ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​កោតសរសើរ​កម្ពុជា និង​ថៃ​ ដែល​បាន​បង្ហាញ​គំនិត​វិជ្ជមាន​ក្នុង​ការ​ឈប់​បា.ញ់​ភ្លាម​ៗ

6 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ភាគី​ចិន​កោតសរសើរ​កម្ពុជា និង​ថៃ​ដែល​បាន​បង្ហាញ​គំនិត​វិជ្ជមាន​ក្នុង​ការ​ឈប់​បាញ់​ភ្លាម​ៗ​។ នេះ​បើ​តាម​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​។ ឯកឧត្តម វ៉ាង វិ​ន​បិ​ន​(Wang Wenbin) ឯកអគ្គរដ្ឋទូត​ចិន​បាន​សរសេ​លើ​បណ្តាញ​សង្គម​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ កក្កដា ឆ្នាំ​២០២៥​ថា…

រាជធានី​ភ្នំពេញ​៖​ភាគី​ចិន​កោតសរសើរ​កម្ពុជា និង​ថៃ​ដែល​បាន​បង្ហាញ​គំនិត​វិជ្ជមាន​ក្នុង​ការ​ឈប់​បាញ់​ភ្លាម​ៗ​។ នេះ​បើ​តាម​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​។

ឯកឧត្តម វ៉ាង វិ​ន​បិ​ន​(Wang Wenbin) ឯកអគ្គរដ្ឋទូត​ចិន​បាន​សរសេ​លើ​បណ្តាញ​សង្គម​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ កក្កដា ឆ្នាំ​២០២៥​ថា ភាគី​ចិន​កោតសរសើរ​កម្ពុជា និង​ថៃ​ដែល​បាន​បង្ហាញ​គំនិត​វិជ្ជមាន​ក្នុង​ការ​ឈប់​បាញ់​ភ្លាម​ៗ​។

ឯកឧត្តម​ថា​៖”ក្នុង​នាម​ជា​ប្រទេស​ជិតខាង​ដ៏​ល្អ​របស់​កម្ពុជា និង​ថៃ ប្រទេស​ចិន​តែងតែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ជម្រុញ​កិច្ច​សន្ទនា​និង​សន្តិភាព ហើយនឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ជា​វិជ្ជមាន​ដើម្បី​ជួយ​ភាគី​ទាំង​ពី​ក្នុង​ការ​ផ្សារ​ភ្ជាប់​ភាព​ខុស​គ្នា និង​ស្ដារ​កិច្ច​សហប្រតិបត្តិការ​ឡើង​វិញ​”​។

ការ​កោតសរសើ​របស់​ចិន​បន្ទាប់​ពី​កម្ពុជា​ទទួលយក​ការ​សម្របសម្រួល​ពី​សហរដ្ឋអាមេរិក​ឲ្យ​ថៃ​បញ្ឈប់​ការ​បាញ់​មក​លើ​កម្ពុជា​។ ហើយ​ភាគី​ទាំង​ពីរ​(​កម្ពុជា ថៃ​)​បាន​ឯកភាព​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ