ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ថា​អាមេរិក​មិន​សម​ដក​ខ្លួន​ពី​យូណេ​ស្កូ​ទេ​ក្នុង​នាម​ជា​មហា​អំណាច​មួយ​ទាំង​មូល

2 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ ប្រទេស​ចិន​បញ្ចេញ​ប្រតិ​កម្ម​តបទៅ​​​លោក​​ត្រាំ​ដែល​ប្រកាស​ដក​ខ្លួន​ពី​អង្គ​ការ​យូណេស្កូ​។ ក្រសួង​ការ​បរទេស​អាមេរិក​ថ្លែង​ថា​ដោយ​សារ​ចូល​យូណេស្កូ​ចំណាយ​លុយ​ឥត​ប្រយោជន៍ និង​មិន​បាន​បម្រើ​ឱ្យ​ផល​ប្រយោជន៍​ជាតិ​របស់​អា​មេ​រិក​ទេ​។ តប​ទៅ​នឹង​បញ្ហា​នេះ ប្រទេស​ចិន​ចោទ​ប្រកាន់​ថា​ទី​ក្រុង​វ៉ាស៊ីនតោន​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​កាតព្វ​កិច្ច​របស់​ខ្លួន​ក្នុង​នាម​ជា​ប្រទេស​មហា​អំណាច​ពិភព​លោក​មួយ​ទាំង​មូល​ចេះ​ធ្វើ​បែប​នេះ​​ទៅ​រួច​​។ ប្រភព​ខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា​លោក​ត្រាំ​​ដក​ខ្លួន​ពី​យូណេស្កូ​​​ព្រោះ​​​លោក​បារម្ភ​​ថា​អង្គ​ការ​នេះ​មាន​ចរិត​លំអៀង​ទៅ​ខាង​ប៉ា​ឡេ​ស្ទីន និង​ប្រទេស​ចិន​​។ ម៉្យាង​ទៀត​ អង្គ​ការ​នេះ​ក៏​សង្កត់​ទៅ​លើ​បញ្ហា​១​ចំនួន​​​​ដែល​ផ្ទុយ​គ្នា​ពី​នយោ​បាយ​របស់​លោក​។…

ទី​ក្រុង​ប៉េកាំង៖ ប្រទេស​ចិន​បញ្ចេញ​ប្រតិ​កម្ម​តបទៅ​​​លោក​​ត្រាំ​ដែល​ប្រកាស​ដក​ខ្លួន​ពី​អង្គ​ការ​យូណេស្កូ​។ ក្រសួង​ការ​បរទេស​អាមេរិក​ថ្លែង​ថា​ដោយ​សារ​ចូល​យូណេស្កូ​ចំណាយ​លុយ​ឥត​ប្រយោជន៍ និង​មិន​បាន​បម្រើ​ឱ្យ​ផល​ប្រយោជន៍​ជាតិ​របស់​អា​មេ​រិក​ទេ​។ តប​ទៅ​នឹង​បញ្ហា​នេះ ប្រទេស​ចិន​ចោទ​ប្រកាន់​ថា​ទី​ក្រុង​វ៉ាស៊ីនតោន​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​កាតព្វ​កិច្ច​របស់​ខ្លួន​ក្នុង​នាម​ជា​ប្រទេស​មហា​អំណាច​ពិភព​លោក​មួយ​ទាំង​មូល​ចេះ​ធ្វើ​បែប​នេះ​​ទៅ​រួច​​។

ប្រភព​ខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា​លោក​ត្រាំ​​ដក​ខ្លួន​ពី​យូណេស្កូ​​​ព្រោះ​​​លោក​បារម្ភ​​ថា​អង្គ​ការ​នេះ​មាន​ចរិត​លំអៀង​ទៅ​ខាង​ប៉ា​ឡេ​ស្ទីន និង​ប្រទេស​ចិន​​។ ម៉្យាង​ទៀត​ អង្គ​ការ​នេះ​ក៏​សង្កត់​ទៅ​លើ​បញ្ហា​១​ចំនួន​​​​ដែល​ផ្ទុយ​គ្នា​ពី​នយោ​បាយ​របស់​លោក​។ ឧទាហរណ៍ ភាព​ចម្រុះ, សម​តា,​ និង​បរិយា​ប័ណ្ណ (ចូល​រួម​ពី​គ្រប់​មជ្ឈ​ដ្ឋាន​) ដែល​សុទ្ធ​តែ​​ជា​​គោល​ការណ៍​ឆ្វេង​និយម​ដែល​ត្រាំ​ប្រឆាំង​។​

ប្រតិ​កម្ម​តប​ចំពោះ​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ចិន​ លោក​គួ​ជា​ឃុន (Guo Jiakun) ថ្លែង​ថា​នេះ​ជា​លើក​ទី​បី​ដែល​អាមេរិក​ដក​ខ្លួន​ពី​អង្គការ​យូ​ណេ​ស្កូ​។ ចិន​ថា​អាមេរិក​មិនបាន​ចូល​រួម​វិភាគ​ទាន​ឱ្យ​បាន​គ្រប់​គ្រាន់​​នៅ​ឡើយ​ទេ​ទៅ​តាម​អ្វី​ដែល​ខ្លួន​គួរ​តែ​ធ្វើ​។ នេះ​មិន​មែន​ជា​អ្វី​ដែល​ប្រទេស​ដ៏​ធំ​មួយ​ (តួ​យ៉ាង​ដូច​ជា​​អាមេរិក) គួរ​ប្រកាន់​យក​នោះ​ទេ​។ អ្នក​នាំ​ពាក្យ​រូប​នេះ​សូម​បញ្ជាក់​ថា​រដ្ឋាភិបាល​របស់​ខ្លួន​ប្ដេជ្ញា​គាំទ្រ​សកម្ម​ភាព​ការ​ងារ​របស់​យូណេស្កូ​ដោយ​ឥត​ងាក​រេ​។

អ្នក​នាំ​ពាក្យ​ចិន​ក៏​ឆ្លៀត​រំលេច​ឱ្យ​ឃើញ​បញ្ហា​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ស្ថាប័ន​អន្តរ​ជាតិ​ផង​ដែរ​។ លោក​និយាយ​អំពី​ខួប​ទី​៨០​ឆ្នាំ​នៃ​ការ​បង្កើត​អង្គ​ការ​សហ​ប្រជា​ជាតិ​។ លោក​ថា​រដ្ឋាភិបាល​ចិន​សូម​អំពាវ​នាវ​​ឱ្យ​​ប្រទេស​ទាំង​អស់​ទូទាំង​​សាកល​លោក​ប្រកាន់​ខ្ជាប់​នូវ​នយោបាយ​ពហុ​ភាគី​និយម​ និង​ចាត់​វិធាន​ការ​ដ៏​ហ្មត់​ចត់​ដើម្បី​គាំទ្រ​ប្រព័ន្ធ​អន្តរ​ជាតិ​ដោយ​ផ្អែក​ទៅ​លើ​គោល​ការណ៍​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ