រាជធានីភ្នំពេញ ៖ សម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់លិខិតទៅ
ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែកក្កដាឆ្នាំ២០២៥ ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ។
យោងតាមបណ្តាញសង្គមរបស់សម្តេចបវរធិបតី នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានលើកឡើងថា៖ លិខិតផ្ញើជូនឯកឧត្តម Asim Iftikhar Ahmad ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែកក្កដាឆ្នាំ២០២៥ ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំការអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់កងទ័ពថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ។
សូមជម្រាបថា ការដាក់លិខិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីទាហានថៃបានបើកការវាយប្រហារជាមុន មកលើទាហានកម្ពុជានៅប្រាសាទតាមមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបីស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហាររបស់ប្រទេសកម្ពុជា ៕
ចែករំលែកព័តមាននេះ