ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ប្រកាស​សម្រេច​ទម្លា.ក់​កម្រិត​ការទូត​កម្ពុជា​-ថៃឱ្យមក​នៅ​ទាប​បំផុត ហើយ​តម្រូវ​ឱ្យ​មន្ត្រី​ទូត​ថៃកែសម្រួល​ចេញពី​កម្ពុជា

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​កម្ពុជា​ប្រកាស​សម្រេច​ទម្លាក់​កម្រិត​ការទូត​កម្ពុជា​ថៃ ឱ្យមក​នៅ​ទាប​បំផុត (​ត្រឹម​លេខា​ទី​២) ហើយ​តម្រូវ​ឱ្យ​មន្ត្រី​ទូត​ថៃកែសម្រួល​ចេញពី​កម្ពុជា​ដូច​គ្នា ដើម្បី​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​បណ្តេញ​ឯកអគ្គរាជទូត​កម្ពុជា​ពី​ទីក្រុង​បាងកក​ ។ ការ​សម្រេច​របស់​កម្ពុជា ​បន្ទាប់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​របស់​ថៃ​ដូច​ជា​កាសែត…

រាជធានី​ភ្នំពេញ ​៖ ​កម្ពុជា​ប្រកាស​សម្រេច​ទម្លាក់​កម្រិត​ការទូត​កម្ពុជា​ថៃ ឱ្យមក​នៅ​ទាប​បំផុត (​ត្រឹម​លេខា​ទី​២) ហើយ​តម្រូវ​ឱ្យ​មន្ត្រី​ទូត​ថៃកែសម្រួល​ចេញពី​កម្ពុជា​ដូច​គ្នា ដើម្បី​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​បណ្តេញ​ឯកអគ្គរាជទូត​កម្ពុជា​ពី​ទីក្រុង​បាងកក​ ។

ការ​សម្រេច​របស់​កម្ពុជា ​បន្ទាប់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​របស់​ថៃ​ដូច​ជា​កាសែត The Nation នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៥ បាន​ចុះ​ផ្សាយ​ថា «​ថៃ​បាន​សម្រេចចិត្ត​ទម្លាក់កម្រិត​ការទូត​ជាមួយ​កម្ពុជា ​ដោយ​កោះហៅ​ឯកអគ្គរាជទូត​ថៃ​ពី​កម្ពុជា និង​បណ្តេញ​ឯកអគ្គរាជទូត​កម្ពុជា​ចេញពី​ទីក្រុង​បាងកក​» ​។

ជា​ការ​ឆ្លើយ​តប រាជរដ្ឋាភិបាល​កម្ពុជាបាន​សម្រេច​ទម្លាក់​កម្រិត​ទំនាក់ទំនង​ការទូត​កម្ពុជា​ថៃ ឱ្យមក​នៅ​ទាប​បំផុត ត្រឹម​លេខា​ទី​២ និង​ដក​មន្ត្រី​ផ្សេង​ទៀត​ទាំងអស់ ដែល​បម្រើ​ការងារ​នៅ​ស្ថានទូត​កម្ពុជា​ក្នុង​ទីក្រុង​បាងកក ឱ្យ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ និង​តម្រូវ​ឱ្យ​មន្ត្រី​ទូត​ថៃ កែសម្រួល ចេញពី​កម្ពុជា​ដូច​គ្នា​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​(AKP)​នៅ​យប់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៥​។

ការ​ប្រកាស​បណ្តេញ​មន្ត្រី​ទូត​ថៃ ធ្វើ​ឡើង​បន្ទាប់​ពី​ភាគី​ថៃ​បាន​កោះហៅ​ឯកអគ្គរាជទូត​របស់​ខ្លួន​ត្រឡប់​ពី​កម្ពុជា​ទៅ​ប្រទេស​ថៃ​វិញ និង​បណ្តេញ​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ទីក្រុង​បាងកក ក្រោម​លេស​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​រឿង​ផ្ទុះ​មីន ​។

ការ​អះអាង​ដែល​គ្មាន​ភស្តុ​តាង​របស់​ថៃ​បែប​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា​ ជា​ចេតនា​របស់​ថៃ ក្នុង​ការ​ទម្លាក់​កំហុស​មក​លើ​ភាគី​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​ប្រតិកម្ម​ផ្នែក​ការទូត​របស់​ខ្លួន ហាក់ដូចជា គ្មាន​ភាព​សម​ហេតុផល​។ ទ​ង្វើ​នេះ ​បាន​បង្ហាញ​ពី​ការ​ខ្វះ​សុ​ឆន្ទៈ ក្នុង​ការ​ដោះស្រាយ​បញ្ហា​តាម​រយៈ​កិច្ច សន្ទនា និង​បាន​ជ្រើសរើស​យក​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជំនួស​វិញ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ