ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មានម​ហិ​ច្ឆ​តា​ធំ​ត​ភ្ជាប់​ទេសចរណ៍​ផ្លូវទឹក​ពី​សៀមរាប​ទៅ​ខេត្ត​ជាប់​សមុទ្រ

3 ម៉ោង មុន

កម្ពុជា​កំពុង​មាន​មហិច្ឆតា​ពង្រីក​ទេសចរណ៍​ផ្លូវទឹក​ពី​ខេត្ត​សៀ​រាប ទៅ កាន់ ខេត្ត​ជាប់​សមុទ្រ​ដោយ​ផ្ទាល់​តាម​រយ​:​គម្រោង​កសាង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ដែល​កំពុង​តែ​បោះ​ជំហាន​សន្សឹម​ៗ​ទៅ​មុខ​។គម្រោង​នេះ​នឹង​ក្លាយជា​កា​រត​ភ្ជាប់​ជា​ប្រវត្តិសាស្ត្រ​ថ្មី​បំផុត​ដែល​កម្ពុជា​អាច​ធ្វើការ​ត​ភ្ជាប់​ពី​ខេត្តសៀមរាប​ដែល​ជា ប៉ូ​ល​ទេសចរណ៍វប្បធម៌ ទៅ​តំបន់់ឆ្នេរ​សមុទ្រ​ដែល​ជា​ប៉ូ​ល​សេដ្ឋកិច្ច​ទេសចរណ៍​នៅ​ឆ្នេរ ខណៈ​ដែល​បច្ចុប្បន្ន​នេះ​គឺ​មាន​ត្រឹមតែ​កា​រត​ភ្ជាប់​តាម​ផ្លូវអាកាស​និង​ផ្លូវគោក​តែ​ប៉ុណ្ណោះ ។ នេះ​គឺជា​ផែនការ​ដ៏​មាន​មហិច្ឆតា​របស់​កម្ពុជា…

កម្ពុជា​កំពុង​មាន​មហិច្ឆតា​ពង្រីក​ទេសចរណ៍​ផ្លូវទឹក​ពី​ខេត្ត​សៀ​រាប ទៅ កាន់ ខេត្ត​ជាប់​សមុទ្រ​ដោយ​ផ្ទាល់​តាម​រយ​:​គម្រោង​កសាង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ដែល​កំពុង​តែ​បោះ​ជំហាន​សន្សឹម​ៗ​ទៅ​មុខ​។
គម្រោង​នេះ​នឹង​ក្លាយជា​កា​រត​ភ្ជាប់​ជា​ប្រវត្តិសាស្ត្រ​ថ្មី​បំផុត​ដែល​កម្ពុជា​អាច​ធ្វើការ​ត​ភ្ជាប់​ពី​ខេត្តសៀមរាប​ដែល​ជា ប៉ូ​ល​ទេសចរណ៍វប្បធម៌ ទៅ​តំបន់់ឆ្នេរ​សមុទ្រ​ដែល​ជា​ប៉ូ​ល​សេដ្ឋកិច្ច​ទេសចរណ៍​នៅ​ឆ្នេរ ខណៈ​ដែល​បច្ចុប្បន្ន​នេះ​គឺ​មាន​ត្រឹមតែ​កា​រត​ភ្ជាប់​តាម​ផ្លូវអាកាស​និង​ផ្លូវគោក​តែ​ប៉ុណ្ណោះ ។

នេះ​គឺជា​ផែនការ​ដ៏​មាន​មហិច្ឆតា​របស់​កម្ពុជា ហើយ​ពិតជា​សក្តិ​សម​បំផុត​នៅ​ក្នុង​ការ​ចំណាយ​ថវិកា​ដល់ទី ១,៧​ពាន់​លាន​ដុល្លារ​ធ្វើការ​កសាង​ព្រែកជីក​ដែល​មាន​លក្ខណៈ​ទំនើប​និង​មាន​និរន្ត​ភាព គឺ​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​ឡើង​មកនេះ ។

លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ក្នុង​ពេល​អញ្ជើញ​ជា​អធិបតី​ប្រកាស​តែងតាំង ឋានន្តរស័ក្តិ​មន្ត្រី​បច្ចេកទេស​ជាន់ខ្ពស់ នៃ​ក្រប​ខណ្ឌ​មន្ត្រី​បច្ចេកទេស​ជាន់ខ្ពស់ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តសៀមរាប ថ្មី​ៗ​កន្លង​ទៅ​នេះ បាន​លើក​ឡើង​ថា ក្រសួង​មាន​មហិច្ឆតា​ចង់ឱ្យ​មានការ​ធ្វើ​ដំណើរ​ពី​ខេត្តសៀមរាប ទៅ​កាន់​តំបន់​សមុទ្រ​តែ​ម្ដង តាម​រយៈ​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ខណៈ​គម្រោង​នេះ​កំពុង​តែ​អនុវត្ត​ទៅ​តាម​ផែនការ ហើយ​នៅ​ពេល​ព្រែកជីក​ធ្វើ​រួច​ហើយ យើង​អា​ចត​ភ្ជាប់​ពី​ទន្លេ​ទៅ​កាន់​តំបន់​សមុទ្រ​បាន​។

នា​ឱកាស​នោះ​ដែរ លោក​ក៏​បាន​បន្ត​ថា នេះ​ជា​ការ​គិតគូ​អភិវឌ្ឍ​ផ្លូវទឹក​នេះ ដែល​នឹង​នាំ​ប្រទេស​កម្ពុជា​ក្លាយទៅជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ តាម​រយៈ​ការ​ធ្វើ​ឱ្យ​វិស័យ​សាធារណការ និង​ដឹក​ជញ្ជូន កាន់តែ​មាន​ភាព​ប្រទាក់ក្រឡា ភ្ជាប់​ពី​ទីប្រជុំជន​ទៅ​ទី​ជនបទ និង​កាន់តែ​បង្ក​ភាព​ងាយស្រួល​ដល់​ពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ ក៏​ដូច​ជា​ផ្តល់​ជម្រើស​កាន់តែ​ច្រើន​សម្រាប់​ពលរដ្ឋ ។

ចាប់តាំងពី​រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់ផ្តើម​ជា​ផ្លូវការ​បើក​ការដ្ឋាន​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ នា​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៤​មក តម្រាយ​ផ្លូវ​នៃ​ការ​បើក​ការដ្ឋាន​ព្រែក​មាន​ប្រវែង​សរុប​១៨០ គីឡូម៉ែត្រ​ឆ្លងកាត់​ខេត្ត​ចំនួន​៤ គឺ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង​ខេត្ត​កែប គឺ​កំពុង​តែ​បោះ​ជំហាន​សន្សឹម​ៗ​។

នាយក​រដ្ឋមន្ត្រី​កម្ពុជា កាលពី​ថ្ងៃ​ទី ២២ ខែកក្កដា ទើបតែ​បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ និង​តាមដាន​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​គម្រោងការ​កសាង​ព្រែកជីក​ជា​ប្រវត្តិសាស្ត្រ​នេះ ស្រប​ពេល​ដែល​គេ​ដឹង​ថា គម្រោង​នេះ នឹង​បិទ​បញ្ចប់​ដំណើរការ​ចុះ​ពិនិត្យ​ទីតាំង ប្រមូល​ទិន្នន័យ ផ្ទៀងផ្ទាត់​និយាម​កា និង​បោះបង្គោល​ព្រំ​ដី​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ នៅ​ក្នុង​រង្វង់​ថ្ងៃ​ទី​២៥ កក្កដា​ចុង​ស​ប្ដា​ហ៍​នេះ​។

មក​ដល់​ពេល​នេះ គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​នេះ​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​ខ្មែរ​ដែល​មាន​ទុន​វិនិយោគ​ចំនួន ៥១%​និង​ក្រុមហ៊ុន​ចិន CRBC ចំនួន ៤៩%​ក្នុង​រូបភាព​សាងសង់ ប្រតិបត្តិការ និង​ផ្ទេរ ដោយ​គ្រោង​បញ្ចប់​ការ​សាងសង់​ឲ្យ​រួចរាល់​នៅ​ឆ្នាំ ២០២៨​ខាង​មុខ​។

សរុប​ទៅ​គម្រោង​នេះ​គឺជា​គម្រោង​ដ៏​មហិមា​មួយ​ដែល​កម្ពុជា​បាន​កំណត់​គោលដៅ​ឲ្យ​ចេញ​ជា​លទ្ធផល ទុកជា​កំណត់ហេតុ​ប្រចាំ​សតវត្សរ៍​ទី​២១ ។ ក្រោយ​ពេល​ដែល​វា​បញ្ចា​ប់ គម្រោង​នេះ នឹង​ក្លាយជា គម្រោង​ដែល​នឹង​អាច​ធ្វើ​ឲ្យ​ចរាចរណ៍​តាម​ផ្លូវទឹក​ដែល​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​តម្លៃ​ថោក​បំផុត​មួយ​គឺ​អាច​មាន​សភាព​កាន់តែ​មមាញឹក ។ យើង​ក៏​រំពឹង​ផង​ដែរ​ថា គម្រោង​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​កម្ពុជា អាច​សម្រេច​បាន​នូវ​ផែនការ​លើកកម្ពស់​អនុត្តរភាព​នៃ​វិស័យ​ដឹក​ជញ្ជូន​នៅ​ក្នុង​ប្រទេស​កាន់តែ​ជោគជ័យ ។ វា​នឹង​ជួយ​កាត់​បន្ថយ​រយៈពេល ចម្ងាយ និង​តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន​នា​ពេល​បច្ចុប្បន្ន ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម និង មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម ការ​អភិវឌ្ឍ​ផែ​រណប​ថ្មី​ៗ​ជា​ច្រើន​។ គម្រោង​នេះ​ក៏​នឹង​ពង្រីក​តំបន់​អភិវឌ្ឍន៍​កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និង​ចិញ្ចឹមសត្វ​ដើម្បី ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ