ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាណិជ្ជករតួកគី នឹងមកស្វែងរកឱកាសវិនិយោគនៅកម្ពុជាបន្ថែមទៀត

2 ថ្ងៃ មុន

​អង់ការ៉ា, តួកគីយ៉េ៖ លោក ​កែវ ប៊ុនថេង​ អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគីយ៉េ បានជួបពិភាក្សាការងារជាមួយលោក Ferudun Cevahiroğlu ប្រធានសហព័ន្ធឧស្សាហកម្ម…

​អង់ការ៉ា, តួកគីយ៉េ៖ លោក ​កែវ ប៊ុនថេង​ អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគីយ៉េ បានជួបពិភាក្សាការងារជាមួយលោក Ferudun Cevahiroğlu ប្រធានសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្ម (SANKON) នៅទីស្នាក់ការរបស់សហព័ន្ធក្នុងទីក្រុងអង់ការ៉ា។ ជំនួបនេះគឺដើម្បីពង្រឹងកិច្ចប្រតិបត្តិការក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

យោងតាមក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ជំនួបកាលពីព្រឹកថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ គឺជាកិច្ចពិភាក្សាការងារបច្ចេកទេសរវាងអនុព័ន្ធពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធ SANKON របស់តួកគីយ៉េ។ គោលបំណងគឺដើម្បី ជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។

ក្នុងឱកាសនោះ លោក កែវ ប៊ុនថេង បានបង្ហាញពីសក្តានុពលវិនិយោគនៅកម្ពុជា រួមមាន ស្ថិរភាពនយោបាយ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច អត្ថប្រយោជន៍ និងការលើកទឹកចិត្តសម្រាប់វិនិយោគិន ព្រមទាំងការវិវត្តថ្មីៗនៃច្បាប់ និងគោលនយោបាយពាក់ព័ន្ធ។ ជាការឆ្លើយតប SANKON នឹងសហការរៀបចំវេទិកាធុរកិច្ច ការផ្គូផ្គងពាណិជ្ជកម្ម និងដំណើរទស្សនកិច្ចរបស់ពាណិជ្ជករ និងអ្នកវិនិយោគតួកគីយ៉េមកកាន់កម្ពុជា។

សូមជម្រាបជូនថា កម្ពុជា​និង​តួកគី​មាន​គោលដៅសម្រេច​ឱ្យ​បាន​ទំហំពាណិជ្ជកម្ម​ឱ្យបាន​១ពាន់លានដុល្លារ​ក្នុង​ឆ្នាំ​២០២៤កន្លង​ទៅ ខណៈក្នុង​ឆ្នាំ​២០២៣​ទំហំពាណិជ្ជកម្មប្រទេស​ទាំង​ពីរសម្រេច​បាន​ ២៣៤លានដុល្លារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ