ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ថា​យោធា​ខ្លួន​វា.យ​យក​បាន​ភូមិ​ចំនួន​២​ទៀត​ពី​អ៊ុយ​ក្រែន

3 ថ្ងៃ មុន

ទី​ក្រុង​ម៉ូស្គូ៖ ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​ប្រកាស​ថា​យោធា​របស់​ខ្លួន​ទើប​តែ​វាយ​យក​បាន​ភូមិ​ចំនួន​២​ទៀត​របស់​អ៊ុយ​ក្រែន​នៅ​ភាគ​ខាង​កើត​។ ក្នុង​នោះ ភូមិ​មួយ​ស្ថិត​នៅ​តំបន់​ឌីនី​ប្រូ​​ប៉េ​ត្រូស​។ រុស្ស៊ី​ថា​កង​ទ័ព​របស់​ខ្លួន​កំពុង​វាយ​សម្រុក​ទៅ​មុខ​នៅ​តំបន់​នេះ​។ កង​ទ័ព​អ៊ុយ​ក្រែន​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​អះ​អាង​នេះ​ទេ​។ ប៉ុន្តែ​អ៊ុយ​ក្រែន​ទទួល​ស្គាល់​ថា​ពិត​ជា​មាន​ការ​ប្រយុទ្ធ​គ្នា​​​ខ្លាំង​ក្លា​។​ លោក​ហ្សេឡិនស្គី​ថ្លែង​ថា​ទី​ក្រុង​ផូករ៉ូស​ដែល​ជា​ទី​តាំង​សំខាន់​សម្រាប់ចែក​ចាយ​ភស្តុភារ​ទៅ​កាន់​សមរ​ភូមិ​មុខ​នោះ​ឥឡូវ​​នេះ​ក្លាយ​ជា​ចំណុច​ក្ដៅ​នៃ​សង្គ្រាម​។ លោក​អះ​អាង​ថា​កង​ទ័ព​អ៊ុយ​ក្រែន​មាន​ជោគ​ជ័យ​នៅ​តំបន់​ស៊ូមី (Sumy)…

ទី​ក្រុង​ម៉ូស្គូ៖ ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​ប្រកាស​ថា​យោធា​របស់​ខ្លួន​ទើប​តែ​វាយ​យក​បាន​ភូមិ​ចំនួន​២​ទៀត​របស់​អ៊ុយ​ក្រែន​នៅ​ភាគ​ខាង​កើត​។ ក្នុង​នោះ ភូមិ​មួយ​ស្ថិត​នៅ​តំបន់​ឌីនី​ប្រូ​​ប៉េ​ត្រូស​។ រុស្ស៊ី​ថា​កង​ទ័ព​របស់​ខ្លួន​កំពុង​វាយ​សម្រុក​ទៅ​មុខ​នៅ​តំបន់​នេះ​។ កង​ទ័ព​អ៊ុយ​ក្រែន​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​អះ​អាង​នេះ​ទេ​។ ប៉ុន្តែ​អ៊ុយ​ក្រែន​ទទួល​ស្គាល់​ថា​ពិត​ជា​មាន​ការ​ប្រយុទ្ធ​គ្នា​​​ខ្លាំង​ក្លា​។​

លោក​ហ្សេឡិនស្គី​ថ្លែង​ថា​ទី​ក្រុង​ផូករ៉ូស​ដែល​ជា​ទី​តាំង​សំខាន់​សម្រាប់ចែក​ចាយ​ភស្តុភារ​ទៅ​កាន់​សមរ​ភូមិ​មុខ​នោះ​ឥឡូវ​​នេះ​ក្លាយ​ជា​ចំណុច​ក្ដៅ​នៃ​សង្គ្រាម​។ លោក​អះ​អាង​ថា​កង​ទ័ព​អ៊ុយ​ក្រែន​មាន​ជោគ​ជ័យ​នៅ​តំបន់​ស៊ូមី (Sumy) ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​ជាប់​នឹង​ព្រំ​ដែន​រុស្ស៊ី​។ នៅ​ទី​នេះ​កាល​ពី​ប៉ុន្មាន​អាទិត្យ​មុន កង​ទ័ព​រុស្ស៊ី​ហាក់​ដូច​ជា​មាន​ប្រៀប និង​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​យ៉ាង​ខ្លាំង​​។

ការ​ប៉ះ​ទង្គិច​គ្នា​នៅ​សមរភូមិ​ក្ដៅ​ជា​ច្រើន​កន្លែង​នេះ​កើត​ឡើង​បី​ថ្ងៃ​បន្ទាប់​ពី​ភាគី​ទាំង​២​ជួប​គ្នា​ជា​លើក​ទី​បី​នៅ​ប្រទេស​តួក​គី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​។ ​លទ្ធ​ផល​នៃ​ការ​ចរ​ចា​គ្នា​ទាំង​ប៉ុន្មាន​ដង​នោះ​គ្មាន​អ្វី​ក្រៅ​ពី​ការ​ឯក​ភាព​ដូរ​​ឈ្លើយ​សឹក​ ឬ​ប្រគល់​សាក​សព​ឈ្លើយ​សឹក​​តែ​ប៉ុណ្ណោះ​។ ​ប៉ុន្តែ​បញ្ហា​សំខាន់​នាំ​ទៅ​រក​សន្តិ​ភាព​មិន​ទាន់​អាច​​និយាយ​ត្រូវ​រ៉ូវ​គ្នា​ទេ​ រួម​ទាំង​សំណើ​ឱ្យ​មាន​បទ​ឈប់​បាញ់​​ផង​ដែរ​​។​

ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​ប្រកាស​ថា​យោធា​របស់​ខ្លួន​វាយ​ដណ្ដើម​បាន​ភូមិ​ហ្សេឡិន​យី ហាយ (Zelenyi Hai) នៅ​តំបន់​ដូ​ញែត​ និង​ភូមិ​ម៉ាលី​អ៊ីវកា (Maliivka) នៅ​តំបន់​ឌីនីប្រូ​ប៉េ​ត្រូស (Dnipropetrovsk)។ ក្រសួង​ចាត់​ទុក​ភូមិ​ឡេឡិន​យី​ ហាយ​ជា​ទី​តាំង​ឈរ​ជើង​ដ៏​រឹង​មាំ​របស់​អ៊ុយ​ក្រែន​។ ឌីនី​ប្រូ​ប៉េ​ត្រូស​មិន​ស្ថិត​នៅ​ក្នុង​តំបន់​ទាំង​ប្រាំ​ដែល​រុស្ស៊ី​ដាក់​បញ្ចូល​ជា​ទឹក​ដី​របស់​ខ្លួន​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ