វ៉ាស៊ីនតោន ៖ នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ(ម៉ោងនៅកម្ពុជា) លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសរសេរតាមបណ្តាញសង្គម Truth Socialរបស់លោកថា ៖ ខ្ញុំទើបតែបាននិយាយជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ទាក់ទងនឹងការបញ្ឈប់សង្គ្រាមជាមួយថៃ។ ខ្ញុំកំពុងទូរសព្ទទៅនាយករដ្ឋមន្ត្រីស្តីទីថៃ ឥឡូវនេះ ដើម្បីនិយាយពីបទឈប់បាញ់ និងបញ្ចប់សង្គ្រាម ដែលកំពុងកើតឡើងយ៉ាងខ្លាំងក្លានាពេលនេះ ។
អាមេរិកកំពុងតែដោះស្រាយបញ្ហាពាណិជ្ជកម្មជាមួយប្រទេសទាំង២ ប៉ុន្តែខ្ញុំមិនចង់ធ្វើកិច្ចព្រមព្រៀងណាមួយ ជាមួយប្រទេសណាមួយឡើយ ប្រសិនបើពួកគេកំពុងតែប្រយុទ្ធគ្នា ។
ការហៅទូរសព្ទទៅប្រទេសថៃ នឹងធ្វើឡើងភ្លាមៗ បន្ទាប់ពីបញ្ចប់ការហៅទូរសព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ប៉ុន្តែរំពឹងថា នឹងទូរសព្ទទៅកម្ពុជាវិញ ទាក់ទងនឹងការបញ្ឈប់សង្គ្រាម និងបទឈប់បាញ់ ។
ខ្ញុំកំពុងព្យាយាមធ្វើឲ្យស្ថានភាពដ៏ស្មុគស្មាញមួយនេះ កាន់តែងាយស្រួល! ព្រោះមនុស្សជាច្រើន កំពុងត្រូវបានសម្លា.ប់នៅក្នុងសង្គ្រាមនេះ ធ្វើឲ្យខ្ញុំនឹកឃើញអំពីជម្លោះរវាងប៉ាគីស្ថាន និងឥណ្ឌា ដែលត្រូវបានបញ្ឈប់ដោយជោគជ័យ ។
ខ្ញុំទើបតែបាននិយាយជាមួយនាយករដ្ឋមន្ត្រីស្តីទីថៃ ហើយវាជាការសន្ទនាដ៏ល្អមួយ។ ប្រទេសថៃ ដូចជាកម្ពុជាដែរ ចង់បានបទឈប់បាញ់ភ្លាមៗ និងសន្តិភាព។ ខ្ញុំឥឡូវនេះ នឹងបញ្ជូនសារនោះត្រឡប់ទៅនាយករដ្ឋមន្ត្រីកម្ពុជាវិញ។ បន្ទាប់ពីបាននិយាយជាមួយភាគីទាំងពីររួចមក បទឈប់បាញ់ សន្តិភាព និងវិបុលភាព យើងនឹងឃើញក្នុងពេលឆាប់ៗនេះ! ៕

ចែករំលែកព័តមាននេះ