ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ប្រាប់​ថៃ​ថា «​កុំ​បៀម​ឈា.ម ព្រួសដាក់​គេ​» ព្រោះ​វា​គ្មាន​សីលធម៌​និង​សុច្ចរិត​ភាព

11 ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត កាលពី​ថ្ងៃ​ទី ២២ ខែ កក្កដា បាន​ប្រាប់​ថៃ​ថា “​កុំ​បៀ​ប​ឈាម…

នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត កាលពី​ថ្ងៃ​ទី ២២ ខែ កក្កដា បាន​ប្រាប់​ថៃ​ថា “​កុំ​បៀ​ប​ឈាម ព្រួស​ដាក់​គេ​” ខណ​: ដែល​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​កំពុង​តែ​មាន​ទំនាស់​ជាមួយ​គ្នា​ដោយ​ផ្តើម​ចេញពី​បញ្ហា​ព្រំដែន​មិន​ច្បាស់លាស់​។

សម្តេច​ធិ​បតី បាន​សរសេរ នៅ​តាម​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក ផេ​ក ថា “​វិធីសាស្ត្រ​បៀម​ឈាម​ព្រួស​ដាក់​អ្នក​ដទៃ មិនមែន​ជា​វិធីសាស្ត្រ​ដែល​មាន​សីលធម៌​និង​សុច្ចរិត​ភាព​នោះ​ទេ​។ វិធីសាស្ត្រ​បែប​នេះ​មិន​ត្រូវ​ប្រើ​ទេ បើ​យើង​ពិតជា​ចង់​កសាង​នូវ​ទំនុកចិត្ត​រវាង​គ្នា​និង​គ្នា​”​។

សម្តេច​បាន​ធ្វើការ​កត់​សម្គ​ល់​ថា មួយ​រយៈ​នេះ ថ្នាក់ដឹកនាំ​នយោបាយ កងទ័ព និង​បណ្ដាញសារព័ត៌មាន​ថៃ បាន​ធ្វើការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា​ពាក់ព័ន្ធ​នឹង​បញ្ហា​មួយ​ចំនួន​ដូច​ជា​លូកដៃ​ចូល​នយោបាយ​ផ្ទៃក្នុង​ថៃ ការ​ដាក់​មីន ព្រមទាំង​បាន​ធ្វើការ​គម្រាម​ដាក់​ចេញ​នូវ​វិធានការ​ជា​ឯកតោភាគី​នៅ​ក្នុង​តំបន់​ដែល​មាន​វិវាទ រួម​មាន​តំបន់​មុំ​បី និង​ប្រាសាទតាមាន់ធំ ។​ល​។

ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួងការពារជាតិ ក្រសួង ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​របស់​កម្ពុជា បាន​ធ្វើការ​ឆ្លើយ​តប​យ៉ាង​សកម្ម​ទៅ​លើ​ការ​ចោទប្រកាន់​ទាំងនោះ ដើម្បី​ការពារ​ភាព​ត្រឹមត្រូវ​របស់​កម្ពុជា​ជា​បន្តបន្ទាប់​រួច​ហើយ ក៏​ដូច​ជា​ការ​ត្រៀម​ដាក់​ចេញ​នូវ​វិធានការ​ចាំបាច់​បន្ថែម​ទៀត​ក្នុង​គោលដៅ​ការពារ​ឧត្តម​ប្រយោជន៍​ជាតិខ្មែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ