ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើប្រាស់​គ្រឿ.ង.ញៀ.ន​លើស​កំរិតកាន់កាំ.​បិត​ផ្គា.ក់​ដើរ​កា.ប់​គេឯង​រត់​ពេញ​ភូមិ​

16 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ដោយសារ​តែ​ឥទ្ធិពល​នៃ​គ្រឿងញៀន​ប្រើ​លើស​កំរិត ធ្វើ​ឱ្យ​បុរស​ម្នាក់​ម្នាក់​ដេញ​វាយ​ស្ត្រី​ពីរ​នាក់​រង​របួស និង​បាន​ទាញ​កំ​បិត​ផ្គាក់​ដេញ​កាប់​គេឯង​រត់​ពេញ​ភូមិ ត្រូវ​បាន​កម្លាំង​នគរបាល​ធ្វើការ​ឃាត់ខ្លួន​ ។ ការ​ឃាត់ខ្លួន​បុរស​ញៀន​ថ្នាំ​ដេញ​កាប់​គេឯង​ពេញ​ភូមិ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២១…

ខេត្តកំពង់ស្ពឺ​ ៖ ដោយសារ​តែ​ឥទ្ធិពល​នៃ​គ្រឿងញៀន​ប្រើ​លើស​កំរិត ធ្វើ​ឱ្យ​បុរស​ម្នាក់​ម្នាក់​ដេញ​វាយ​ស្ត្រី​ពីរ​នាក់​រង​របួស និង​បាន​ទាញ​កំ​បិត​ផ្គាក់​ដេញ​កាប់​គេឯង​រត់​ពេញ​ភូមិ ត្រូវ​បាន​កម្លាំង​នគរបាល​ធ្វើការ​ឃាត់ខ្លួន​ ។ ការ​ឃាត់ខ្លួន​បុរស​ញៀន​ថ្នាំ​ដេញ​កាប់​គេឯង​ពេញ​ភូមិ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៥ ស្ថិត​នៅ​ក្នុង ភូមិ​អណ្តូង​ប្រាំង ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​ ។

នគរបាល​ស្រុក​គងពិសី​បាន​និយាយ​ឱ្យ​ដឹង​ថា មាន​ករណី​ហិង្សា​ដោយ​ចេតនា​មួយ​បាន​កើតឡើង​នៅ​ក្នុង ភូមិ​អណ្តូង​ប្រាំង ឃុំ​ស្រង់ ស្រុក​គងពិសី ដោយ​មានឈ្មោះ គ្រិ​ប សុ​ធឿ​ង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​~​ឃុំ​កើតហេតុ​ខាងលើ បាន​កាន់​កាំបិត​ផ្គាក់ លី​លើ​ស្មា ដើរ​សំដៅ​ទៅ​កាប់​ឈ្មោះ អ៊ុ​ង ថន ភេទ​ស្រី អាយុ​៥៧ ឆ្នាំ​រស់នៅ​ភូមិ​~​ឃុំ​ជាមួយ​គ្នា ប៉ុន្តែ​ត្រូវ​ប្អូនប្រុស ដែល​រស់នៅ​ជាមួយ ឈ្មោះ អ៊ុ​ង ថន ចាប់​ទាញ​ចេញ​មក​ក្រៅរបង​ផ្ទះ ពេល​នោះ​មានឈ្មោះ ឃួ​ន ណា​វី អាយុ​៧៣ ឆ្នាំ រស់នៅ​ភូមិ​~​ឃុំ​ជាមួយ​គ្នា បាន​មក​ជួយ​ចាប់​ឃាត់ ក៏​ត្រូវ​បាន​ឈ្មោះ គ្រិ​ប សុ​ធឿ​ង បាន​កាន់​កាំបិត​ផ្គាក់​បំ​រ៉ុ​ង​កាប់​តែ​ត្រូវ​អ្នក​នៅ​ទីនោះ​ចាប់​កាំបិត​ទាន់ ហើយ​ជន​បង្ក​ក៏​បាន​វាយ​មួយ​ដៃ​ចំ​ដៃ​ខាងឆ្វេង បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ជួល​រង​របួសស្រាល​។ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ ប្តឹង​ទៅ​នគរបាល​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ធ្វើការ​ឃាត់ខ្លួន​ដកហូត​វត្ថុ​តាង កាំបិត​ផ្គាក់​ដង​ឫស្សី​០១​ដើម​។ នគរបាល​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ ជា​មុខសញ្ញា​ប្រើ​ប្រាស់​​គ្រឿងញៀន​ជា​ប្រចាំ​ហើយ​នៅ​ថ្ងៃ​កើតហេតុ​បាន​ប្រើប្រាស់​លើស​កំរិត​(​បែក​ថ្នាំ​ញៀន​) ក៏​បង្ករ​ហេតុ​ដេញ​កាប់​គេឯង​ពេញ​ភូមិ​តែ​ម្តង​។

បច្ចុប្បន្ន ​ជនសង្ស័យ​ខាងលើ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ