទៅ​ថ្ងៃ​ទី​២៨-២៩ ខែសីហា​វិញ ។

យោង​តាម​សំ​ណេ​រ​របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៨-១៩ សីហា ត្រូវ​ពន្យារពេល​ទៅ​ថ្ងៃ​ទី​២៨-២៩ សីហា​វិញ​» ។

នៅ​សំ​ណេ​រ​បន្ទាប់​នោះ​ដែរ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​«​បេក្ខជន​ខេត្តឧត្តរមានជ័យ និង​ព្រះ​វិហារ អាច​ប្រ​ទ្ប​ង​នៅ​ខេត្ត​ខ្លួន ឬ​នៅ​ខេត្ត​ផ្សេង​ក៏​បាន​ប្រសិនបើ​ភៀស​សឹក​» ។

ជាមួយ​គ្នា​នោះ​ដែរ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បញ្ជាក់​ថា «​កូន​ៗ​ជា​បេក្ខជន​ខេត្តឧត្តរមានជ័យ និង​ព្រះ​វិហារ​សូមកុំ​ភ័យ ។ ក្រសួង​យល់​ពី​ស្ថានភាព​របស់​កូន​ៗ​។​»

សូម​ជម្រាប​ថា ការ​ផ្លាស់​ប្ដូរ​កាលបរិច្ឆេទ​ការ​ប្រឡង​សញ្ញាបត្រ​បាក់​ឌុ​ប​នេះ បន្ទាប់​ពី​ថៃ​បាន​ធ្វើការ​វា​.​យ​ប្រហារ ដោយ​កងកម្លាំង និង​អា​វុ​.​ធ​គ្រប់​ធន់​មក​លើ​កម្ពុជា ចាប់តាំងពី​ថ្ងៃ​ទី​២៤ ខែកក្កដា រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ។

កាល​ពេល​ប្រហារ​នេះ ធ្វើ​ឲ្យ​សាលារៀន​មួយ​ចំនួន នៅ​តាម​បណ្ដា​ខេត្ត​នៅ​ជាប់​ព្រំប្រទល់​ប្រទេស​ថៃ​បាន​បិទទ្វារ ហើយ​បាន​ខកខាន​ការ​សិក្សា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ