ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រឡង​បា.ក់​ឌុប​ឆ្នាំ​នេះ​ សិស្ស​បាន​និ​ទ្ទេស​​ខ្ពស់​ជាងគេ​នឹង​ទទួល​បាន​​ឡាន​អគ្គិសនី​១​គ្រឿង

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ ការ​ប្រឡង​សញ្ញាបត្រ​ធ​ម្យ​ម​សិក្សា​ទុតិយភូមិ​ឬ​ហៅ​ថា​ ​បាក់​ឌុ​ប​នៅ​ឆ្នាំ​២០២៥ នេះ ​សិស្ស​ដែល​បាន​ពិន្ទុ​ខ្ពស់​ជាងគេ​ នឹង​ទទួល​បាន​រថយន្ត​អគ្គិសនី​មួយ​គ្រឿង​។ ​នេះ​បើ​តាម​ឲ្យ​ដឹង​ពី​ក្រសួង​អប់រំ​យុវជន ​និង​កីឡា​ ។…

រាជធានី​ភ្នំពេញ ​៖​ ការ​ប្រឡង​សញ្ញាបត្រ​ធ​ម្យ​ម​សិក្សា​ទុតិយភូមិ​ឬ​ហៅ​ថា​ ​បាក់​ឌុ​ប​នៅ​ឆ្នាំ​២០២៥ នេះ ​សិស្ស​ដែល​បាន​ពិន្ទុ​ខ្ពស់​ជាងគេ​ នឹង​ទទួល​បាន​រថយន្ត​អគ្គិសនី​មួយ​គ្រឿង​។ ​នេះ​បើ​តាម​ឲ្យ​ដឹង​ពី​ក្រសួង​អប់រំ​យុវជន ​និង​កីឡា​ ។

ការ​លើក​ឡើង​របស់​ក្រសួង​អប់រំ​នេះ​ ខណៈ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២៥ ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែសីហា​ខាង​មុខ​នេះ​ ។

យោង​តាម​បណ្តាញ​សង្គម​របស់​ក្រសួង​អប់រំ​បាន​ឲ្យ​ដឹង​ថា នា​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៥ លោក​ជំទាវ​បណ្ឌិត គឹ​ម សេដ្ឋា​នី រដ្ឋលេខាធិការ​ប្រចាំការ បាន​ទទួល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន​មួយក្នុងស្រុក ​។

ជំនួប​នេះ​ផ្ដោត​ទៅ​លើ​ការ​ផ្តល់​ជូន​រថយន្ត​អគ្គិសនី Leapmotor TO3 ជូន​ដល់​សិស្សានុសិស្ស​ដែល​ទទួល​បាន កម្រិត​ពិន្ទុ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ខ្ពស់​ជាងគេ​ប្រចាំ​ប្រទេស (​តែ​ម្នាក់​គត់​) សម្រាប់​សម័យ​ប្រឡង ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៥ ខាង​មុន​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា រថយន្ត Leapmotor T03 គឺជា​ប្រភេទ​រថយន្ត City Car ទ្វារ​-5 អគ្គិសនី​សុទ្ធ​100% ដែល​អាច​បើកបរ​បាន​៣១០Km សម្រាប់​ការ​សាក​ថាមពល​មួយ​ពេញ និង​មាន​លក្ខណៈ​ពិសេស​ទំនើប​ដ៏​សំបូរ​បែប​ជា​ច្រើន​ដែល​មាន​តម្លៃ $១៥ ៩៩០​។

គោលបំណង​នៃ​ការ​ផ្ដល់​ជូន​រថយន្ត​អគ្គិសនី Leapmotor TO3 នេះ​គឺ​ដើម្បី (១) ចូលរួម​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​អប់រំ​ឱ្យ​កាន់តែ​រីក​ចម្រើន និង​ស្រប​តាម​ការ​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល ​ក្នុង​ការ​គាំទ្រ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ងាក​មក​ប្រើប្រាស់​រថយន្ត​អគ្គិសនី​ដើម្បី​ចូលរួម​ថែទាំ​ដល់​បរិស្ថាន និង​កាត់​បន្ថយ​នៅ​ឧស្ម័ន​ពុល​ដែល​ប៉ះពាល់​ដល់​បរិយាកាស (២) លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ឱ្យ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ដើម្បី​ទទួល​បាន​នូវ​លទ្ធផល​ល្អ​ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ខាង​មុខ​នេះ​ ។

តប​នឹង​ការ​លើក​ឡើង​ខាងលើ លោក​ជំទាវ​បណ្ឌិត រដ្ឋលេខាធិការ​ប្រចាំការ បាន​សម្តែង​ការ​កោតសរសើរ និង​ថ្លែង​អំណរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​របស់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ឱ្យ​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ និង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​រថយន្ដ​អគ្គិសនី ​ដើម្បី​ចូលរួម​ថែទាំ​ដល់​បរិស្ថាន និង​កាត់​បន្ថយ​នៅ​ឧស្ម័ន​ពុល​ដែល​ប៉ះពាល់​ដល់​បរិយាកាស​ដែល​ស្រប​តាម​ការ​លើកទឹកចិត្ត​របស់​រដ្ឋាភិបាល​នីតិកាល​ទី​៧​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ