បើហាមហើយនៅតែសង់ទៀត គួរលើកគាត់ឱ្យធ្វើម្ចាស់ស្រុកទីនោះទៅបានទេ?
- ព្រៃវែង
ខេត្តព្រៃវែង ៖ ឃ្លាំងជីមួយកន្លែង ដែលស្ថិតនៅចំណុចមាត់ទន្លេមេគង្គ ក្នុងភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ( ក ) ស្រុកពាមរក៍ ខេត្តព្រៃវែង…
ខេត្តព្រៃវែង ៖ ឃ្លាំងជីមួយកន្លែង ដែលស្ថិតនៅចំណុចមាត់ទន្លេមេគង្គ ក្នុងភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ( ក ) ស្រុកពាមរក៍ ខេត្តព្រៃវែង…
ខេត្តព្រៃវែង ៖ ឃ្លាំងជីមួយកន្លែង ដែលស្ថិតនៅចំណុចមាត់ទន្លេមេគង្គ ក្នុងភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ( ក ) ស្រុកពាមរក៍ ខេត្តព្រៃវែង កំពុងចាក់បេតុង រំលោភយកដីចំណីទន្លេ ទាំងដែលកន្លងមកអាជ្ញាធរស្រុកនិងខេត្តធ្លាប់បានចុះទៅហាមឃាត់ហើយ ប៉ុន្តែម្ចាស់សំណង់រឹងទទឹងមិនស្ដាប់ ហើយនៅតែបន្តសាងសង់ ។ បើខ្លាំងម៉្លឹងៗ គួរលើកគាត់ធ្វើម្ចាស់ស្រុកទីនោះពិតជាសមណាស់ ។
ប្រជាពលរដ្ឋនៅក្បែរទីតាំងនោះ បានឲ្យដឹងថាទីតាំងសំណង់នោះ គេបានធ្វើឃ្លាំងដ៏ធំមួយសម្រាប់យកជីពីប្រទេសវៀតណាម មកស្តុបនិងចែកចាយបន្តនៅទីនេះ នៅលើដីកម្មសិទ្ធិរបស់គេ។ ប៉ុន្តែថ្មីៗនេះ គេបានចាក់ដីពង្រីកបន្តចូលដល់មាត់ទឹក ដែលជាដីចំណីទន្លេ និងបានចាក់សសរបេតុងធ្វើគ្រឹះទប់យ៉ាងរឹងមាំ ក្នុងគម្រោងចង់សាងសង់សំណង់អ្វីបន្ថែមទៀត។ ប៉ុន្តែដោយសារការសាងសង់សំណង់នៅចំណុចដីចំណីទន្លេនេះ ជាការលួចសង់ដោយគ្មានច្បាប់អនុញ្ញាត ទើបគេឃើញអាជ្ញាធរស្រុក បានចុះមកឃាត់មិនឱ្យសាងសង់ ប៉ុន្តែម្ចាស់សំណង់ហាក់មិនស្ដាប់អាជ្ញាធរទេ ពោលពេលអាជ្ញាធរទៅបាត់ គេក៏បន្តសាងសង់ដដែល។
ក្រោយមករំលងប៉ុន្មានថ្ងៃគេឃើញអាជ្ញាធរខេត្តព្រៃវែងនិងមន្ត្រីជំនាញ ក៏ចុះមកហាមឃាត់ម្ដងទៀត ប៉ុន្តែលើកទី២នេះ ក៏មិនខុសពីលើកទី១ដែរ គឺម្ចាស់សំណង់នៅតែបន្តធ្វើដដែល រហូតដល់សព្វថ្ងៃនេះគឺមិនបានឈប់ទេ។ ដោយឡែកខាងអាជ្ញាធរស្រុកពាមរក៍ បានឲ្យដឹងថា ម្ចាស់សំណង់មួយនេះ គឺមានចរិតក្អេងក្អាងរឹងរូសខ្លាំងណាស់ អាជ្ញាធរស្រុកនិងខេត្តបានហាមឃាត់ហើយ តែគេមិនស្ដាប់ ថែមទាំងបោះសម្ដីឱ្យប្ដឹងទៅតុលាការទៀត ចំពោះមុខពេលនេះអាជ្ញាធរស្រុកមិនទាន់អាចធ្វើអ្វីបានទេ គឺកំពុងរង់ចាំមើលចំណាត់ការរបស់អាជ្ញាធរខេត្ត។
ចំណែកលោក ចាន់ រ៉ាន់ អភិបាលរងខេត្តព្រៃវែងបានឲ្យដឹងនៅរសៀលថ្ងៃទី 22 កក្កដានេះថា ទីតាំងខាងលើនេះ ម្ចាស់សំណង់មិនត្រឹមតែសង់រំលោភយកដីច្រាំងទន្លេទេ ថែមទាំងរំលោភចូលដីចំណីផ្លូវជាតិលេខ 11 និងសង់រ៉ៃចូលក្នុងទឹកទន្លេដោយគ្មានច្បាប់អនុញ្ញាតទៀតផង ដូច្នេះនៅថ្ងៃទី 23 កក្កដា រដ្ឋបាលខេត្តព្រៃវែង និងចេញលិខិតមួយហាមឃាត់គ្រប់សកម្មភាពទាំងអស់ នៅទីតាំងនោះ ហើយក្នុងករណីម្ចាស់ទីតាំងនៅតែបំពាន រដ្ឋបាលខេត្តនិងមានវិធានការក្តៅបន្តថែមទៀត ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ