ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​អំពាវនាវ​គ្រប់​ភាគី​បង្កើន​ការ​ចូលរួម​ក្នុង​យុទ្ធនាការ​ប្រឆាំង​អំពើ​រំ.លោ.ភ បំពាន​គ្រប់​រូបភាព​នៅ​​កម្ពុជា

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ បង្កើន​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​យុទ្ធនាកា​រ​ប្រឆាំង​អំពើ​រំលោភ​បំពាន​គ្រប់​រូបភាព​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ ។ ការ​អំពាវនាវ​របស់​ប្រមុខ​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​…

រាជធានី​ភ្នំពេញ​ ៖​ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ បង្កើន​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​យុទ្ធនាកា​រ​ប្រឆាំង​អំពើ​រំលោភ​បំពាន​គ្រប់​រូបភាព​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ ។

ការ​អំពាវនាវ​របស់​ប្រមុខ​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ មជ្ឈ​មណ្ឌល​ផ្កាឈូក អង្គភាព​ការពារ​កុមារ​នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា ដែល​មាន​ទីតាំង​នៅ​ខេត្តកណ្ដាល នា​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៥ សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​ បាន​ថ្លែងអំណរ​គុណ​ដល់​មូលនិធិ​កុមារ​កម្ពុជា ក៏​ដូច​ជា​អង្គភាព ការពារ​កុមារ ដែល​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​ថែទាំ គាំពារ និង​ផ្ដ​ល់​ក្ដី​សង្ឃឹម​ដល់​កុមារ​កម្ពុជា ដែល​រង​គ្រោះ និង​ងាយ​រង​គ្រោះ​នៅ​កម្ពុជា​។

សម្ដេច​បវរ​ធិ​បតី បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​​ «​ខ្ញុំសូម​អំពាវនាវ​ដល់​គ្រប់​ក្រសួង​-​ស្ថាប័ន អា​ជ្ញា
​ធរ​គ្រប់​លំដាប់ថ្នាក់ វិស័យ​ឯកជន សង្គម​ស៊ី​វិល ដៃគូ​អភិវឌ្ឍ អង្គការ​ជាតិ​-​អន្ដរជាតិ សូម​ប​ង្កើ​ន​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​អំពើ​រំលោភ​បំពាន គ្រប់​រូប ភាព​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​»​។

ជាមួយ​គ្នា​នោះ​ដែរ​ សម្ដេច​បវរ​ធិ​បតី​បាន​លើក​ឡើង​ថា អង្គភាព​ការពារ​កុមារ​នៃ​អង្គការ​មូលនិធិ កុមារ​កម្ពុជា គឺជា​សមិទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​។ អង្គភាព​ការពារ​កុមារ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៣ ជាមួយ​គោលបំណង​ក្នុង​ជ្រោមជ្រែង​គ្រប់​ជ្រុងជ្រោយ នៅ​ក្នុង​ការ​ស៊ើបអង្កេត និង​កិច្ច​គាំ ពារ​កុ មា​រង​គ្រោះ ដោយសារ​បទល្មើស បៀតបៀន​កេងប្រវ័ញ្ច​។

សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ដ្រី​បានឱ្យ​ដឹង​ទៀត​ថា លើស​ពី​នេះ អង្គភាព​ការពារ​កុមារ​នៃ​អង្គការ មូល​និធិ​កុមារ​កម្ពុជា​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ និង​បេស​កម្ម​ច្បាស់លាស់ និង​គុណ​តម្លៃ​ត្រឹមត្រូវ សម្រាប់​ដឹកនាំ​អង្គភាព​ឱ្យ​ទទួល​បាន​ជោគជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ