ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀត​ណាម​ចា.ប់​តៃ​កុង​ឡាន​បឺស​ដែល​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ស្លា.ប់​ដប់​នាក់

3 ថ្ងៃ មុន

ទី​ក្រុង​ហាណូយ៖ អ្នក​បើក​រថ​យន្ត​បឺស​​វៀតណាមម្នាក់​​ត្រូវ​សមត្ថ​កិច្ច​ចាប់​ឃុំ​​ខ្លួន​​បន្ទាប់​ពី​មាន​ហេតុ​ការណ៍​ស្លាប់​មនុស្ស​​ដប់​នាក់ និង​របួស​១៥​នាក់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​​ភាគ​​កណ្ដាល​។ ជន​សង្ស័យ​ឈ្មោះ​ឡេ​ង៉ុក​ថាញ់ (Le Ngoc Thanh​) អាយុ​៣៦​ឆ្នាំ​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា​ នៅ​ខេត្ត​ហា​ទិញ…

ទី​ក្រុង​ហាណូយ៖ អ្នក​បើក​រថ​យន្ត​បឺស​​វៀតណាមម្នាក់​​ត្រូវ​សមត្ថ​កិច្ច​ចាប់​ឃុំ​​ខ្លួន​​បន្ទាប់​ពី​មាន​ហេតុ​ការណ៍​ស្លាប់​មនុស្ស​​ដប់​នាក់ និង​របួស​១៥​នាក់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​​ភាគ​​កណ្ដាល​។ ជន​សង្ស័យ​ឈ្មោះ​ឡេ​ង៉ុក​ថាញ់ (Le Ngoc Thanh​) អាយុ​៣៦​ឆ្នាំ​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា​ នៅ​ខេត្ត​ហា​ទិញ (Ha Tinh) ពី​បទ​សង្ស័យធ្វើ​ខុស​នឹង​ច្បាប់​ចរាចរណ៍​។

​ជន​សង្ស័យ​​​បើក​បរ​​រថ​យន្ត​ដែល​អ្នក​ដំណើរ​អាច​គេង​យប់​​​។ កំពុង​បើក​បរ​យ៉ាង​លឿន​ គាត់​​​បាត់​ម្ចាស់​ការ​ និង​ជ្រុល​ចង្កូត​ទៅ​បុក​​បង្គោល​ចំហៀង​ផ្លូវ​ និង​​បុក​បង្គោល​ភ្លើង​ថែម​ទៀត​។ ក្រោយ​មក​រថ​យន្ត​បឺស​នោះ​ក៏​ក្រឡាប់​តែ​ម្ដង​។ សមត្ថ​កិច្ច​ស្រាវ​ជ្រាវ​ឃើញ​ថា​នៅ​ពេល​កើត​ហេតុ​​ រថ​យន្ត​នេះ​បើក​ល្បឿន​​​​៩៩​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ មាន​ន័យ​ថា​​លើស​ល្បឿន​កំណត់​​​អតិ​បរមា​ត្រឹម​៨០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

ហេតុ​ការណ៍​ភ្លូក​រថ​យន្ត​នេះ​​កើត​ឡើង​នៅ​វេលា​ម៉ោង​២:១០​រំលង​អធ្រាត្រ​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១​​​​ត្រង់​ម្ដុំ​ក្រុង​គី​អាញ់ (Ky Anh)។ រថ​យន្ត​បឺស​ដែល​ចុះ​ផ្លាក​លេខ​នៅ​ទី​ក្រុង​ដាណាង​មួយ​គ្រឿង​នេះ​ជា​របស់​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​តាន់​គឹម​ឈី (Tan Kim Chi)។ រថ​យន្ត​ត្រូវ​ចេញ​ដំណើរ​ពី​ដាណាង​ទៅ​ហាណូយ​​នៅ​លើ​ចម្ងាយ​ផ្លូវ​ជាង​៧០០​គីឡូ​ម៉ែត្រ​។ នៅ​ក្នុង​រថ​យន្ត​បឺស​នោះ​មាន​អ្នក​ដំណើរ​​ជាង​​៣០​នាក់​។

សាក្សី​និយាយ​ថា​ជន​រង​គ្រោះ​៩​នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​​ម្នាក់​ទៀត​​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ទៅ​​មន្ទីរ​ពេទ្យ​ដោយ​សារ​មុខ​របួស​ធ្ងន់​ធ្ងរ​ពេក​។ នៅ​ក្នុង​ចំណោម​អ្នក​របួស​​​ក៏​មាន​ជន​ជាតិ​ឡាវ​ម្នាក់​ផង​ដែរ​។​​​​ ​​មុន​ពេល​កើត​ហេតុ​ គេ​ឃើញ​ថា​នៅ​តាម​ដង​ផ្លូវ​ស្រឡះ​ល្អ មាន​ពន្លឺ​គ្រប់​គ្រាន់ និង​មាន​ទំហំ​​ផ្លូវ​ធំ​ទូលាយ។

ដូច​នេះ​​ជន​សង្ស័យ​ពិបាក​នឹង​រក​ហេតុ​ផល​សម​រម្យ​សម្រាប់​ឆ្លើយ​ដោះ​សា​។ ទោះបី​នៅ​ពេល​នោះ​មាន​ភ្លៀង​ធ្លាក់​ស្រិច​ៗ​ ប៉ុន្តែ​គ្មាន​ចំណុច​បត់​ ឬ​ពិបាក​មើល​ផ្លូវ​នោះ​ទេ​។ ក្រុម​អ្នក​ស៊ើប​អង្កេត​សន្និ​ដ្ឋាន​ថា​មូល​ហេតុ​នៃ​គ្រោះ​ថ្នាក់​នេះ​បណ្ដាល​មក​ពី​កំហុស​ឆ្គង​របស់​អ្នក​បើក​បរ​ និង​ការ​បើក​លឿន​ពេក​។

រថ​យន្ត​បឺស​មួយ​គ្រឿង​​នោះ​ផលិត​​ឆ្នាំ​២០២៣។ បញ្ហា​គុណ​ភាព និង​បច្ចេក​ទេស​មិន​អី​ទេ​ព្រោះ​​បាន​យក​ទៅ​​​ឆៀក និង​​អនុញ្ញាត​ឱ្យ​ដំណើរ​ការ​ដល់​ឆ្នាំ​២០២៦​ទើប​​​ឆៀក​មួយ​សា​ទៀត​។ ទោះ​ជា​យ៉ាង​ណា​ក្ដី រថ​យន្ត​នេះ​មិន​ទាន់​ទទួល​បាន​ការ​អនុញ្ញាត​ជា​ផ្លូវ​ការ​ដើម្បី​ដឹក​មនុស្ស​ជា​អាជីព​​​ទេ​។ មន្ទីរ​ដឹក​ជញ្ជូន​ទី​ក្រុង​ដាណាង​ទើប​តែ​ដក​ហូត​អាជ្ញា​ប័ណ្ណ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា​។ ដូច្នេះ​ផុត​សុពល​ភាព​បាត់​ទៅ​ហើយ​។ ប៉ុន្តែ​ម្ចាស់​ក្រុម​ហ៊ុន​នៅ​តែ​យក​ឡាន​នេះមក​ដឹក​មនុស្ស​ទៀត​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ