ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនឃាត់ខ្លួនជាង៣០នាក់ភាគច្រើនជាជនបរទេស

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​ចុះ​ទៅ​ធ្វើការ​ឡោម​ព័ទ្ធ​ទីតាំង​មួយ​កន្លែង និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ជា​ជនបរទេស​ច្រើន​នាក់ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៥ ទីតាំង​ឡោម​ព័ទ្ធ​មាន​ស្លាក​យីហោ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​ចុះ​ទៅ​ធ្វើការ​ឡោម​ព័ទ្ធ​ទីតាំង​មួយ​កន្លែង និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ជា​ជនបរទេស​ច្រើន​នាក់ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៥ ទីតាំង​ឡោម​ព័ទ្ធ​មាន​ស្លាក​យីហោ យ៉ុ​ង​ស្សេង ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​លេខ​១៧៤ សង្កាត់​ផ្សារ​ថ្មី​ទី​បី ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

កម្លាំង​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​ចុះ​ធ្វើការ​ឡោម​ព័ទ្ធ​ទីតាំង​អគារ​មួយ​កន្លែង និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ជា​ច្រើន​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ការ​បង្ក​.​ប់​សេវាកម្ម​ជួញដូរ​ផ្លូវភេទ ។

ពលរដ្ឋ​ដែល​ស្ថិត​នៅ​ក្បែរ​ទីតាំង​ខាងលើ បាន​បញ្ជាក់​ថា គេ​ឃើញ​កម្លាំង​សមត្ថកិច្ច​ប្រើប្រាស់​នូវ​ខ្សែ​ហ៊ុម​ព័ទ្ធ​ជុំវិញ​ទីតាំង​អគារ​មួយ​កន្លែង​ដែល​មាន​ស្លាក​យីហោ​យ៉ុ​ង​ស្សេង​( YONG SHENG ) ។ អគារ​ដែល​មាន​កម្ពស់​១២​ជាន់ ព្រមទាំង​បាន​ចូល​ទៅ​ផ្នែក​ខាងក្នុង​នៃ​អគារ​ធ្វើការ​ត្រួតពិនិត្យ ម្ដង​១​ជាន់ រហូត​ឃាត់ខ្លួន​មនុស្ស​ជា​ច្រើន​នាក់ ចុះ​មក​ខាងក្រោម​វិញ​ដាក់​ចូល​រថយន្ត​ធុន​ធំ​ដឹក​អ្នកដំណើរ ។

ជាក់ស្ដែង ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង រយៈពេល​៥​ម៉ោង ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ជា​ច្រើន​នាក់​ក្នុង​នោះ​មាន​ស្រី​៣២​នាក់ ភាគច្រើន​ជា​ជនជាតិ​បរទេស ព្រមទាំង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន ។

ក្រោយ​បិទ​បញ្ចប់​ប្រតិបត្តិការ​នេះ​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន បាន​បញ្ជូន​មនុស្ស​ជា​ច្រើន​នាក់​ខាងលើ ទៅ​កាន់​អគ្គស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​នាំ និង​អនុវត្ត​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ