ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ សុខ ធី ឈ្នះ​ខ្សែក្រវាត់ ISKA ប្រភេទ​ទម្ង​ន់​៦០​គីឡូក្រាម

20 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត! ​កី​ឡករ សុខ ធី ធ្វើ​បាន​សម្រេច​ហើយ ក្នុង​ការ​យកឈ្នះ​កីឡាករ Samuel Olyas…

រាជធានី​ភ្នំពេញ ៖ ទីបំផុត! ​កី​ឡករ សុខ ធី ធ្វើ​បាន​សម្រេច​ហើយ ក្នុង​ការ​យកឈ្នះ​កីឡាករ Samuel Olyas ដោយ​ពិន្ទុ នៅ​លើ​សង្វៀន​ប៉ុស្តិ៍​ទូរទស្សន៍​អ​ប្សា​រា កាលពី​ថ្ងៃអាទិត្យ​ ទី​២០ ខែកក្កដា ឆ្នាំ​២០២៥ ដោយដណ្ដើម​បានជា​ម្ចាស់​ខ្សែក្រវាត់ ISKA KUNKHMER WORLD CHAMPION ក្នុង​ប្រភេទទ​ម្ង​ន់​៦០​គីឡូ​គ្រាម ។

សម្រាប់​ការ​ប៉ះ​គ្នា​ជាមួយ​អ្នក​ប្រដាល់​សញ្ជាតិ​អេ​ស្ប៉ា​ញ លើក​នេះ ​មិនមែន​ជា​រឿង​ធម្មតា​នោះ​ទេ ទោះបីជា​នៅ​ត្រឹម​ទឹក​ទី​១ សុខ ធី បាន​បើក​ការ​វាយ​សម្រុក​ធ្វើ​ឱ្យ Samuel Olyas ដួល​ទាំង​ជំហរ​ក្ដី ប៉ុន្តែ​ក៏​ត្រូវ​កីឡាករ​អេ​ស្ប៉ា​ញ​ម្នាក់​នេះ វាយបុក​ត្រូវ​មួយ​កែង​ស្ដាំ ចំ​ក្រោម​ភ្នែក​ឆ្វេង ​បណ្ដាល​ឱ្យ​បែកចេញ​ឈាម​ហូរ​ស្រោច​ពេញ​មុខ​។ គូ​នេះ បើក​ការ​វាយ​សម្រុក​រកគ្នា​កាន់តែខ្លាំង ក្រោយ​ពី​ម្នាក់ ​ត្រូវ​វាយ​ឱ្យ​ដួល និង​ម្នាក់​ទៀត ត្រូវ​មួយ​កែង​ រួច​មក​។ ជា​ពិសេស​កីឡាករ Samuel Olyas ដែល​មាន​ប្រៀប​ខាង​កំពស់​ជាង ដូច​ជា​រៀង​មើល​ស្រាល​ពេក គេ​ព្យាយាម​ដើរ​ចូល​វាយ​ទៅ​លើ​កីឡាករ សុខ ធី ទាំង​កម្រោល ។

ចូល​ដល់​ទឹក​ទី​២ សុខ ធី ដើរ​ចូល​បោះ​ជង្គង់​ហោះ ទៅ​លើ​កីឡាករ Samuel Plyas ទាំង​ជំហរ តែ​ត្រូវ​កីឡាករ​អេ​ស្ប៉​ញ ម៉ាត់​បក​សង​វិញ​ដូច​ព្យុះ សរុបសេចក្ដី​ទៅ​គូ​នេះ ប្រកួត​គ្នា​វាយ​សម្រុក​ដាក់​គ្នា ធ្វើ​ឱ្យ​អ្នក​ទស្សនា​ស្រែក​ហ៊ោ​កងរំពង​ពេញ​សង្វៀន​តែ​ម្ដង​។ ម្យ៉ាងវិញទៀត​សុខ ធី ទោះបីជា​គេ​ចាញ់​ខាង​កម្ពស់​បន្តិច​មែន តែ​ស្នៀត​ជើង​របស់​គេ​ទាត់​ចូល​ក​ញ្ចឹ​ង​.​ក​ពេញ​ៗ តែ​ត្រូវ Plyas តាម​ដេញ​វាយ​ធ្វើ​ឱ្យ សុខ ធី ដកថយ​បណ្ដើរ​វាយបក​សង​វិញ ដោយ​ស្នៀត​កណ្ដាប់ដៃ ធ្វើ​ឱ្យ​កីឡាករ Olyas ដកថយ​ស្ទើរតែ​មិន​ទាន់ ។

គូ​នេះ ប្រកួត​គ្នា ៥​ទឹក​ពេញ តែ​កម្លាំង​គេ​ទាំង​ពីរ នៅ​ពេញ​ដូច​គ្នា​។ ចប់​ការ​ប្រកួត​ទឹក​ទី​៥ សុខ ធី សរសើរ​ថ្វីដៃ​កីឡាករ Samulel Olyas ថា ល្អ​ខ្លាំង​ណាស់ ជា​ពិសេស​ស្នៀត​កែង និង​ស្នៀត​កណ្ដាប់ដៃ​។ តែ សុខ ធី ដែល​ជា​កីឡាករ​ជើង​ខ្លាំង លំដាប់​ប្រទេស ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ម្នាក់​ដែរ មិន​ធ្វើ​ឱ្យ​អ្នកគាំទ្រ ខកចិត្ត​នោះ​ទេ ។

កីឡាករ សុខ ធី ឈ្នះ​ខ្សែក្រវាត់​លើក​នេះ គឺជា​ខ្សែក្រវាត់​ទី​២​ហើយ ក្នុង​ឆ្នាំ​២០២៥ ដែល​គេ​ដណ្ដើម​បាន ព្រោះ​កាលពី​ខែ​មុន គេ​ដណ្ដើម​បាន​១​គ្រឿង ពី​កីឡាករ ពេជ្រ សម្បត្តិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ