ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់​ដឹក​នាំ​អឺរ៉ុប​ត្រៀម​ជួប​លោក​ត្រាំ​នៅ​ស្កុត​លែន​ដើម្បី​ចរ​ចា​ពាណិជ្ជ​កម្ម

3 ថ្ងៃ មុន

ទី​ក្រុង​ប្រ៊ុច​សែល៖ ​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ អាមេរិក​នឹង​បិទ​បញ្ចប់​ការ​ព្យួរ​ទុក​ផែន​ការ​ដំឡើង​ពន្ធ​។ មាន​ន័យ​ថា​នឹង​ចាប់​ផ្ដើម​អនុវត្ត​ការ​ដំឡើង​ពន្ធ​នៅ​ថ្ងៃ​ទី​១ ខែ​សីហា​ខាង​មុខ​នេះ​ហើយ​។ ​​ដូច្នេះ​មិន​នៅ​បង្អង់​យូរ​ ឆ្លៀត​ឱកាស​ដែល​លោក​ត្រាំ​កំពុង​បំពេញ​ទស្សន​កិច្ច​ក្រៅ​ផ្លូវ​ការ​នៅ​​​ស្កុត​លែន​ និង​សម្ពោធទី​លាន​វាយ​កូន​គោល​នៅ​ទី​នោះ អឺរ៉ុប​​​ចង់​ជជែក​អំពី​បញ្ហា​នេះ​តែ​ម្ដង​។ ប្រធាន​គណៈ​​កម្ម​ការ​អឺរ៉ុប​…

ទី​ក្រុង​ប្រ៊ុច​សែល៖ ​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ អាមេរិក​នឹង​បិទ​បញ្ចប់​ការ​ព្យួរ​ទុក​ផែន​ការ​ដំឡើង​ពន្ធ​។ មាន​ន័យ​ថា​នឹង​ចាប់​ផ្ដើម​អនុវត្ត​ការ​ដំឡើង​ពន្ធ​នៅ​ថ្ងៃ​ទី​១ ខែ​សីហា​ខាង​មុខ​នេះ​ហើយ​។ ​​ដូច្នេះ​មិន​នៅ​បង្អង់​យូរ​ ឆ្លៀត​ឱកាស​ដែល​លោក​ត្រាំ​កំពុង​បំពេញ​ទស្សន​កិច្ច​ក្រៅ​ផ្លូវ​ការ​នៅ​​​ស្កុត​លែន​ និង​សម្ពោធទី​លាន​វាយ​កូន​គោល​នៅ​ទី​នោះ អឺរ៉ុប​​​ចង់​ជជែក​អំពី​បញ្ហា​នេះ​តែ​ម្ដង​។ ប្រធាន​គណៈ​​កម្ម​ការ​អឺរ៉ុប​ លោក​ស្រី​ឡីយឹន បាន​ចាក​ចេញ​ដំណើរ​​តាំង​ពី​យប់​មិញ​ដើម្បី​ស្កាត់​ជួប​លោក​ត្រាំ​។

​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក និង​អឺរ៉ុប​អះ​អាង​ថា​ភាគី​ទាំង​២​បន្ត​ចរ​ចា​ជិត​ត្រូវ​រ៉ូវ​គ្នា​ហើយ​។ លោក​​ត្រាំ​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​លោក​ទន្ទឹង​រង់​ចាំ​ជួប​លោក​ស្រី​ឡីយឹន​ជា​និច្ច​ដែល​លោក​ចាត់​ទុក​ថា​លោក​ស្រី​ជា​មេ​ដឹក​នាំ​ដ៏​គួរ​ឱ្យ​គោរព​ដ៏​ខ្ពង់​ខ្ពស់​។ ប៉ុន្តែ​ជា​ថ្មី​ម្ដង​ទៀត​ លោក​នៅ​តែ​មិន​ទាន់​ហ៊ាន​ធានា​អះ​អាង​​ថា​ការ​ចរ​ចា​គ្នា​អាច​​នឹង​ជោគ​ជ័យ​១០០%​នោះ​ទេ​។ លោក​ថា​លទ្ធ​ផល​ចរ​ចា​គ្នា​អាច​នឹង​៥០-​៥០​។ លោក​អះ​អាង​ថា​សហ​ភាព​អឺរ៉ុប​​ចង់​បាន​កិច្ច​ព្រម​ព្រៀង​នេះ​យ៉ាង​ខ្លាំង​។​

លោក​ត្រាំ​យល់​ថា​បើ​រឿង​នេះ​ធ្វើ​បាន​សម្រេច​​ វា​នឹង​ក្លាយ​ជា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ដ៏​ធំ​បំផុត​នៅ​ក្នុង​អាណត្តិ​ដែល​លោក​ដឹក​នាំ​។ ពោល​គឺ​ច្រើន​លើស​ពី​៥៥០​ពាន់​លាន​ដុល្លារ​ដែល​អាមេរិក និង​ជប៉ុន​ទើប​តែ​ចុះ​កិច្ច​ព្រម​ព្រៀង​នៅ​សប្ដាហ៍​នេះ​ទៅ​ទៀត​។ មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​ដែល​ទទួល​ភារកិច្ច​ខាង​វិស័យ​ពាណិជ្ជ​កម្ម​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ស្កុត​លែន​ផង​ដែរ​​ដើម្បី​ចូល​រួម​ការ​ចរ​ចា​កម្រិត​ខ្ពស់​ជា​មួយ​អឺរ៉ុប​។

ប្រភព​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​យើង​ (អាមេរិក) មាន​សុទិដ្ឋិ​និយម​ដោយ​ប្រយ័ត្ន​ប្រយែង​ថា​អាច​នឹង​មាន​កិច្ច​ព្រម​ព្រៀង​អាមេរិក​-​អឺរ៉ុប​។ ប៉ុន្តែ​អ្វី​ៗ​មិន​ទាន់​ដឹង​ច្បាស់​ទេ​លុះ​ត្រា​តែ​រង់​ចាំ​លទ្ធ​ផល​ជាក់​ស្ដែង​តែ​ម្ដង​។ គណៈ​កម្ម​ការ​អឺរ៉ុប​ថ្លែង​ថា​ការ​ចរ​ចា​ជា​មួយ​អាមេរិក​អាច​នឹង​រក​ឃើញ​ដំណោះ​ស្រាយ​។ គ្រាន់​តែ​ថា​រដ្ឋ​ជា​សមាជិក​អឺរ៉ុប​ខ្លះ​ចង់​ប្រើ​យុទ្ធ​សាស្ត្រ​មុខ​២​ ឬ​ការ​ទុក​ផ្លូវ​ក្រោយ​​ដើរ​សម្រាប់​ខ្លួន​ឯង​។ មាន​ន័យ​ថា​បើ​មាន​កិច្ច​ព្រម​ព្រៀង​ជា​មួយ​គ្នា​ជា​ការ​ល្អ​ប្រសើរ​។ ប៉ុន្តែ​បើ​គ្មាន​កិច្ច​ព្រម​ព្រៀង​ទេ ហើយ​អាមេរិក​នៅ​តែ​​​ដំឡើង​ពន្ធ អឺរ៉ុប​ត្រូវ​តែ​ចាត់​វិធាន​ការ​វាយ​បក​​​ដើម្បី​យក​ពន្ធ​៩៣​ពាន់​អឺរ៉ូ (១០៩​ពាន់​លាន​ដុល្លារ​) ពី​អាមេរិក​​ត្រឡប់​មក​វិញ​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ