ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងកម្លាំងប្រដាប់អាវុធ​កម្ពុជា​ពុំ​បាន​ធ្វើ​សកម្មភាព​ណាមួយ​ទាល់តែ​សោះ ដែល​ចាត់​ទុកថា​ ជា​ការ​រំលោ.ភ​លើ​បទ​ឈប់​បា.ញ់ដែល​បាន​ព្រម​ព្រៀង​​គ្នា​​នោះ​ទេ

19 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​កម្ពុជា​បាន​គូសបញ្ជាក់​ថា​ថ្មី​ថា កងកម្លាំងប្រដាប់អាវុធ​កម្ពុជា​ ពុំ​បាន​ធ្វើ​សកម្មភាព​ណាមួយ​ទាល់តែ​សោះ ដែល​ចាត់​ទុក​ថា ជា​ការ​រំលោភ​លើ​បទ​ឈប់​បាញ់ ដែល​បាន​ព្រមព្រៀង​គ្នា​នោះ​ទេ​។ ឯកឧត្តម…

រាជធានី​ភ្នំពេញ ​៖ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​កម្ពុជា​បាន​គូសបញ្ជាក់​ថា​ថ្មី​ថា កងកម្លាំងប្រដាប់អាវុធ​កម្ពុជា​ ពុំ​បាន​ធ្វើ​សកម្មភាព​ណាមួយ​ទាល់តែ​សោះ ដែល​ចាត់​ទុក​ថា ជា​ការ​រំលោភ​លើ​បទ​ឈប់​បាញ់ ដែល​បាន​ព្រមព្រៀង​គ្នា​នោះ​ទេ​។

ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​បាន​លើក​ឡើង​ក្នុង​ស​ន្និ​សី​ទ សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៥​ថា​ ក្រសួងការបរទេស និង​សហ​ប្រតិបត្តិ ការ​អន្តរជាតិ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​សេចក្តីថ្លែងការណ៍​បដិសេធ​ការ​ចោទប្រកាន់​របស់​ថៃ​អំពី​ការ​រំលោភ​បទ​ឈប់​បាញ់ រាជរដ្ឋាភិបាល​កម្ពុជា​ សូម​បដិសេធ​ដាច់អហង្ការ ចំពោះ​សេចក្តី​ប្រកាស​របស់​ក្រសួង​ការបរទេស​ថៃ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៥ ដែល​ចោទ​ប្រកាន់​ខុស​ពី​ការ​ពិត​ថា កម្ពុជា​បាន​រំលោភ​លើ​បទ​ឈប់​បាញ់ ដែល​បាន​ឯកភាព​គ្នា​កាល​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ។

ឯកឧត្តម​ថា ​ជា​ថ្មី​ម្តងទៀត ​កម្ពុជា​សូម​ទាត់​ចោល​ទាំងស្រុង​ការ​បន្ត​ប្រឌិត​អះអាង​របស់​ថៃ​នេះ ដូចដែល​បាន​ធ្វើ​រួច​មក​ហើយ​ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​កម្ពុជា ចេញ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥​ ។

ឯកឧត្តម​បាន​បញ្ជាក់​ថា​៖ «​កងកម្លាំងប្រដាប់អាវុធ​កម្ពុជា​ពុំ​បាន​ធ្វើ​សកម្មភាព​ណា​មួយ​ទាល់ តែ​សោះ ដែល​ចាត់​ទុក​ថា​ ជា​ការ​រំលោភ​លើ​បទ​ឈប់​បាញ់ ដែល​បាន​ព្រមព្រៀង​គ្នា​។ កម្ពុជា​ព្យាយាម​ដោយ​ស្មោះត្រង់ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​ទាំងស្រុង ក្នុង​បំណង​ចៀសវាង​ការ​បាត់បង់​អាយុជីវិត​មនុស្ស​ដោយ​មិន​ចាំបាច់​បន្ថែម​ទៀត ក៏​ដូច​ជា​ការ​រង​ទុក្ខ​របស់​ប្រជាជន​រាប់​ម៉ឺន​នាក់ ដែល​ត្រូវ​រត់​ចោល​លំនៅ​ឋាន​​ដោយសារ​តែ​ការ​ប្រយុទ្ធ​គ្នា​។

កម្ពុជា​បញ្ជាក់​ជា​ថ្មី​យ៉ាង​ម៉ឺងម៉ាត់​នូវ​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​ក្នុង​ការ​អនុវត្ត​កិច្ច ព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា​ប្រកបដោយ​ប្រសិទ្ធភាព និង​ពេញលេញ ព្រមទាំង​ការ​ដោះស្រាយ​ជម្លោះ​ជាមួយ​ប្រទេស​ថៃ​ដោយ​សន្តិវិធី​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ