រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥នេះ បានចេញសេចក្តីថ្លែងការណ៍ ស្តីពីការប៉ះទង្គិចរវាងយោធា នៃប្រទេសកម្ពុជា និងថៃ នេះបើយោងតាមស្ថានទូតជប៉ុននៅកម្ពុជា ។
១. ប្រទេសជប៉ុនមានកង្វល់យ៉ាងខ្លាំងចំពោះការប៉ះទង្គិចរវាងយោធា នៃប្រទេសកម្ពុជា និងថៃ ដែលបានផ្ទុះឡើងនៅថ្ងៃទី២៤ ខែកក្កដា ។
២. ចាប់តាំងពីការប៉ះទង្គិចបានផ្ទុះឡើងនៅពីថ្ងៃទី២៨ ខែឧសភា ភាពតានតឹងរវាងប្រទេសទាំងពីរបានបន្ត រួមទាំងមានការរឹតបន្តឹងលើការចេញចូល នៃមនុស្ស និងទំនិញនៅតាមព្រំដែន ហើយប្រទេសជប៉ុន បាននិងកំពុងធ្វើការទំនាក់ទំនងជាមួយប្រទេសទាំងពីរ ដើម្បីបន្ធូរបន្ថយភាពតានតឹង ។
៣. ទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងថៃ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ប្រទេសជប៉ុន សូមអំពាវនាវឱ្យប្រទេសកម្ពុជា និងថៃ អនុវត្តការអត់ធ្មត់ជាអតិបរមា ហើយសង្ឃឹមយ៉ាងមុតមាំថា ភាពតានតឹងរវាងប្រទេសទាំងពីរ នឹងត្រូវបានដោះស្រាយ ដោយសន្តិវិធីតាមរយៈការសន្ទនា ។
គេហទំព័រជាភាសាអង់គេ្លស និងជប៉ុន ៖
https://www.mofa.go.jp/…/danwa/pageit_000001_02191.html
ចែករំលែកព័តមាននេះ