មហាសេដ្ឋីទឹកសុទ្ធ Zhong Shanshan ដណ្តើមតំណែងបុគ្គលមានបំផុតរបស់ចិនសាជាថ្មី
ប្រទេសចិន ៖ លោក Zhong Shanshan ស្ថាបនិក និងជាប្រធានក្រុមហ៊ុនផលិតដបទឹក និងភេសជ្ជៈដ៏ធំបំផុតរបស់ប្រទេសចិន Nongfu Spring…
ប្រទេសចិន ៖ លោក Zhong Shanshan ស្ថាបនិក និងជាប្រធានក្រុមហ៊ុនផលិតដបទឹក និងភេសជ្ជៈដ៏ធំបំផុតរបស់ប្រទេសចិន Nongfu Spring…
ប្រទេសចិន ៖ លោក Zhong Shanshan ស្ថាបនិក និងជាប្រធានក្រុមហ៊ុនផលិតដបទឹក និងភេសជ្ជៈដ៏ធំបំផុតរបស់ប្រទេសចិន Nongfu Spring ដែលត្រូវបានគេស្គាល់ថា មហាសេដ្ឋីទឹកសុទ្ធចិន ឡើងឈរជាបុគ្គលមានទ្រព្យច្រើនជាងគេបំផុតរបស់ចិន ដោយទ្រព្យលោកកើនលើសទ្រព្យសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីនធឺណិតខ្នាតយក្យចិន ByteDance លោក Zhang Yiming។
ទ្រព្យសម្បត្តិរបស់លោក Zhong Shanshan ដែលបច្ចុប្បន្នឈានដល់វ័យ៧០ឆ្នាំ កើនឡើងដល់ ៦៧,៥ពាន់លានដុល្លារអាមេរិក ប្រាក់ចំណូលជាចម្បងចេញពីភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុន Nongfu Spring។ នេះបើតាមទិន្នន័យចុងក្រោយពីទស្សនាវដ្តីពាណិជ្ជកម្មអាមេរិក Forbes គិតត្រឹមរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។
ការវិលត្រឡប់មកកាន់កាប់តំណែងបុគ្គលមានជាងគេបំផុតក្នុងប្រទេសចិនរបស់លោក Zhong ត្រូវបានជំរុញដោយការកើនឡើង ៣៥% នៅក្នុងភាគហ៊ុនដែលបានចុះបញ្ជីនៅទីក្រុងហុងកុងរបស់ក្រុមហ៊ុន Nongfu Spring ដែលមកពីភាពប្រសើរឡើងនៃអាជីវកម្មផលិតដបទឹកដែលជាអាជីវកម្មស្នូលរបស់ក្រុមហ៊ុនផ្ទាល់ ដែលបានប្រឈមមុខនឹងបញ្ហាកាលពីឆ្នាំមុន ដោយសារតែការបញ្ចុះតម្លៃយ៉ាងខ្លាំង ដើម្បីទាក់ទាញអ្នកប្រើប្រាស់។
នៅឆ្នាំនេះ សម្ពាធតម្លៃប្រកួតប្រជែងត្រូវបានរំពឹងថានឹងថយចុះ នៅពេលរដ្ឋាភិបាលចិន ស្វែងរកការទប់ស្កាត់សង្គ្រាមតម្លៃនៅទូទាំងឧស្សាហកម្មនេះ ដើម្បីទប់ទល់នឹងសម្ពាធសេដ្ឋកិច្ចដោយសារបរិត្តផរណា។
នៅក្នុងកំណត់ត្រាស្រាវជ្រាវក្នុងខែកក្កដា លោក Jacky Tsang អ្នកវិភាគប្រចាំទីក្រុងហុងកុងរបស់ក្រុមហ៊ុន Morningstar បានព្យាករណ៍ថា ការលក់ក្រុមហ៊ុន Nongfu Spring នឹងកើនឡើង ១៣,៦% ពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់តម្លៃ ៤៨,៧ពាន់លានយន់ ឬស្មើនឹង ៦,៨ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនេះ។
ក្រៅពីជាម្ចាស់ក្រុមហ៊ុន Nongfu Spring នោះ លោក Zhong ក៏មានភាគហ៊ុននៅក្នុងក្រុមហ៊ុន Beijing Wantai Biological Pharmacy Enterprise ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ថ្នាំពេទ្យ ផលិតឧបករណ៍ធ្វើតេស្ត និងវ៉ាក់សាំង។
ចំណាត់ថ្នាក់ទី២ នៅក្នុងចំណោមមហាសេដ្ឋីកំពូលរបស់ប្រទេសចិន លោក Zhang Yiming មានទ្រព្យសម្បត្តិចំនួន ៦៥,៥ពាន់លានដុល្លារ ដែលបានមកពីភាគហ៊ុនរបស់lលោកក្នុងក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន TikTok។ ចំណែកលោក Ma Huateng ប្រធានក្រុមហ៊ុនបច្ចេកវិទ្យាចិន Tencent ឈរនៅចំណាត់ថ្នាក់ទី៣ ជាមួយទ្រព្យសម្បត្តិចំនួន ៥៦,៤ពាន់លានដុល្លារ៕ ដកស្រង់ ៖ VnExpress
ចែករំលែកព័តមាននេះ