ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចបវរធិបតី ស្នើឲ្យក្រសួងការពារជាតិបណ្ដាអង្គភាពកងទ័ពរៀបចំពិធីបុណ្យស.ពយុទ្ធជនពលីឱ្យសមរម្យជាវីរៈជនជាតិខ្មែរ

5 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ស្នើ​ឲ្យ​ក្រសួងការពារជាតិ បណ្ដា​អង្គភាព​កងទ័ព​រៀបចំ​ពិធីបុណ្យ​ស​.​ព​យុទ្ធ​ជន​ពលី​ឱ្យ​បាន​សមរម្យ​ជា​វីរៈជន​របស់​ជាតិខ្មែរ​យើង ។ សម្តេច​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២៧…

រាជធានី​ភ្នំពេញ ៖ សម្ដេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ស្នើ​ឲ្យ​ក្រសួងការពារជាតិ បណ្ដា​អង្គភាព​កងទ័ព​រៀបចំ​ពិធីបុណ្យ​ស​.​ព​យុទ្ធ​ជន​ពលី​ឱ្យ​បាន​សមរម្យ​ជា​វីរៈជន​របស់​ជាតិខ្មែរ​យើង ។

សម្តេច​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៥​ថា ចំពោះ​ការ​វិល​ត្រឡប់​ក្នុង​ទ្រង់ទ្រាយ​ធំ របស់​បងប្អូន​ពលករ​ខ្មែរ​យើង​ពី​ប្រទេស​ថៃ និង​ជនភៀសសឹក ដោយសារ​ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ រាជរដ្ឋាភិបាល​បាន​ចាត់វិធានការ​ចាំបាច់​ជា​បន្តបន្ទាប់ ចាប់តាំងពី​ថ្ងៃ​ផ្ទុះ​អា​វុ​.​ធ​ទី​២៤ កក្កដា ២០២៥ ដើម្បី​សម្របសម្រួល ៖
ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន​ថៃ​ទាំង​៧ បាន​សម្រប​សម្រួលការ​ឆ្លងកាត់​ព្រំដែន និង​សុំ​ចត​បណ្ដោះអាសន្ន​របស់​បងប្អូន​នៅ​តំបន់​ព្រំដែន​តាម​ការ​ចាំបាច់ ។

ក្រសួងការពារជាតិ កងទ័ពជើងគោក សាលា​រាជធានី​ភ្នំពេញ សហការ​ជាមួយ​បណ្ដា​ខេត្ត​ពាក់ព័ន្ធ បាន​រៀប​រថយន្ត ដើម្បី​ដឹក​ជញ្ជូន​បងប្អូន​ពី​ព្រំដែន ត្រឡប់​ទៅ​ស្រុក​កំណើត ។ រដ្ឋបាល​រាជធានី​-​ខេត្ត ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​បណ្ដាល​រាជធានី​-​ខេត្ត សហការ ដើម្បី​ជួយ​សម្របសម្រួល​ក្នុង​ការ​ទទួល​បងប្អូន​ប្រជាពលរដ្ឋ​ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ នៅ​តាម​ភូមិសាស្ត្រ​ទទួលខុសត្រូវ​របស់​ខ្លួន ។

ដោយឡែក ចំពោះ​ប្រជាពលរដ្ឋ​ជា​ជនភៀសសឹក​ដែល​ត្រូវ​ជន្លាស​ចេញពី​តំបន់​ប្រយុទ្ធ​គ្នា គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ខេត្ត​ពាក់ព័ន្ធ រៀបចំ​ទួល​សុវត្ថិភាព ក៏​ដូច​ជា​ដោះស្រាយ​ស្នាក់​នៅ​ហូប​ចុក និង​សុខាភិបាល​ជូន​បងប្អូន ។

ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ក្រសួងសុខាភិបាល​សហការ​ដោះស្រាយ​តាម​ដំណើរការ​ជាក់ស្ដែង​ធ្វើ​យ៉ាងណា​យកចិត្តទុកដាក់​លើ​ជីវភាព​រស់នៅ និង​សុខ​ស​ប្បាល​ភាព​របស់​បងប្អូន​ដំណាក់កាល​លំបាក​នេះ ។

សម្តេច​បាន​បញ្ជាក់​ថា​៖ «​ជាមួយ​គ្នា ដែល​ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​វី​រៈ​កងទ័ព​កម្ពុជា​ដែល​បាន​ពលី និង​ប្រជាជន​ស៊ី​វិល​ដែល​បាន​ស្លាប់​ដោយសារ​ការ​ប្រយុទ្ធ​គ្នា​នេះ ។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ បណ្ដា​អង្គភាព​កងទ័ព ថ្នាក់ដឹកនាំ​ជាតិ និង​ក្រោម​ជាតិ​សហការ​គ្នា​រៀបចំ​ពិធីបុណ្យ​ស​.​ព​យុទ្ធ​ជន​ពលី និង​ដោះស្រាយ​គោលនយោបាយ​ឱ្យ​បាន​សមរម្យ​ជា​វីរៈជន​របស់​ជាតិខ្មែរ​យើង ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ សម្តេច​ក៏​សូម​កោតសរសើរ​ចំពោះ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កងទ័ព និង​កង​នគរបាល​ជាតិ​របស់​យើង​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​យ៉ាង​សកម្ម​ក្នុង កិច្ចការ​ការពារ​បូរណភាព​ទឹកដី​របស់​យើង ។

សម្តេច​ក៏​សូម​អរ​ព្រះ​គុណ និង​អរគុណ ព្រះ​ថេ​រា​នុ​ថេរៈ​គ្រប់​ព្រះ​អង្គ​ក៏​ដូច​ជា បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​បាន​បន្ត​គាំទ្រ និង​ផ្ដល់​ការ​លើកទឹកចិត្ត​ដល់​វី​រៈ​យុទ្ធ​ជន​វី​រៈ​នគរបាល​ជាតិ​ដែល​កំពុង​ឈរជើង និង​ធ្វើ​ប្រតិបត្តិការ​យ៉ាង​សកម្ម​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​ខ្មែរ​យើង ។ សូម​បន្ត​នូវ​ស្មារតី​រួបរួម​ជាតិ​ក្នុង​នាម​ជា​ខ្មែរ​តែ​មួយ ដើម្បី​ការពារ​បូរណភាព​ទឹកដី​ខ្មែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ