ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រដ្ឋមន្ត្រីក្រសួងអប់រំ ​ណែនាំដល់សិស្សក្តោបឱកាសក្រេបយកចំណេះដឹងថ្មីៗ​បន្ថែមទៀត ដើម្បីទទួលបានអាហារូបករណ៍​

1 ថ្ងៃ មុន

ខេត្តកំពង់ចាម៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ​ហង់ជួន ណារ៉ុន​ ឧបនាយករដ្ឋមន្ត្រី បានធ្វើការណែនាំដល់សិស្សានុសិស្ស​ត្រូវ​ក្តោបឱកាសក្នុងការក្រេបយកចំណេះដឹងថ្មីៗ​ បន្ថែមទៀត ដើម្បីទទួលបានអាហារូបករណ៍ទាំងក្នុងប្រទេស និងក្រៅប្រទេស។ ការថ្លែងនេះរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ…

ខេត្តកំពង់ចាម៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ​ហង់ជួន ណារ៉ុន​ ឧបនាយករដ្ឋមន្ត្រី បានធ្វើការណែនាំដល់សិស្សានុសិស្ស​ត្រូវ​ក្តោបឱកាសក្នុងការក្រេបយកចំណេះដឹងថ្មីៗ​ បន្ថែមទៀត ដើម្បីទទួលបានអាហារូបករណ៍ទាំងក្នុងប្រទេស និងក្រៅប្រទេស។

ការថ្លែងនេះរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា​ នាព្រឹកថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥ ​ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យហ៊ុន សែន ពាមជីកង ក្នុងស្រុកកងមាស ខេត្តកំពង់ចាម។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ​ ឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញ​និងលើកទឹកចិត្តដល់សិស្សានុសិស្ស​ត្រូវបន្តខិតខំប្រឹងប្រែងបំពេញចន្លោះខ្វះខាត និងពង្រឹងជំនាញផ្ទាល់ខ្លួន។ ថែទាំសុខភាព​សម្រាក និងហូបចុកឱ្យបានគ្រប់គ្រាន់ ដើម្បីរក្សាកម្លាំងកាយចិត្តត្រៀមប្រឡង។ បន្ទាប់ពីប្រឡងបញ្ចប់ ត្រូវយកចិត្តទុកដាក់លើ ​ការជ្រើសរើសជំនាញ​ឱ្យបានសមស្របតាមសមត្ថភាព និងចំណង់ចំណូលចិត្ត ដើម្បីចៀសវាងការសម្រេចចិត្តខុស។

​យោងតាមរបាយការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ​អត្រាជាប់របស់សិស្សានុសិស្សវិទ្យាល័យហ៊ុន សែន​ ពាមជីកង​ កើនឡើងដល់ ៨៤,៣៦% ក្នុងនោះសិស្សទទួលបាន​និទ្ទេស​ A មានចំនួន៤នាក់​ ស្រី​ ២នាក់​។

សូមជម្រាបជូនថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ឆ្នាំ២០២៥ នឹងធ្វើឡើងនៅថ្ងៃទី១៨-១៩ ខែសីហា ឆ្នាំ២០២៥ ហើយនិងប្រកាសលទ្ធផលនៅថ្ងៃទី០៩-១០ ខែកញ្ញា ឆ្នាំ២០២៥៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ