ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការពិតមិនអាចប្រកែកបាន ៖ ប្រទេសថៃ គឺជាអ្នកដែលបានបើកការវា.យប្រហារយ៉ាងឃោរឃៅមុនមកលើទឹកដីកម្ពុជា

6 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​កម្ពុជា បាន​គូសបញ្ជាក់​ថា ជា​ការ​ពិត​មិន​អាច​ប្រកែក​បាន ៖ ប្រទេស​ថៃ គឺជា​អ្នក​ដែល​បាន​បើក​ការ​វាយប្រហារ​យ៉ាង​ឃោរឃៅ​មុន​មក​លើ​ទឹកដី​កម្ពុជា ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​កម្ពុជា បាន​គូសបញ្ជាក់​ថា ជា​ការ​ពិត​មិន​អាច​ប្រកែក​បាន ៖ ប្រទេស​ថៃ គឺជា​អ្នក​ដែល​បាន​បើក​ការ​វាយប្រហារ​យ៉ាង​ឃោរឃៅ​មុន​មក​លើ​ទឹកដី​កម្ពុជា ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៥​លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាស​ច្រានចោល និង​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​គ្មាន​ការ​ទទួលខុសត្រូវ​របស់​ប្រទេស​ថៃ ដែល​ថា​កម្ពុជា ផ្តើម​ធ្វើ​អរិភាព​មុន ។

ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ប្រកាស​ច្រានចោល និង​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​គ្មាន​ការ​ទទួលខុសត្រូវ​របស់​ប្រទេស​ថៃ​ដែល​ថា កម្ពុជា​ផ្តើម​ធ្វើ​អរិភាព​មុន ។

ក្រសួងការពារជាតិ​កម្ពុជា​បាន​លើក​ឡើង​ថា​៖«​ការ​អះអាង​មិន​ពិត​នេះ គ្មាន​អ្វី​ក្រៅ​តែ​ពី​ការ​ប៉ុនប៉ង​ដោយ​អស់សង្ឃឹម ដើម្បី​បង្វែរ​ស្ថានការណ៍​ចេញពី​ភាព​ជាក់ស្តែង​ដែល​ប្រទេស​ថៃ​រំ​លោ​.​ភ​ម្តង​ហើយ​ម្តងទៀត​មក​លើ​អធិបតេយ្យភាព​កម្ពុជា និង​ច្បាប់​អន្តរជាតិ​នោះ​ទេ ។ ការ​ពិត​មិន​អាច​ប្រកែក​បាន ៖ ប្រទេស​ថៃ គឺជា​អ្នក​ដែល​បាន​បើក​ការ​វាយប្រហារ​យ៉ាង​ឃោរឃៅ​មុន​មក​លើ​ទឹកដី​កម្ពុជា​» ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៥ វេលា​ម៉ោង​០២:០០​នាទី​ព្រឹក កងកម្លាំង​ថៃ​បាន​បា​.​ញ់​ផ្លោង​មក​លើ​ទីតាំង​វាល​ឥន្ទ្រី ។ នៅ​ម៉ោង​០២:៣០​នាទី ពួក​គេ​បាន​បង្កើន​ការ​ទម្លាក់​គ្រាប់បែក ទៅ​ដល់​តា​ថាវ ភ្នំ​៣៣៣ និង​ភ្នំ​ខ្មោច ។ ហើយ​នៅ​ម៉ោង ០៤:៥០​នាទី ការ​បាញ់​ផ្លោង​បន្ថែម​ទៀត​ទៅ​លើ​ប្រសាទ​តា​មាន់​ធំ និង​ប្រសាទ​តា​ក្របី ។ នៅ​ម៉ោង ០៦:០០​នាទី កងទ័ព​ថ្មើរជើង​ថៃ​បាន​ឈ្លានពាន​ចូល​ទីតាំង​ភ្នំ​ខ្មោច តំបន់​អានសេះ និង​វាល​ឥន្ទ្រី បន្ទាប់​មក​ក៏​មានការ​ឈ្លានពាន​ជា​ទ្រង់ទ្រាយ​ធំ​នៅ​ម៉ោង​០៦:៣០​នាទី ដោយ​មាន​រថក្រោះ និង​កងទ័ព​ថ្មើរជើង​ចូល​ទៅ​ក្នុង​តំបន់​ជា​ច្រើន រួម​មាន វាល​ឥន្ទ្រី ៥ មក​រា ភ្នំ​ខ្មោច និង​អានសេះ ។

ក្រសួងការពារជាតិ​កម្ពុជា​ថា សកម្មភាព​ឈ្លានពាន​ដោយ​ចេតនា និង​គិត​ទុកជា​មុន​ទាំងនេះ​បាន​កើតឡើង​ទៀត បើ​ទោះបីជា​មានការ​ខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់ ដែល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី Donald Trump ក្នុង​ការ​ស្វែងរក​បទ​ឈប់​បាញ់ ដែល​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ត្រូវ​បាន​គាំទ្រ​ជា​សាធារណៈ និង​ច្បាស់លាស់​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​ដោយ​។

ការ​បន្ត​រំ​លោ​.​ភលើ​អធិបតេយ្យភាព​របស់​កម្ពុជា ប្រតិបត្តិការ​យោធា​ដ៏​គឃ្លើន និង​ការ​មិន​គោរព​តាម​ច្បាប់​អន្តរជាតិ គឺជា​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​មួយ​ចំពោះ​សណ្តាប់ធ្នាប់​អន្តរជាតិ សន្តិភាព និង​ស្ថិរភាព មិន​ត្រឹមតែ​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​ទូ​ទាំង​តំបន់​ទាំងមូល ។ សកម្មភាព​បែប​នេះ​ធ្វើ​ឱ្យ​ខូច​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងអស់​ឆ្ពោះទៅ​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​បង្ហាញ​ពី​ចេតនា​ច្បាស់លាស់​របស់​ប្រទេស​ថៃ ក្នុង​ការ​បង្កើន​ជា​ជាង​កាត់​បន្ថយ​ជម្លោះ ។

ជាមួយ​គ្នា​នោះ​ដែរ កម្ពុជា​អំពាវនាវ​ឱ្យ​កងទ័ព​ភូមិន្ទ​ថៃ​បញ្ឈប់​ការ​ភូតភរ​ជា​បន្ទាន់ ហើយ​ឈប់​ប្រើ​លេស​មិន​ពិត ដើម្បី​បង្ហាញ​ពី​ហេតុផល​ការ​ឈ្លានពាន​ខុសច្បាប់​របស់​ខ្លួន​។ សហគមន៍​អន្តរជាតិ​ត្រូវ​តែ​ចាត់​ទុក​ប្រទេស​ថៃ​ឱ្យ​ទទួលខុសត្រូវ​ពេញលេញ​ចំពោះ​ឧ​ក្រិ​.​ដ្ឋ​កម្ម​របស់​ខ្លួន ហើយ​ទាមទារ​ឱ្យ​បញ្ចប់​រាល់​អរិភាព​ទាំងអស់ ។

កម្ពុជា​បញ្ជាក់​សារ​ជា​ថ្មី​ពី​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​បទ​ឈប់​បាញ់​ជា​បន្ទាន់ និង​ដោះស្រាយ​រាល់​វិវាទ​ដោយ​សន្តិវិធី​ស្រប​តាម​ច្បាប់​អន្តរជាតិ ។

ជាមួយ​គ្នា​នេះ​ដែរ កម្ពុជា​សូម​បញ្ជាក់​សារ​ជា​ថ្មី​នូវ​អធិបតេយ្យភាព និង​សិទ្ធិ​ស្វ័យការពារ​របស់​ខ្លួន ដូច​មាន​ចែង​ក្នុង​មាត្រា ៥១ នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ដើម្បី​ការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ និង​អាយុជីវិត​របស់​ប្រជាជន​ខ្លួន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ខុសច្បាប់​របស់​ប្រទេស​ថៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ