ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រែស​ពេក,​និស្សិត​ស្រី​ថៃ​ម្នាក់​លោត​ពី​លើ​អគារ​ជាន់​ទី​៥​តែ​មិន​ស្លា.ប់

19 ម៉ោង មុន

ទី​ក្រុង​បាងកក​៖ ​កាល​ពី​ព្រឹក​មិញ នារី​​ជន​ជាតិ​ថៃ​វ័យ​១៩​ឆ្នាំ​ម្នាក់​ជា​និស្សិត​សាកល​វិទ្យា​ល័យ​នៃ​ខេត្ត​នគរ​រាជ​សីមា​​ដោយ​សារ​តែ​មាន​​​អារម្មណ៍​តាន​តឹង​ខ្លាំង និង​ស្ត្រែស​ខ្លាំង​ពេក​ក៏​សម្រេច​ចិត្ត​លោត​ពី​លើ​ជាន់​ទី​៥​នៃ​អគារ​ដ៏ខ្ពស់​ស្កឹម​ស្កៃ​មួយ​។ ​ជា​លទ្ធ​ផល​ នាង​មិន​បាន​បាត់​បង់​ជីវិត​ដូច​ការប៉ុន​​ប៉ង​នោះ​ទេ​។ ប៉ុន្តែ​ក៏​បាន​រង​របួស​គ្រាំ​ក្នុង​យ៉ាង​ធ្ងន់​ធ្ងរ​ស្ទើរ​ស្លាប់​ស្ទើរ​រស់​ផង​ដែរ​។​ សមត្ថ​កិច្ច​​​បាន​ទទួល​ដំណឹង​នេះ​នៅ​ម៉ោង​៨:៣០​ព្រឹក​។ មាន​គេ​ទូរ​ស័ព្ទ​ប្រាប់​ថា​មនុស្ស​ម្នាក់​ធ្លាក់​ពី​លើ​អគារ​នៃ​បរិវេណ​សាកល​វិទ្យា​ល័យ​មួយ​នៅ​ក្នុង​ទី​រួម​ខេត្ត​នេះ​។ គេ​បាន​បញ្ជូន​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ដើម្បី​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ជា​បន្ទាន់​។…

ទី​ក្រុង​បាងកក​៖ ​កាល​ពី​ព្រឹក​មិញ នារី​​ជន​ជាតិ​ថៃ​វ័យ​១៩​ឆ្នាំ​ម្នាក់​ជា​និស្សិត​សាកល​វិទ្យា​ល័យ​នៃ​ខេត្ត​នគរ​រាជ​សីមា​​ដោយ​សារ​តែ​មាន​​​អារម្មណ៍​តាន​តឹង​ខ្លាំង និង​ស្ត្រែស​ខ្លាំង​ពេក​ក៏​សម្រេច​ចិត្ត​លោត​ពី​លើ​ជាន់​ទី​៥​នៃ​អគារ​ដ៏ខ្ពស់​ស្កឹម​ស្កៃ​មួយ​។ ​ជា​លទ្ធ​ផល​ នាង​មិន​បាន​បាត់​បង់​ជីវិត​ដូច​ការប៉ុន​​ប៉ង​នោះ​ទេ​។ ប៉ុន្តែ​ក៏​បាន​រង​របួស​គ្រាំ​ក្នុង​យ៉ាង​ធ្ងន់​ធ្ងរ​ស្ទើរ​ស្លាប់​ស្ទើរ​រស់​ផង​ដែរ​។​

សមត្ថ​កិច្ច​​​បាន​ទទួល​ដំណឹង​នេះ​នៅ​ម៉ោង​៨:៣០​ព្រឹក​។ មាន​គេ​ទូរ​ស័ព្ទ​ប្រាប់​ថា​មនុស្ស​ម្នាក់​ធ្លាក់​ពី​លើ​អគារ​នៃ​បរិវេណ​សាកល​វិទ្យា​ល័យ​មួយ​នៅ​ក្នុង​ទី​រួម​ខេត្ត​នេះ​។ គេ​បាន​បញ្ជូន​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ដើម្បី​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ជា​បន្ទាន់​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ប៉ែក​ខាង​ជើង​នៃ​អគារ​មហា​វិទ្យា​ល័យ​គ្រប់​គ្រង​ធុរ​កិច្ច​។ អគារ​នេះ​មាន​កម្ពស់​៥​ជាន់​។

និស្សិត​ឆ្នាំ​ទី​២​ម្នាក់​នោះ​កំពុង​សិក្សា​មុខ​វិជ្ជា​គ្រប់​គ្រង​ទូទៅ​។ បន្ទាប់​ពី​លោត​ទម្លាក់​ខ្លួន​ពី​លើ​អគារ​នោះ គេ​ឃើញ​ថា​នាង​នៅ​មាន​ដង្ហើម​ដក​ ​ហើយ​នៅ​ដឹង​ខ្លួន​ (មិន​សន្លប់)។ នៅ​ពេល​នោះ នាង​ធ្លាក់​ទៅ​លើ​វាល​ស្មៅ​។ នាង​អាច​និយាយ​តិច​ៗ​ដើម្បី​ស្នើ​សុំ​ទឹក​ផឹក​ និង​ព្យាយាម​ចាក​ចេញ​ពី​ទី​នោះ​។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​ប្រាប់​ថា​ជើង​ទាំង​២​របស់​នាង​​បាក់​ហើយ​ ហើយ​​ត្រូវ​កាត់​ចេញ​។

មិន​តែ​ប៉ុណ្ណោះ នាង​ហាក់​ដូច​ជា​ឈឺ​ដើម​ទ្រូង​យ៉ាង​ខ្លាំង​។ ដូច្នេះ គេ​ក៏​បញ្ជូន​នាង​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​។ មិត្ត​ភក្ដិ​ម្នាក់​របស់​នារី​រូប​នោះ​ប្រាប់​អាជ្ញា​ធរ​ថា​នាង​មាន​ប្រវត្តិ​កើត​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ និង​ធ្លាប់​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ថែម​ទៀត​ផង​។  សាក្សីនៅ​នឹង​កន្លែង​កើត​ហេតុ​ប្រាប់​ថា​ពួក​គេ​ឃើញ​នារី​រូប​នោះ​ដើរ​ឡើង​ទៅ​សំយាប​ជាន់​ទី​៥​នៃ​អគារ ហើយ​ក៏​លោត​ចុះ​មក​តែ​ម្ដង​។

គ្រូ​ពេទ្យ​ប្រាប់​ថា​​កាល​ពី​មុន​នេះ​ នាង​សន្លប់​ធំ និង​ស្ថិត​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​។ ប៉ុន្តែ​​ឥឡូវ​នេះ​ ស្ថាន​ភាព​​របួស​បាន​​ប្រ​សើរ​ជាង​មុន​​​បន្តិច​។ នាង​អាច​ដឹង​ខ្លួន​ពី​សន្លប់​ និង​អាច​ឆ្លើយ​សំណួរ​បាន​។ គេ​បាន​បញ្ជូន​នាង​ទៅ​បន្ទប់​វះ​កាត់​ដើម្បី​ព្យាបាល​មុខ​របួស​ជា​ច្រើន​កន្លែង​ដូច​ជា​បាក់​ជើង​, បាក់​ឆ្អឹង​ត្រគាក និង​ប្រេះ​សួត​។ ក្រុម​គ្រូ​ពេទ្យ​នៅ​តែ​បន្ត​តាម​ដាន​ស្ថាន​ភាព​មុខ​របួស​​របស់​នាង​ដោយ​យក​ចិត្ត​ទុក​ដាក់។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​សារ​ព័ត៌​មាន​បាង​កក​ប៉ុស្តិ៍​​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ