ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន៖ ថៃបង្កសង្គ្រាម, “Don’t Thai to me !”

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បានថ្លែងថាសម្ដេច​ចង់​ស្គាល់​យុទ្ធសាស្ត្រ​ត្រឹម​៣​ថ្ងៃ​របស់​ មេបញ្ជាការ​ភូមិភាគ​ទី​២​របស់​ថៃដែលព្រមានថានឹង​វាយ​កម្ពុជា ដោយ​ប្រើ​ពេល​ត្រឹម​៣​ថ្ងៃ​។ យោងតាមសំណេរក្នុងបណ្ដាញសង្គមផ្លូវការរបស់សម្តេច​តេ​ជោ ហ៊ុន…

រាជធានី​ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បានថ្លែងថាសម្ដេច​ចង់​ស្គាល់​យុទ្ធសាស្ត្រ​ត្រឹម​៣​ថ្ងៃ​របស់​ មេបញ្ជាការ​ភូមិភាគ​ទី​២​របស់​ថៃដែលព្រមានថានឹង​វាយ​កម្ពុជា ដោយ​ប្រើ​ពេល​ត្រឹម​៣​ថ្ងៃ​។

យោងតាមសំណេរក្នុងបណ្ដាញសង្គមផ្លូវការរបស់សម្តេច​តេ​ជោ ហ៊ុន សែន​​ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៥​បានលើកឡើងថាសម្ដេច​អង្គុយ​នៅ​ទី​នេះ ចាប់តាំងពី​ពេល ដែល​មេបញ្ជាការ​ភូមិភាគ​ទី​២​របស់​ថៃ ថា​នឹង​បិទ​ច្រកចូល​ប្រា សាទ​តា​មាន់​ធំ​។ មេបញ្ជាការ​យោធភូមិ​ភាគ​២​របស់​ថៃ នេះ​ហើយ​ជា​អ្នក​បង្ក​សង្គ្រាម​នេះ​ឡើង តាម​រយៈ​ការ បញ្ជា​ឲ្យ​បិទ​ប្រាសាទតាមាន់ធំ​កាលពី​ម្សិលមិញ និង​បើក​ការ​បាញ់ប្រហារ​មក​លើ​កងទ័ព​កម្ពុ​ជានា​ព្រឹក​មិ​ញ​នេះ​។

«​លោក​ម្នាក់​នេះ​ហើយ ដែល​ធ្លាប់ បាន​ព្រមាន​ថា នឹង​វាយ​កម្ពុជា ដោយ​ប្រើ​ពេល​ត្រឹម​៣​ថ្ងៃ​។ ខ្ញុំ​ក៏​ចង់​ស្គាល់​យុទ្ធសាស្ត្រ​ត្រឹម​៣​ថ្ងៃ​របស់​គាត់​ដែរ»។ នេះជាប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន។

ជាមួយគ្នានេះសម្ដេចតេជោ ប្រធាន​ព្រឹទ្ធសភា បានថ្លែងដែរថា ​នៅ​មុន​នេះ​បន្តិច កាសែត​ថៃ បាន​ចេញផ្សាយ​ថា សម្ដេចបាន​ចាក​ចេញពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​។ ដោយសម្ដេចគូសបញ្ជាក់​ថា ពេល​នេះ សម្ដេចកំពុង​តែ​រួមចំណែក​បញ្ជា​ទ័ព តាម​ប្រព័ន្ធ​វី​ដេ​អូ និង​ប្រព័ន្ធ​ផ្សេង​ទៀត ជាមួយ​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ អគ្គមេបញ្ជាការ​កងទ័ព និង​បញ្ជាការ​កងកម្លាំង​ប្រដាប់​អាវុ​ធ​គ្រប់​លំដាប់ថ្នាក់ ដើម្បី​វាយ​ចោរ​ថៃ​ឈ្លានពាន​។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំ​មិនរ​ត់ទៅ​ណា​ទេ សូម​បងប្អូន ជនរួមជាតិ កុំ​ព្រួយបារម្ភ !»​។

​ទន្ទឹមនឹងនេះដែរ សម្ដេចតេជោ បានចាត់ទុកការ​ចុះ​ផ្សាយ​ដែល​ចរិត​កុហក​នៃ អ្នកនយោបាយ​ថៃ​និង​សារព័ត៌មាន​ថៃ វា​បាន​ក្លាយ ទៅ​ជា​វប្បធម៌​ធម្មតា​របស់ ពួក​គេ​ទៅ​ហើយ សូម​បន្ត​បោកប្រាស់ តទៅ​ទៀត​ចុះ​។ ហើយថា “Don’t Thai to me !”៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ