អ្នកនាំពាក្យ ៖ សម្តេចតេជោ នៅកម្ពុជា និងកំពុងរួមចំណែកបញ្ជាកងទ័ព
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា…
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា…
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា មិនបានរត់ទៅណាទេ ពោលគឺសម្តេច កំពុងរួមចំណែកក្នុងការបញ្ជាកងទ័ព ជាមួយនាយករដ្ឋមន្ត្រី ។
លោក ជា ធារិទ្ធិ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមនៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ យ៉ាងដូច្នេះថា ៖ «សម្តេចតេជោ នៅកម្ពុជា កំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយចោរសៀមឈ្លានពាន។ លោកមិនរត់ទៅណាទេ» ។
លោក ជា ធីរិទ្ធិ អ្នកនាំពាក្យសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានប្រកាសទាត់ចោលការចុះផ្សាយរបស់សារព័ត៌មានថៃ ដែលថា សម្តេចតេជោ ចាកចេញពីប្រទេសកម្ពុជា ទៅប្រទេសចិន ។
បើតាមលោក ជា ធីរិទ្ធិ បច្ចុប្បន្ន សម្តេចតេជោ កំពុងនៅប្រទេសកម្ពុជា ហើយកំពុងបញ្ជាកងទ័ពវាយប្រហារចោរឈ្លានពានទឹកដីប្រទេសកម្ពុជា ពីសំណាក់ចោរសៀម ៕
ចែករំលែកព័តមាននេះ