ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ចាត់​ទុក​គំនិត​ផ្តួចផ្តើម​បទ​ឈប់​បា.ញ់​របស់​ប្រធានាធិ​បតី​អា​មេ​រិ​ក​​ក្នុង​ជម្លោះព្រំដែន​កម្ពុជា-ថៃ​ ជា​សញ្ញា​វិជ្ជមាន​

6 ថ្ងៃ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា​គំនិត​ផ្តួចផ្តើម​ស្តី​ពី​បទ​ឈប់​បាញ់ របស់​លោក ដូ​ណា​ល់ ត្រាំ សម្រាប់​ជម្លោះ​កម្ពុជា​-​ថៃ ជា​សញ្ញា​វិជ្ជមាន ហើយ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី…

​រាជធានី​ភ្នំពេញ​៖​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា​គំនិត​ផ្តួចផ្តើម​ស្តី​ពី​បទ​ឈប់​បាញ់ របស់​លោក ដូ​ណា​ល់ ត្រាំ សម្រាប់​ជម្លោះ​កម្ពុជា​-​ថៃ ជា​សញ្ញា​វិជ្ជមាន ហើយ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា សង្ឃឹមថា ថៃ​នឹង​មិន​ផ្លាស់​ប្តូរ​ជំហរ​ដែល​បាន​ព្រមព្រៀង គ្នា​នេះ​ដូច​ពេល នាយក​រដ្ឋមន្ត្រី​ម៉ា ឡេ​ស៊ី សម្របសម្រួល ហើយ​អនុវត្ត​ឱ្យ​បាន​ឆាប់​។​

​ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៥​ឯកឧត្តម ប៉ែន បូ​ណា បានឱ្យ​ដឹង​ថា នៅ​ក្នុង​កិច្ច​សន្ទនា​រវាង​សម្តេច​ប​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក កាលពី​យប់​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៥ គឺ​លោក​មិន​ចង​ឃើញ​មានការ​ប្រយុទ្ធ​គ្នា​ដែល​នាំ​ឱ្យ​មាន​មនុស្ស​ស្លាប់​ច្រើន និង​របួស​ទាំង​សង្ខាង​ដោយ​គិត​ទាំង​កងទ័ព និង​ប្រជាជន​ស៉ី​វិល​នោះ​ទេ​។ ដូច្នេះ ហើយ​បានជា​ប្រធានាធិបតី សហរដ្ឋអាមេរិក បាន​បញ្ជាក់​ថា​លោក​តែងតែ​ខិតខំ​សម្របសម្រួល​ដើម្បី​បញ្ចប់​ដោ យ​ជោគជ័យ​នៃ​ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​បណ្តា​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក​។​

​ពាក់ព័ន្ធ​នឹង​ការ​ឈ្លានពាន​ពី​សំណាក់​កងទ័ព​ថៃ មក​លើ​ដែន​អ​ធិ​បេ​តេ​យ្យ​ភាព​កម្ពុជា ត្រូវ​បាន​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន ស្រង់​សម្តី​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ថា លោក​ចង់​ឃើញ​ការ​ឈប់​បាញ់​គ្នា​ភ្លាម​ៗ ហើយនឹង​ចង់​ឃើញ​សន្តិភាព​កើត​មាន​រវាង​ប្រទេស​កម្ពុជា និង​ថៃ​។ ជា​ការ​ឆ្លើយ​តប​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត គឺ​បាន​បញ្ជាក់​ពី​ជំហរ​យ៉ាង​ច្បាស់​ជា មួយ​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ (Donald Trump) ថា កម្ពុជា​ឯកភាព​ជាមួយ​សំណើរ ឱ្យ​មានការ​ឈប់​បាញ់​ភ្លាម និង​ដោយ​ឥត​លក្ខខណ្ឌ​រវាង​កងទ័ព​ទាំង​ពីរ​។ ជាក់ស្ដែង​ជំហរ​នេះ​ស​ម្តេ ច​ក៏​ធ្លាប់​បាន​បញ្ជាក់​ជាមួយ​លោក Anwar Ibrahim នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី និង​ជា​ប្រធាន​ប្ដូ​រវេ ន​អាស៊ាន​កាលពី​ថ្ងៃ​ទី​២៤ កក្កដា កន្លង​ទៅ​នេះ​។​

​ឯកឧត្តម​បាន​បញ្ជាក់​ថា​៖​ជំហរ​របស់​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខ​នៃ​រាជរ​ដ្ឋា​ភិ​បា ល​កម្ពុជា គឺ​ចង់បាន​សន្តិភាព និង​មិន​ចង់ឱ្យ​មានការ​ផ្ទុះអាវុធ​ជាមួយ​ប្រទេស​ណាមួយ​នោះ​ទេ​។ ក​ក្តា​សុខ​សន្តិភាព គឺជា​ជំហរ​យ៉ាង​ដាច់ខាត​របស់​រាជរដ្ឋាភិបាល​កម្ពុជា តែង​តែង​ចង់បាន​។​

​ឯកឧត្តម​ក៏​បាន​គូសបញ្ជាក់​បន្ថែម​ថា​៖ «​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ជូនដំណឹង​ទៀត​ថា ជា​ដំណឹង​មួយ​ដែល​ល្អ បន្ទាប់​ពី​មាន​កិច្ច​សន្ទនា​រវាង​សម្តេច និង​ឯកឧត្តម ប្រធានាធិបតី ដូ ណា​ល់​ត្រាំ ឯកឧត្តម ប្រធានាធិបតី អា​មេ​រិ​ក ក៏​ទូរស័ព្ទ​ទាក់ទង​ជាមួយ​ឯកឧត្តម Phumtham Wechayachai នាយក​រដ្ឋមន្ត្រី​ស្តីទី​ថៃ ដើម្បី​ដាក់​សំណើ​ដូច​គ្នា ហើយ​ឯកឧត្តម ដូ​ណា​ល់ ត្រាំ បាន​ជូនដំណឹង​មក​សម្តេច​បវរ​ធិ​បតី វិញ​ថា ភាគី​ថៃ បាន​ឯកភាព​ជាមួយ​សំណើ​របស់​ឯ ក​ឧត្តម​ប្រធានាធិបតី ស្តី​ពី​ការ​ឈប់​បាញ់​គ្នា​ភ្លាម​ផង​ដែរ​។ នេះ​គឺជា​ដំណឹង​ដ៏​ល្អ​សម្រាប់​កងទ័ព និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ហើយ​សម្តេច​សង្ឃឹមថា​ភាគី​ថៃ នឹង​មិន​កែប្រែ​ជំហរ​មួយ​នេះ​ដូច ដែល​ខ្លួន​បាន​ធ្វ កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា ដែល​បាន​ព្រមព្រៀង​សន្យា​ជាមួយ Anwar Ibrahim នោះ​ទេ​»​។​

​ជាមួយ​គ្នា​នេះ​ដែរ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ អោយ​បន្ត​កិច្ចការ​ងា រ​នេះ​ដោយ​ពិភាក្សា​ជាមួយ​លោក Marco Rubio រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​ដើម្បី សម្របសម្រួល​ជាមួយ​ភាគី​ថៃ ក្នុង​គោលដៅ​ឈាន​ទៅ​អនុវត្ត​គោលការណ៍​ដែល​បាន​ព្រ ម​ព្រៀង​គ្នា ឱ្យ​បាន​ឆាប់រហ័ស ដែល​អាច​បញ្ចប់​ការ​ស្លាប់​និង​របួស​របស់​កងទ័ព​និង ប្រជាពលរដ្ឋ​ទាំង​សងខាង​។​

​សម្តេច​ក៏​សូម​អរគុណ​ប្រធានាធិបតី Donald Trump ដែល​បាន​ផ្តួចផ្ដើម​គំនិត និង​សម្របសម្រួល​ដើ ម្បី​ស្វែងរក​ការ​ឈប់​បាញ់​ភ្លាម និង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ​នា​ពេល​នេះ​។ លទ្ធផល​ដ៏​ល្អ​នេះ​ពិតជា​នឹង​ជួយ​ការពារ​អាយុជីវិត​របស់​កងទ័ព និង​ដូច​ប្រជាពលរដ្ឋ​ស៊ី​វិល​ជា​ច្រើន​នាក់​ទាំង​ខ្មែរ​ទាំង​ថៃ ដែល​អាច​បាត់បង់​ដោយសារ​ការ​ប្រយុទ្ធ​គ្នា ឬ​ក៏​រង​របួស និង​ជួយ​ឱ្យ​ជនភៀសខ្លួន​រាប់​សែន​នាក់​អាច​បាន​ត្រឡប់​ទៅ​រស់នៅ ក្នុង​ភូមិឋាន​របស់ ខ្លួន​វិញ ដើម្បី​បន្ត​ដំណើរការ​ជីវិត​ជា​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​ដោយ​សេចក្តីសុខ​និង​សន្តិភាព​។​

​គួរ​ជម្រាប​ថា​ទោះបី​មានការ​សម្រប​ស​ម្រូ​ល​ពី​សហ​អា​មេ​រិ​ក​យ៉ាងណា​ក្តី រហូត​មក​ដល់​ម៉ោង​ជិត ៧​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា​នេះ សមរភូមិ​ប្រយុទ្ធ​មិន​ទាន់​ស្ងប់ស្ងាត់​នោះ​ទេ ពោល​នៅ​បន្ត​វ៉ៃ​គ្នា ដដែល​។

ដោយឡែក​នៅ​សមរភូមិ​ប្រាសាទ​តា​មាន់ និង​ជប់​គរ​គី ទាហាន​ឈ្លានពាន​ថៃ បាន​ចាប់​ផ្តើ ម​បាញ់​ចូល​ដី​កម្ពុជា នៅ​វេលា​ម៉ោងជាង ៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៥​នេះ ហើយ​រហូត មក​ដល់​ម៉ោង​ជិត​៧​នេះ ការ​ប្រយុទ្ធ​គ្នា​មិន​ទាន់​ចប់​នៅឡើយ​ទេ​។ ទាហាន​ឈ្លានពាន​ថៃ ទំនង​ចង់​ប្រើ​យុទ្ធសាស្ត្រ​បុក​វ៉ៃ​យក​ទីតាំង​ឈរជើង មុន​ឯកភាព​បទ​ឈប់​បាញ់ តែ​វ៉ៃ​ទៅ​មិន​រួច ដោយសារ​កងទ័ព​កម្ពុជា​ដ៏​ក្លាហាន​របស់​យើង​កំពុង​តស៊ូ​ប្រយុទ្ធ​យ៉ាង​អង់អាច និង​មិន​ឱ្យ​ទា ហាន​ថៃ​អាច​វ៉ៃ​មក​ឈរជើង​បាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ