ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្ពុជា បណ្ដេញជនជាតិវៀតណាម ជិត៣០០នាក់ ទៅស្រុកកំណើតវិញ

2 ថ្ងៃ មុន

ខេត្តស្វាយរៀង៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្តេញជនជាតិវៀតណាមសរុប ២៦៦នាក់ (ស្រី ៤០នាក់) ចេញពី​កម្ពុជា កាលពីថ្ងៃអង្គារ ទី២២ ខែកក្កដា…

ខេត្តស្វាយរៀង៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្តេញជនជាតិវៀតណាមសរុប ២៦៦នាក់ (ស្រី ៤០នាក់) ចេញពី​កម្ពុជា កាលពីថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥។ ការបណ្ដេញចេញនេះធ្វើឡើងនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ការបណ្ដេញចេញជនជាតិវៀតណាមទាំងនេះ ពាក់ព័ន្ធនឹងការ លួចស្នាក់នៅ និងធ្វើការងារខុសច្បាប់​ ព្រមទាំង ​គ្មានលិខិតឆ្លងដែន ដែលជាការរំលោភបំពានច្បាប់អន្តោប្រវេសន៍កម្ពុជា។

ការបណ្ដេញចេញនេះត្រូវបានណែនាំដោយ​ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍​តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់​ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ​។

នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ គឺជាអ្នកអនុវត្តផ្ទាល់ ដោយទទួលបានជនបរទេសទាំងនេះពីស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ