រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា សម្តេចតេជោបានយកចិត្តទុកដាក់ណាស់ ចំពោះអង្កការសង្គមស៊ីវិល និងដៃគូNGOផ្សេងៗ ដែលធ្វើការពិតប្រាកដ និងជាប្រយោជន៍ដល់ប្រជាពលរដ្ឋ។
ការលើកឡើងរបស់សម្តេចបវរធិបតីខណៈរាជរដ្ឋាភិបាល អាណត្តិទី៧នេះ ក៏បន្តប្តេជ្ញាចិត្តធ្វើការគាំទ្រទៅដល់សកម្មភាពដៃគូររបស់កម្ពុជា ដូចជាអង្គការសង្គមស៊ីវិល អង្គការអន្តរជាតិ ដែលធ្វើការជាមួយគ្នា ដោយពិតប្រាកដ ក្នុងការជួយដល់ប្រជាពលរដ្ឋ ជាពិសេស នៅសហគមន៍ដែលត្រូវការជំនួយ ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ មជ្ឈមណ្ឌលផ្កាឈូករបស់អង្កការមូលនិធិកុមារកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ ស្ថិតនៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាលសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លោក Scott Neeson ស្ថាបនិកមូលនិធិកុមារកម្ពុជា បានលះបង់ជាច្រើន ដើម្បីបានមកធ្វើការដោយបេះដូង ជាមួយនឹងប្រជាពលរដ្ឋកម្ពុជា តួរយ៉ាងមួយឆ្នាំៗ បានចេញទៅរៃអង្គាសថវិកាជាច្រើន ដើម្បី កុមារកម្ពុជា និងបានឃើញលទ្ធផលជាក់ស្តែង ។
ជាមួយគ្នានោះដែរ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានចាត់ទុកកិច្ចការងារដ៏ពិតប្រាកដ និងស្មោះត្រង់របស់អង្គភាព មូលនិធិកុមារកម្ពុជា គឺជាដៃគូរដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបំពេញការងារដោយបេះដូង ក្នុងការជួយសង្គ្រោះកុមារកម្ពុជា។
សម្តេចធិតបីក៏បានរំលឹកថា សម្តេចតេជោ លោកយកចិត្តទុកដាក់ណាស់ ចំពោះដៃគូ NGO ផ្សេងៗ ដែលធ្វើការពិតប្រាកដ ដើម្បីរួមគ្នាជួយប្រជាពលរដ្ឋយើង នេះគឺជាការពិត កម្ពុជាមានដៃគូររាប់រយរាប់ពាន់ នៅក្នុងប្រទេស សិទ្ធិសេរីភាពរបស់ NGO ដែលធ្វើការជាដៃគូររបស់កម្ពុជាល្អ ធ្វើការដោយបេះដូង ធ្វើការដោយពិតប្រាកដ នៅក្នុងការជួយ ប្រជាពលរដ្ឋរបស់កម្ពុជា ជាការឆ្លើយតបនៅទីនេះ គឺជាអ្វីដែលលទ្ធផលជាក់ស្តែង នៅក្នុងការបង្កើននូវផលប្រយោជន៍បន្ថែមៗ ជូនសហ គមន៍របស់ ។
លើសពីនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភានេះ ក៏នៅបន្តប្តេជ្ញាចិត្តជួយ ធ្វើការគាំទ្រទៅដល់សកម្មភាពដៃគូររបស់កម្ពុជា ដូចជាអង្គការសង្គមស៊ីវិល អង្គការអន្តរជាតិ ដែលធ្វើការជាមួយគ្នា ក្នុងការជួយដល់ប្រជាពលរដ្ឋ ជាពិសេសនៅសហគមន៍ដែលត្រូវការជំនួយ សហគមន៍ក្រក្រ ឬមួយកុមការ និងស្ត្រីដែល រងគ្រោះផងដែរ។
សូមជម្រាបថាបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃកាលពីពីឆ្នាំ២០២៤បានឲ្យដឹងថា បច្ចុប្បន្ននេះ មានអង្គការ សមាគម ក្នុងស្រុក សរុប មានចំនួន៦ ២៧៩ ត្រូវបានចុះបញ្ជីនៅក្រសួ ងមហាផ្ទៃ និងអាចធ្វើសកម្មភាពដោយសេរីស្របតាមច្បាប់។
ក្នុងចំណោមអង្គការសមាគម ទាំងនេះ មានមួយចំនួនត្រូវបានក្រសួងមហាផ្ទៃគូសបញ្ជាក់ថា បានបំបេញកាតព្វកិច្ច ស្របតាមច្បាប់ស្តីពីសមាគម និង អង្គការមិនមែនរដ្ឋាភិបាលរួចហើយ។ ប៉ុន្តែនៅមួយចំនួនទៀត មិនបានបំបេញកាតព្វកិច្ចនេះនៅឡើយ ទើបក្រសួងដាក់កំហិត ឲ្យអង្គការ សមាគម ដែលមិនទាន់បានដាក់របាយការណ៍ប្រចាំឆ្នាំមកក្រសួងមហាផ្ទៃ ៕
ចែករំលែកព័តមាននេះ