រាជជានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទម្លាយរឿងលោកថាក់ ស៊ីន
បានក្បត់ព្រះមហាក្សត្រថៃ ក្បត់មនុស្សក្នុងបក្សគាត់ក៏គាត់ក្បត់ និងរឿងកាន់តែអាក្រក់ គឺគាត់ធ្លាប់សម្លាប់ប្រជាជនថៃកាន់សាសនាឥស្លាម នៅខេត្តភាគខាងត្បូងប្រទេសផងដែរ ។

សម្តេចតេជោបានសរសេរលើបណ្តាញសង្គមឆ្លើយតបនិងលោក ថាក់ ស៊ីន នៅម៉ោង១២រំលង
អធ្រាត្រ ខែកក្កដា ឆ្នាំ២០២៥ ថា ថាក់ ស៊ីន បង្ហាះសារដែលមានចរិតប្រើប្រាស់សង្គ្រាម ដើម្បីប្រដៅ ហ៊ុន សែន ។
សម្តេចថា សំដីរបស់ ថាក់ ស៊ីន កាន់តែបង្ហាញច្បាស់នូវការឈ្លានពានកម្ពុជា ពីសំណាក់កងទ័ពថៃមកលើកម្ពុជា ។ សម្តេចតេជោបានបញ្ជាក់ថា «ខ្ញុំមិនចម្លែកទេ សម្រាប់ចរិតរបស់ ថាក់ ស៊ីន មកលើខ្ញុំព្រោះ សូម្បីតែព្រះមហាក្សត្រថៃ ក៏គាត់ក្បត់ មនុស្សក្នុងបក្សគាត់ក៏គាត់ក្បត់ និងរឿងកាន់តែអាក្រក់ គឺគាត់ធ្លាប់សម្លាប់ប្រជាជនថៃកាន់សាសនាឥស្លាម នៅខេត្តភាគខាងត្បូងរាប់រយនាក់កាលពីឆ្នាំ២០០៤។ ពេលនេះ ក្រោមហេតុផលសងសឹក ហ៊ុន សែន គាត់ប្រើសង្គ្រាមដែលលទ្ធផលចុងក្រោយ គឺប្រជាជនជាអ្នករងគ្រោះ» ៕
ចែករំលែកព័តមាននេះ