កងទ័ពថៃនៅតែបន្តវាយប្រហារមកលើកម្ពុជា ទោះបីជានាយករដ្ឋមន្ត្រីថៃយល់ព្រមបទឈប់បាញ់ជាមួយលោក ដូណាល់ត្រាំក្តី ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានអោយដឹងថា រហូតមកដល់ម៉ោង ៦ ព្រឹក កងទ័ពថៃនៅតែបន្តវាយប្រហារចូលមកទឹកដីកម្ពុជានៅឡយទេ ។

នៅថ្ងៃនេះ ចាប់ពីម៉ោងពីរព្រឹកមក ថៃបានបា.ញ់ផ្លោងចូលវាលឥន្ទ្រី តាថាវ ភ្នំខ្មោច តំបន់ប្រាសាទតាមាន់ធំ និងតាក្របី ។
ដូច្នេះ មានន័យថា សូម្បីនាយករដ្ឋមន្ត្រីថៃនិយាយថា បានយល់ព្រមជាមួយសំណើលោក ដូណាល់ ត្រាំ ប្រធានាធិបតី អាមេរិកក្តី អោយមានបទឈប់បាញ់ក្តី ថៃនៅតែបន្តការវាយ.ប្រហាររបស់ខ្លួនមកលើកម្ពុជា ។

អ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តាមសេនីយ៍ឯក ម៉ាលី សុជាតា បាននិយាយថា កងទ័ពថៃនៅតែបន្តការឈ្លានពានរបស់ខ្លួនមកលើទឹកដីកម្ពុជា ដោយមានការបាញ់ប្រហារនៅឡើយ គិតត្រឹមម៉ោង៦ ព្រឹកនេះ។
សកម្មភាពនេះ អាចបង្ហាញថា ថៃមិនទាន់មានសុឆន្ទះច្បាស់លាស់នៅឡើយ ក្នុងការសម្រេចបានកិច្ចព្រមព្រៀងនៃបទឈប់បាញ់ជាមួយកម្ពុជា ៕
ចែករំលែកព័តមាននេះ